បវរកញ្ញាចក្រវាលជប៉ុនឆ្នាំ ២០២១ ទទួលការរិះគន់ថាស្លៀក Kimono សម្រាប់អ្នកស្លាប់
បច្ចុប្បន្ននេះនៅជប៉ុនមនុស្សជាច្រើនចាប់អារម្មណ៍លើបេក្ខនារី Juri Watanabe ដែលជាតំណាងប្រទេសជប៉ុនក្នុងការប្រឡងបវរកញ្ញាចក្រវាលលើកទី ៨០ នៅលើពិភពលោក។
ការប្រកួតឆ្នាំនេះប្រារព្ធធ្វើឡើងនៅ Universe Dome ក្នុងក្រុង Eilat ប្រទេស Israel ។ កាលពីថ្ងៃទី ១០ ខែធ្នូជាការបង្ហាញសម្លៀកបំពាក់ជាតិ។
យ៉ាងណាមិញឈុតសម្លៀកបំពាក់របស់បេក្ខនារីមកពីប្រទេសជប៉ុន ធ្វើអោយជនជាតិជប៉ុនជាច្រើនខឹងសម្បារ។ មនុស្សជាច្រើនបញ្ចេញមតិរិះគន់ ដោយនិយាយថានេះជាការប្រមាថដល់វប្បធម៌ជប៉ុន។
នេះបើតាមការលើកឡើងរបស់ពិធីករសម្លៀកបំពាក់របស់ Juri Watanabe ត្រូវបានរចនាឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ម៉ូដ Harajuku ប៉ុន្តែការរួមបញ្ចូលនេះបានក្លាយជាប្រធានបទបញ្ហាចម្រូងចម្រាស។
មនុស្សមួយចំនួនចូលចិត្តការ Cosplay ដែលមានលក្ខណៈពិសេសរបស់ Sailor Moon និងឆ្មាសំណាងដែល Juri Watanabe កាន់ក្នុងដៃ។ មនុស្សជាច្រើននាក់ទៀតខឹងនឹងអក្សរ “日本” (អក្សរ Kanji ជប៉ុន) សរសេរនៅលើដើមទ្រូងបវរកញ្ញា។ ផ្នែកដៃអាវមានរូបភាពទង់ជាតិជប៉ុន និងនិមិត្តសញ្ញាគ្រួសារផ្កា Daisy របស់រាជវង្សយកធ្វើជាខ្សែក្រវ៉ាត់ក៏មិនពេញចិត្តទស្សនិកជនជប៉ុនផងដែរ។
ចំណុចមួយទៀតដែលធ្វើអោយអ្នករាល់គ្នាសចាប់អារម្មណ៍នោះគឺ Kimono ។ តាមប្រពៃណីគែមអាវខាងឆ្វេងត្រូវនៅលើ មានន័យថានៅពេលស្លៀកអ្នកត្រូវដាក់គែមអាវខាងស្តាំចុះមុន ហើយបន្ទាប់មកដល់ខាងឆ្វេង។ ប៉ុន្តែ Kimono របស់បវរកញ្ញា Juri Watanabe កំពុងស្លៀកដាក់បញ្ច្រាស គែមអាវខាងស្តាំគ្របលើគែមអាវខាងឆ្វេង។ នៅប្រទេសជប៉ុនមានតែអ្នកស្លាប់ទើបស្លៀក Kimono បែបនេះ។
នៅពេលមើលឃើញឈុត Kimono ស្លៀកបែបនេះសម្តែងលើឆាកអន្តរជាតិ ដើម្បីតំណាងអោយប្រទេសរបស់ខ្លួន អ្នកប្រើបណ្តាញសង្គមជប៉ុនជាច្រើនបានសម្តែងការមិនពេញចិត្ត។
តើអ្នកណាអាចនឹងធ្វើខុសបែបនេះ? ការរចនាសម្លៀកបំពាក់នេះមិនមែនជាជនជាតិជប៉ុនទេ ប៉ុន្តែជាការរចនារបស់ Aviad Arik Herman ដែលជាអ្នករចនាជនជាតិ Israel ក្នុងគោលបំណងអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ស្ថានទូត Israel នៅជប៉ុនបានបង្ហោះរូបភាពសម្លៀកបំពាក់ និងអ្នករចនាកាលពីថ្ងៃទី ២ ខែធ្នូ ដែលបង្ហាញថាពួកគេមិនបានកត់សម្គាល់បញ្ហារចនាអ្វីឡើយ។
លទ្ធផលបវរកញ្ញាចក្រវាលជប៉ុន Juri Watanabe ជាប់ Top ១៦ នៅរាត្រីចុងក្រោយ កាលពីថ្ងៃទី ១៣ ខែធ្នូ។
Yuki