បុរសម្នាក់ខួងជញ្ជាំងឃ្លាំងលួចគម្របបង្គន់ឆ្លាតវៃលក់យកប្រាក់ចាយ
នាយកដ្ឋានប៉ូលីសជប៉ុន (MPD) ប្រកាសកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថាប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ដោយសង្ស័យពីបទលួច។ មនុស្សម្នាក់នេះបានយកគម្របបង្គន់ឆ្លាតវៃពីឃ្លាំង ដោយដឹងថាគោលបំណងលួចសម្រាប់យកទៅលក់ក្នុងតម្លៃធូរថ្លៃ។
លោក Hiroaki Takano អាយុ ៣៩ ឆ្នាំ សព្វថ្ងៃគ្មានការងារធ្វើ រស់នៅទីក្រុង Kashiwa ខេត្ត Chiba ។
រូបភាព https://mainichi.jp/english/articles/20211201/p2a/00m/0na/007000c
គម្របបង្គន់ឆ្លាតវៃកំពុងខ្វះខាតដោយសារតែកង្វះខាតគ្រឿងបន្លាស់ នេះជាស្ថានភាពទូទៅនៅលើទីផ្សារប្រទេសជប៉ុន ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ។
តាំងពីខែមេសារហូតដល់ខែវិច្ឆិកា លោក Hiroaki Takano បានលួចគម្របបង្គន់សរុបចំនួន ៩២ ដែលមានក្បាលទុយោបាញ់ទឹក សរុបជាទឹកប្រាក់ប្រហែល ៨ លានយ៉េនពីឃ្លាំងនៅ Tachikawa និងទីក្រុង Shiroi ខេត្ត Chiba ។ ជាក់ស្តែងនៅវេលាម៉ោងប្រហែល ១១ យប់ ថ្ងៃទី ១២ ខែវិច្ឆិកាដល់ម៉ោង ២ ទៀបភ្លឺថ្ងៃបន្ទាប់ គាត់បានលួចចូលទៅក្នុងឃ្លាំងតាមរន្ធដែលបានជីកនៅលើជញ្ជាំង ហើយលួចគម្របបង្គន់ឆ្លាតវៃចំនួន ១៧ ដែលមានតម្លៃសរុបប្រមាណ ២,៣ លានយ៉េន។
បន្ទាប់មកគាត់លក់របស់ដែលលួចបានទៅឱ្យឈ្មួញបន្ត។
លោក Hiroaki Takano ក៏បានទទួលស្គាល់ការចោទប្រកាន់ខាងលើថា៖ “ខ្ញុំគិតថារបស់ទាំងនេះអាចលក់បានក្នុងតម្លៃល្អ ខ្ញុំចង់មានប្រាក់ចាយ” ។
AD