ប្រភពដើមភាសាជប៉ុនមួយចំនួនដែល Oiran ស្រ្តីរកសុីផ្លូវភេទនៅសម័យមុននិយមប្រើ

ភាសារបស់ Oiran តើសព្វថ្ងៃនៅមានគេប្រើដែរទេ?

Oiran (花魁) សំដៅលើស្រ្តីរកសុីផ្លូវភេទលំដាប់ខ្ពស់នៅក្នុងប្រទេសជប៉ុន។ ប្រសិនបើអ្នកចូលចិត្តវប្បធម៌ជប៉ុន ខ្ញុំគិត​ថា​អ្នកប្រហែលជាស្គាល់ពាក្យនេះ។ ប៉ុន្តែតើអ្នកយល់ភាសារបស់ Oiran ដែរទេ?

ឧទាហរណ៍ពេលមើល Anime អ្នកប្រាកដជាកត់សម្គាល់ឃើញថាតួអង្គ Oiran បន្ថែម 〜ありんす ក្រោយប្រយោគ តើចំណុចនេះមានអត្តន័យយ៉ាងណា? ជាការពិតណាស់ ពាក្យទាំងនេះមិនមានបង្រៀនក្នុងសាលាភាសា​ជប៉ុន​ឡើយ។

Oiran រស់នៅកន្លែងពិសេសមួយហៅថា 遊廓 (Yuukaku) នៅ Yoshihara ទីក្រុងអេដូ (ទីក្រុងតូក្យូសព្វថ្ងៃ) ដូច្នេះ​មិន​អាច​និយាយ​ថាពួកគេកំពុងនិយាយ “ភាសា​ស្រុកកំណើត” បានទេ។

រូបភាព https://mag.japaaan.com/archives/160096

នេះជាការប្រើប្រាស់ពាក្យដោយឡែកមួយចំនួនរបស់ Oiran ៖

Watashi → Achi, Wacchi

~desu → ~arinsu, ~gozarinsu

~dewa arimasen → ~gozarinsen

Sayounara → Osarebae

Nan desu ka? → Nanzansu?

Iwanaide kudasai   → Iinasunna

ហេតុអ្វីបានជាពាក្យទាំងនេះត្រូវបានបង្កើតឡើងនៅជប៉ុន?

Oiran មកពីគ្រប់ទិសទីទូទាំងប្រទេសជប៉ុន ពិតណាស់មនុស្សមួយចំនួននិយាយភាសាស្រុកកំណើតរៀងធ្ងន់។ ទោះ​ជាយ៉ាងណា នៅ Yuukaku មានច្បាប់ទម្លាប់មិនឲ្យបង្ហើបទីកន្លែងកំណើត ដូច្នេះប្រសិនបើនិយាយគ្នាធម្មតា ប្រាកដ​ជា​​ច្រឡំបញ្ចេញសម្លេងស្រុកកំណើត។ ក្រៅពីគោរពតាមច្បាប់ សម្លេងស្រុកកំណើតក៏ធ្វើឲ្យ​មាន​អារម្មណ៍​ថាស្រែដែរ ដូច្នេះ​​ហើយ Oiran ត្រូវតែរក្សាការ​សម្ងាត់។

ប្រសិនបើរៀនបញ្ចេញសម្លេងអេដូ មិនថារៀនល្អយ៉ាងណានោះទេ ក៏នៅតែពិបាកបញ្ចេញសម្លេងធម្មតាដែរ។

ហេតុ​នេះទើបមាន “ភាសា Oiran” នេះឯង។

ភាសានេះត្រូវគេចាត់ទុកថា “Kakkoi Kotoba” (Kakkoi ៖ cool, ឡូយ) ហើយមានតែអ្នកដែលមានទេពកោសល្យទើបប្រើ “Kakkoi Kotoba” ។ ជាការពិត​ណាស់ មិន​ថា​ពួក​គេ​មានលំដាប់ខ្ពស់​ប៉ុណ្ណានោះ​ទេ នៅតែជាស្រ្តីរកសុីភេទ។

ក្រៅពីនេះ តើអ្នកដឹងទេថា “Kakkoi Kotoba” របស់ Oiran នៅតែមានគេប្រើរហូតមកដល់សព្វថ្ងៃ ហើយ​មិនកំណត់​ថានៅ Yuukaku ទៀតឡើយ។

ឧទាហរណ៍នៅពេលទទួលស៊ូសុីនៅភោជនីយដ្ឋាន អ្នកនឹងឮគេនិយាយថា あがり Agari ដែលមានន័យថាផឹកតែ។ របៀបនិយាយនេះពេញនិយមណាស់ ហើយជនជាតិជប៉ុនទាំងអស់នរណាក៏ស្គាល់ ប៉ុន្តែប្រភពដើមរបស់​វា​មក​ពី “Agari hana” នៅក្នុងភាសារបស់ Oiran ។

Agari hana សំដៅលើតែលើកចុងក្រោយជូនភ្ញៀវដែលមកលេង Yuukaku ។

ពាក្យមួយទៀតដែលអ្នកទាំងអស់គ្នាប្រហែលជាស្គាល់នោះគឺ モテる Moteru ។ Moteru មានន័យថា “ប្រុសស្អាត ស្រីស្អាត” អ្នកដទៃស្រលាញ់ចូលចិត្តច្រើន អត្ថន័យដើមពាក្យនេះសំដៅទៅលើ “ការទទួលស្វាគមន៍ (motenasu) យ៉ាងដិតដល់របស់ស្រ្តីនៅ Yuukaku” ។ ពាក្យនេះតែងសរសេរជា Katakana ដូច្នេះជនជាតិជប៉ុនច្រើនចាត់ទុកជាភាសាថ្មី។

ក្រៅពីនេះ នៅមាន  野暮 (Yabo) ដែលមានន័យថា (មិនថ្លៃថ្នូរ មិនល្អ) ក៏ត្រូវបានគេប្រើដែរ។ ពាក្យនេះច្រើនតែប្រើ​សម្រាប់ “ចំអក” អ្នកដទៃដូចជាអ្នកស្រែ។

និយាយអញ្ចឹង មិនមែនមានន័យថាភាសា​របស់​ស្រ្តីរកសុីផ្លូវភេទ​សព្វ​ថ្ងៃសុទ្ធតែ “kakkoi” នោះទេ។

នៅសម័យអេដូអត្រាបុរស៖ ស្រ្តីម្នាក់ស្មើនឹងបុរស ១,៨ នាក់។ ដោយសារស្ថានភាពបុរសច្រើនជាងស្រ្តី ដូច្នេះខ្ញុំគិត​ថា​មានស្រ្តីរកសុីផ្លូវភេទជារឿងធម្មតា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: