សិក្ខាកាម​ជនជាតិវៀតណាម​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​គុក​ ២៧ ​ឆ្នាំ​ពី​បទមនុស្សឃាត

តុលាការស្រុក Mito បានកាត់ទោសសិក្ខាកាមកសិកម្មវៀតណាមម្នាក់ឱ្យជាប់គុក ២៧ ឆ្នាំ ដោយចោទប្រកាន់​ពី​បទ​​មនុស្សឃាត និងចេតនាបង្ករបួសស្នាមដល់ប្តីប្រពន្ធអាយុជាង ៧០ ឆ្នាំ នៅផ្ទះក្នុងក្រុង Yachiyo ខេត្ត Ibaraki ។

សិក្ខាកាមជនជាតិវៀតណាមឈ្មោះ Nguyen Dinh Hai អាយុ ២៣ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ ២០១៩ ពីបទសង្ស័យលួចចូលផ្ទះរបស់លោក Isao Osato (អាយុ ៧៦ ឆ្នាំ) នៅទីក្រុង Yachiyo ខេត្ត Ibaraki បន្ទាប់មកចាក់​គាត់​នឹងកាំបិតផ្ទះបាយ។ ស្ត្រី​ជា​ប្រពន្ធ​អាយុ​ ៧៦ ​ឆ្នាំ​គ្រាន់តែ​របួសធ្ងន់ ប៉ុន្តែ​ប្តី​របស់គាត់​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​​គេ​​ចាក់ ។ នៅពេលនោះសិក្ខាកាមត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងចេតនាបង្ករបួសស្នាម។

នៅ​ក្នុង​សវនាការ​ជន​ជាប់​ចោទ​មិនបានសារភាពកំហុសទេ ដោយនិយាយថា “នៅមានជនសមគំនិត” ។ ក្នុង​សាល​ក្រមថ្ងៃទី ១០ ចៅក្រម Kyota Nakajima នៃតុលាការស្រុក Mito បានបង្ហាញភស្តុតាងក្នុងអំឡុងពេលស៊ើបអង្កេតកន្លែងកើតហេតុ រក​ឃើញ​តែ​ស្នាម​ជើង​របស់ជន​ជាប់​ចោទ​ខាង​លើ​ប៉ុណ្ណោះ មិនបានរកឃើញស្នាមអ្វីរបស់អ្នកស្គាល់គ្នាដែលជនជាប់ចោទនិយាយថាជាជនសមគំនិតនោះទេ ជាមេខ្លោងពិតប្រាកដ ដូច្នេះតុលាការ​បាន​ចាត់​ទុក​ថាសក្ខីកម្ម​របស់ជនជាប់ចោទមិនស៊ីសង្វាក់គ្នា។

ជាចុងក្រោយតុលាការបានកាត់ទោសជនជាប់ចោទឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំជាមួយនឹងសេចក្តីប្រកាស​ថា៖ “តាមរយៈការស៊ើបអង្កេតទំនាក់ទំនងរវាងជនរងគ្រោះ និងជនជាប់ចោទ យើងឃើញថាជីវិត​ជន​រង​គ្រោះ​ត្រូវ​គេ​ដក​ហូត​ដោយ​មិន​សម​ហេតុផល។ ជនជាប់ចោទ​កំពុង​ព្យាយាមទម្លាក់កំហុសអ្នក​ស្គាល់​គ្នា​ ដោយ​មិន​បង្ហាញ​ពី​វិប្បដិសារី” ក្រោយ​ការ​ជំនុំ​ជម្រះជន​ជាប់​ចោទ​កំពុង​សុំ​ឧទ្ធរណ៍។

បច្ចុប្បន្ននេះក្នុងចំនួនជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន វៀតណាមជាប្រទេសជាប់លំដាប់ទី ៣ បន្ទាប់ពីប្រទេសចិន និងកូរ៉េ ប៉ុន្តែចំនួនឧក្រិដ្ឋ​ជន​វៀតណាមមានចំនួនច្រើនជាងគេក្នុងចំណោមប្រទេសទាំងបី។ ដោយ​សារ​បញ្ហា​ទាំង​នេះ​ជនជាតិជប៉ុន​ចាប់​ផ្ដើមភ័យ​ខ្លាច​ចំពោះ​ជនជាតិ​វៀតណាម។

ខ្ញុំដឹងថាមានកន្លែងជាច្រើនដែលនិស្សិតអន្តរជាតិ និងអ្នកហាត់ការបច្ចេកទេសរស់នៅមិនបានល្អ ប៉ុន្តែប្រសិន​បើ​ស្ថាន​ភាព​នេះនៅតែបន្តកើតឡើងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងជប៉ុន និងវៀតណាម។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: