ការវិលត្រឡប់មកវិញរបស់អ្នកដឹកនាំរឿង Makoto Shinkai បន្ទាប់ពីអវត្តមានអស់រយៈពេល ៣ ឆ្នាំ
Makoto Shinkai ដែលជាអ្នកដឹកនាំរឿង Anime ល្បីដូចជា “Kimi no na wa” ឬ “Tenki no ko” នឹងត្រលប់មកវិញនៅឆ្នាំ ២០២២ បន្ទាប់ពីអវត្តមានរយៈពេល ៣ ឆ្នាំ។
កាលពីថ្ងៃទី ១៥ សន្និសីទសារព័ត៌មានបានប្រកាសស្នាដៃថ្មីមានចំណងជើងថា “Suzume no Tojimari” ដែលប្រារព្ធឡើងនៅទីក្រុងតូក្យូ។
ដំណើររឿងកើតឡើងនៅតាមតំបន់ផ្សេងៗទូទៅទាំងប្រទេសជប៉ុនដែលត្រូវបំផ្លិចបំផ្លាញ ជាប្រភេទ Anime Road Movie (ធ្វើដំណើរ) បង្ហាញពីដំណើរការរំដោះ និងភាពរីកចម្រើនរបស់ Suzume ដែលជាតួឯកស្រីអាយុ ១៧ ឆ្នាំធ្វើដំណើរទៅបញ្ឈប់ “គ្រោះមហន្តរាយ” ។
Makoto Shinkai ជាអ្នកទទួលខុសត្រូវទាំងច្បាប់ដើម និងការសន្ទនាលើកនេះ លោកមានប្រសាសន៍ថា “នៅក្នុងសង្គមដែលមានអត្រាកំណើតទាប និងចំនួនប្រជាជនចំណាស់កំពុងកើនឡើង ខ្ញុំចង់បង្ហាញពីខ្សែភាពយន្តដែលមានថាមពល ស្វែងរករឿងដែលអាចលាក់កំបាំងគ្រោះថ្នាក់ ស្វែងរកកន្លែងថ្មី” ។
យើងហាក់ដូចជាស្គាល់ពាក្យ “បើកផ្លូវ” ដែលជានិមិត្តរូបស្វែងរកពិភពមួយថ្មី ដូច្នេះទស្សនៈ “បិទផ្លូវ” នាំមកនូវអារម្មណ៍ថ្មីដល់អ្នកទស្សនា។ ទោះបីបកស្រាយយ៉ាងណា ភាពយន្តនេះសន្យាថានឹងទទួលបានជោគជ័យនៅឆ្នាំ ២០២២ ។
អ្នកបញ្ចូលសម្លេងតួឯកស្រីនឹងត្រូវសម្រេចក្នុងការប្រឡងនាពេលខាងមុខ។ ខ្សែភាពយន្តនេះគ្រោងនឹងចាក់ផ្សាយនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ។
Mone Kamishiraishi (បញ្ចូលសម្លេងតួអង្គ Mitsuha ក្នុងរឿង Kimi no na wa) និង Nana Mori (បញ្ចូលសម្លេងតួអង្គ Hina ក្នុងរឿង Tenki no ko) ជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន។ ពួកគេបានបង្ហើបថាបានឃើញឈុតឆាកក្នុងរឿង Suzume no Tojimari ។
បុគ្គលិកបានរៀបចំគម្រោងតាំងពីខែមករាដល់ខែមីនាឆ្នាំ ២០២០ បង្កើតការសន្ទនាពីខែមេសាដល់ខែសីហា និងសេចក្តីព្រាងឈុតឆាករឿងពីខែកញ្ញា ឆ្នាំ ២០២០ ដល់ខែធ្នូ ឆ្នាំ ២០២១ ។
ភាពយន្តថ្មីៗនេះរបស់ Shinkai គឺ Tenki no ko ដែលបានចាក់បញ្ចាំងនៅជប៉ុនក្នុងខែកក្កដា ឆ្នាំ ២០១៩ ។ រឿងបានក្លាយជាខ្សែភាពយន្តក្នុងស្រុកដែលរកចំណូលខ្ពស់បំផុតទី ៧ នៅប្រទេសជប៉ុន និងជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩ ។
Sacchan