ជប៉ុនបង្កើតម៉ាសបញ្ចេញពន្លឺអាចជួយរកឃើញវីរុសកូវីដ ១៩
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យមួយក្នុងទីក្រុងក្យូតូ (KPU) នៅភាគខាងលិចប្រទេសជប៉ុន បានបង្កើតប្រភេទម៉ាសមានមុខងារអាចបញ្ចេញពន្លឺ ប្រសិនបើប៉ះពាល់នឹងវីរុសដែលបណ្តាលឱ្យមានការរាតត្បាតជំងឺកូវីដ ១៩ ។
ម៉ាសប្រភេទថ្មីនេះនឹងភ្លឺក្រោមពន្លឺអ៊ុលត្រាវីយូឡេ ប្រសិនបើប៉ះពាល់នឹងកូវីដ ១៩ ។
អ្នកវិទ្យាសាស្ត្របានបង្កើតប្រតិកម្មនេះ ដោយប្រើអង្គបដិប្រាណដែលយកចេញពីស៊ុតរបស់អូទ្រុស។ សត្វអូទ្រុសមានសមត្ថភាពផលិតអង្គបដិប្រាណឬប្រូតេអុីនផ្សេងៗគ្នា ដើម្បីបន្សាបសារធាតុចម្លែកចូលទៅក្នុងខ្លួន។
រូបភាព https://mainichi.jp/english/articles/20211208/p2g/00m/0sc/043000c
គំរូវីរុសកូវីដលើតម្រងម៉ាស់ បន្ទាប់ពីជ្រលក់ថ្នាំដែលផ្ទុកសារធាតុ fluorescent ដែលមានអង្គបដិប្រាណចំពោះកូវីដ ១៩ បញ្ចេញពន្លឺក្រោមពន្លឺអ៊ុលត្រាវីយូឡេ។
កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមស្រាវជ្រាវបានចាក់ប្រភេទវីរុស SARS-CoV-2 អសកម្ម និងមិនបង្កគ្រោះថ្នាក់ដល់សត្វអូទ្រុសញី។ ពួកគេបានចម្រាញ់អង្គបដិប្រាណយ៉ាងច្រើនដោយជោគជ័យពីស៊ុតរបស់វា។
បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតស្រទាប់តម្រងពិសេសដែលអាចបញ្ចូលទៅក្នុងម៉ាស។ ដើម្បីត្រួតពិនិត្យអ្នកប្រើអាចបើកមើលស្រទាប់តម្រងនេះក្នុងម៉ាស ហើយបាញ់ថ្នាំ fluorescent ដែលមានផ្ទុកអង្គបដិប្រាណដែលចម្រាញ់ចេញពីស៊ុតរបស់សត្វអូទ្រុស។ ប្រសិនបើមានវីរុសតម្រងនឹងបញ្ចេញពន្លឺពេលប៉ះនឹងពន្លឺអ៊ុលត្រាវីយូឡេ។
នៅពេលដែលក្រុមអ្នកស្រាវជ្រាវធ្វើការពិសោធន៍លើមនុស្សចំនួន ៣២ នាក់ដែលបានឆ្លងជំងីកូវីដ ១៩ ក្នុងរយៈពេល ១០ ថ្ងៃតាមលំដាប់ស្តង់ដារ។ លទ្ធផលបង្ហាញថាម៉ាសទាំងអស់ដែលពួកគេពាក់បញ្ចេញពន្លឺនៅក្រោមកាំរស្មីអ៊ុលត្រាវីយូឡេ។ ពន្លឺនេះនឹងបាត់ទៅបន្តិចម្តងៗ ហើយបរិមាណវីរុសរបស់ពួកគេក៏ថយចុះដែរ។
គោលដៅបន្ទាប់របស់អ្នកវិទ្យាសាស្ត្រគឺពង្រីកការពិសោធន៍ដោយមានការចូលរួមពីមនុស្ស ១៥០ នាក់។
ប្រធានសាលា KPU Yasuhiro Tsukamoto អាយុ ៥២ ឆ្នាំ ដែលជាអ្នកដឹកនាំក្រុមស្រាវជ្រាវខាងលើបានរកឃើញថាខ្លួនគាត់ឆ្លងកូវីដ ១៩ ដោយពឹងលើម៉ាសនេះ។ ក្រោយមកលទ្ធផលតេស្តបញ្ជាក់ថាគាត់មានជំងឺ។ គាត់សង្ឃឹមថាម៉ាសអាចលក់ទៅអោយអ្នកប្រើប្រាស់បានយ៉ាងងាយ ហើយពិនិត្យមើលថាតើពួកគេឆ្លងវីរុសដែរអត់។
លោក Yasuhiro Tsukamoto បាននិយាយថា “យើងអាចផលិតអង្គបដិប្រាណជាច្រើនពីស៊ុតសត្វអូទ្រុសក្នុងតម្លៃទាប។ នៅពេលអនាគត ខ្ញុំចង់ប្រែក្លាយផលិតនេះទៅជាឧបករណ៍តេស្តយ៉ាងស្រួលដែលអ្នកណាក៏អាចប្រើបាន” ។
ផលិតផលនេះកំពុងស្ថិតនៅក្នុងដំណើរការសម្រេច អ្នកវិទ្យាសាស្ត្រជប៉ុនរំពឹងថារដ្ឋាភិបាលអាចអនុញ្ញាតឱ្យលក់ម៉ាសប្រភេទនេះលើទីផ្សារនៅឆ្នាំក្រោយ។
Yukie