ករណីអគ្គីភ័យនៅ Kitashinchi ទីក្រុង Osaka ធ្វើអោយមនុស្ស ២៧ នាក់ធ្លាក់ក្នុងស្ថានភាពគ្រោះថា្នក់ដល់ជីវិត
នៅព្រឹកថ្ងៃទី ១៧ ខែធ្នូកើតមានករណីអគ្គីភ័យអគារផ្នែកចិត្តសាស្រ្តនៅ Kitashinchi ទីក្រុង Osaka ។ អាជ្ញាធរបានអោយដឹងថាមនុស្សប្រមាណ ២៧ នាក់កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថា្នក់ដល់អាយុជីវិត។
អគារដែលឆាបឆេះក្នុងសង្កាត់ Kita Osaka ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១
កងកម្លាំងពន្លត់អគ្គីភ័យក្នុងស្រុកបានអោយដឹងថាអគ្គីភ័យឆាបឆេះនៅជាន់ទី ៤ នៃអគារ Sonezakishinchi, Kita-ku, Osaka វេលាម៉ោងប្រហែល ១០ៈ២០ នាទីព្រឹក។
យោងតាមព័ត៌មានបឋមពីនាយកដ្ឋានពន្លត់អគ្គីភ័យ មនុស្សប្រមាណ ២០ នាក់កំពុងជាប់គាំងនៅអគារជាន់ទី ៤ រួមមានអ្នកជំងឺ និងបុគ្គលិកផ្នែកចិត្តសាស្រ្ត។ លើសពីនេះកំពុងមានបញ្ហាផ្លូវដង្ហើមដោយសារគាំងបេះដូង។
រថយន្តពន្លត់អគ្គីភ័យចំនួន ៤៤ គ្រឿង និងរថយន្តផ្សេងទៀតត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ភ្លើងត្រូវបានពន្លត់ក្នុងរយៈពេលប្រហែល ៣០ នាទី នៅជាន់ទី ៤ ទំហំប្រមាណ 20m2 ត្រូវឆាបឆេះអស់។
នាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យកំពុងស្វែងរកព័ត៌មានអ្នករងរបួស ហើយស៊ើបអង្កេតពីមូលហេតុអគ្គិភ័យ។
ទីតាំងនៅក្នុងតំបន់ដែលមានអគារជួលច្រើន មានកន្លែងកម្សាន្ត ផ្សារទំនើបនៅទីប្រជុំជន Kitashinchi ជិតស្ថានីយ៍ JR Osaka ។
សាក្សីម្នាក់ដែលធ្វើការនៅភោជនីយដ្ឋានក្បែរកន្លែងកើតហេតុបាននិយាយថា៖ “ខ្ញុំមើលឃើញផ្សែង មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងរថយន្តសង្គ្រោះបន្ទាន់។ បន្ទាប់មកអ្នកពន្លត់អគ្គីភ័យប្រើរថយន្តជណ្តើរដើម្បីជម្លៀសអ្នកជាប់គាំងខាងក្នុង ខណៈពេលនោះតំបន់ជុំវិញដាច់ភ្លើងដោយសារករណីអគ្គិភ័យ” ។
Japo Cambodia