អត្តន័យ និងប្រផ្នូលមិនល្អរបស់ផ្កាសាគូរ៉ាដែលអ្នកប្រហែលជាមិនទាន់ដឹង
ភាគច្រើនជនបរទេសធ្វើដំណើរទៅប្រទេសជប៉ុនដោយសារពួកគេចង់ឃើញផ្កាសាគូរ៉ា។ ជាពិសេសផ្កាសាគូរ៉ាជប៉ុន ជាពូជផ្កាដែលគេហៅថា ផ្កាសាគូរ៉ា Yoshino មានលក្ខណៈពិសេសជាច្រើន ខុសពីផ្កាសាគូរ៉ានៅប្រទេសផ្សេងទៀត។
ផ្កាសាគូរ៉ា Yoshino មានពណ៌ផ្កាឈូកលាយសស្រស់ស្អាត ផ្ការីកមុនពេលចេញស្លឹក ដូច្នេះនៅរដូវចេញផ្កាដូចជាវង្វេងក្នុងពិភពផ្កាអញ្ចឹង។ ទេសភាពស្រស់ស្អាត ខ្សល់បក់ធ្វើអោយត្របកផ្កាហើរទៅគ្រប់ទីកន្លែង ហើយនៅពេលដែលត្របកផ្កាធ្លាក់ក៏ស្អាតណាស់ដែរ។
នៅជប៉ុនប្រភេទផ្កានីមួយៗមានភាសាផ្ទាល់ខ្លួនហៅថា Hanakotoba ។ ដូច្នេះតើផ្កាសាគូរ៉ានិយាយពីអ្វី? តោះចូរស្វែងយល់ជាមួយនឹង JAPO ទាំងអស់គ្នាថាផ្កាសាគូរ៉ាសំដៅលើអ្វី។
ភាពស្មោះត្រង់
តើអ្នកធ្លាប់ឮរឿងប្រធានាធិបតីអាមេរិកដំបូង Washington កាប់ដើមសាគូរ៉ារបស់ឪពុកដែរទេ?
នៅចំពោះមុខឪពុកដែលកំពុងខឹងយ៉ាងខ្លាំង កូនប្រុស Washington ដែលក្រោយមកបានក្លាយជាប្រធានាធិបតីដំបូងរបស់សហរដ្ឋអាមេរិក សារភាពកំហុសរបស់ខ្លួនជ្រុលដៃយកពូថៅកាប់ដើមឈើ។ ឪពុកភ្ញាក់ផ្អើលនឹងភាពស្មោះត្រង់របស់កូនប្រុសនិយាយថា “ភាពស្មោះត្រង់របស់កូនមានតម្លៃជាងដើមសាគូរ៉ាមួយពាន់ដង” ។
កូនស្រីសុភាព
ក្រឡេកមកមើលផ្កាស្រទន់ ពិតជាស្អាតធ្វើឲ្យយើងគិតភ្លាមដល់នារីស្រស់ស្អាត សុភាព ក៏ជាការគិតស្រមៃដ៏ល្អផងដែរ។
សូមកុំបំភ្លេចខ្ញុំ
អត្តន័យផ្កាសាគូរ៉ានៅបារាំង ព្រោះតែត្របកផ្កាជ្រុះធ្លាក់តាមខ្សល់ដែលបង្ហាញពីទិដ្ឋភាពមិនចង់បែកគ្នា ដូច្នេះទើបបង្កើតបានជាអត្តន័យនេះ។
ដូច្នេះឃើញថាអត្ថន័យផ្កាសាគូរ៉ានៅតែស្រស់ស្អាត និងរ៉ូមែនទិចដដែល។
ប្រសិនបើស្វែងយល់អោយកាន់តែលម្អិតនិមិត្តរូបផ្កាសាគូរ៉ានៅជប៉ុន យើងនឹងដឹងពីអត្តន័យផ្សេងទៀតដែលទាក់ទងនឹង “ការបែកបាក់” និង “សេចក្តីស្លាប់” ។
កាលពីមុនប្រជាជនជប៉ុនជឿថា សាគូរ៉ានាំមកនូវសំណាងអាក្រក់។
នៅក្នុង 古事記 (Kojiki – ប្រវត្តិសាស្រ្តបុរាណ) ជាសៀវភៅប្រវត្តិសាស្ត្របុរាណបំផុតរបស់ជប៉ុនបានកត់ត្រាថា ទេពធីតាគង់នៅក្នុងផ្កាសាគូរ៉ា 木花開耶姫 (Konohana no sakuya hime) ។ ប៉ុន្តែដោយសារតែទេពធីតាជានារីមានអាយុខ្លី ដូច្នេះបានជាផ្កាសាគូរ៉ារីករយៈពេលខ្លី។ ចាប់តាំងពីពេលនោះមក ផ្កាផ្សារភ្ជាប់ជាមួយនឹងអត្តន័យ “ជីវិតខ្លី” “ការបែកបាក់” និង “សេចក្តីស្លាប់” ។
ប្រហែល ១២០០ ឆ្នាំមុន វប្បធម៌គយគន់ផ្កាសាគូរ៉ាមាននៅតាមតំបន់ជាច្រើនទូទាំងប្រទេសជប៉ុន រហូតដល់សម័យអេដូ ផ្កាសាគូរ៉ាមានរូបរាងផ្កាសាគូរ៉ា Yoshino ដូចសព្វថ្ងៃ។ ទោះជាយ៉ាងណា ផ្សារភ្ជាប់នឹងអត្តន័យ “សេចក្តីស្លាប់” មិនអាចបដិសេធបានទេ។ ដូច្នេះហើយនៅតាមកន្លែងជាច្រើន ប្រជាជនដាំផ្កាសាគូរ៉ាសម្រាប់បួងសួងដល់ព្រលឹងវិញ្ញាណ។
នោះជាមូលហេតុអ្នកតែងតែឃើញផ្កាសាគូរ៉ាដាំនៅតាមវត្ត ឬក្បែរផ្នូរ។ ដើមសាគូរ៉ានៅទីសក្ការៈ Yasukuni (Tokyo Kudan) គឺដើម្បីបួងសួងដល់ព្រលឹងទាហានដែលបានស្លាប់ក្នុងសង្គ្រាម។ នៅក្នុងសមរភូមិ ទាហានតែងតែនិយាយគ្នាថា “ជួបគ្នានៅក្រោមដើមផ្កាសាគូរ៉ា Yasukuni” ប្រយោគនេះមានន័យថា បន្ទាប់ពីស្លាប់ព្រលឹងនឹងមកប្រមូលផ្តុំនៅកន្លែងនេះ អត្តន័យនេះក៏ផ្សារភ្ជាប់នឹងសេចក្តីស្លាប់ផងដែរ។
លើសពីនេះ ៨០% ផ្កាសាគូរ៉ានៅទូទាំងប្រទេសជប៉ុន គឺជាពូជផ្កាសាគូរ៉ា Yoshino ។ ដូចដែលបានលើកឡើងខាងលើជាពូជរុក្ខជាតិសិប្បនិម្មិត ដូច្នេះស្ទើរតែមិនអាចរស់បានដោយខ្លួនឯងក្នុងធម្មជាតិ។ ដូច្នេះហើយផ្កាសាគូរ៉ាជប៉ុនជាប្រភេទពូជសុទ្ធ ដោយសារការបង្កាត់របស់សិប្បករ។
ដោយសារលក្ខណៈដ៏ពិសេសនេះ រុក្ខជាតិដទៃទៀតមិនអាចប្រៀបបាន។
ថ្វីត្បិតតែផ្កាសាគូរ៉ាមានអត្តន័យក្រៀមក្រំ មិនល្អ ប៉ុន្តែទោះជាយ៉ាងណា ជារៀងរាល់ឆ្នាំខ្ញុំតែងតែទន្ទឹមរង់ចាំរដូវផ្ការីក ជាសញ្ញាបង្ហាញថារដូវរងាជិតកន្លងផុតទៅ។
Kengo Abe