ចម្លែកណាស់យុវជនម្នាក់បង្កើតសាសនា MtoP ក្នុងគោលបំណងជួយឱ្យអ្នកជឿមានលេសបដិសេធធ្វើការថែមម៉ោង
MtoP គឺជាសាសនាដែលបង្កើតឡើងដោយយុវជនជនជាតិជប៉ុនក្នុងគោលបំណងជួយអ្នកឱ្យជឿយកលេស “មូលហេតុសាសនា” ដើម្បីបដិសេធមិនធ្វើការថែមម៉ោង។
អក្សរពេញពាក្យ MtoP គឺ “Motohiro to People” បង្កើតនៅឆ្នាំ ២០១៨ ។ ស្ថាបនិកជាយុវជនវ័យក្មេងម្នាក់ឈ្មោះ Motohiro Hisano ។ គាត់បានអះអាងថាខ្លួនមិនចេះវេទមន្តឬកម្លាំងពិសេសអ្វី ក្រៅពីសមត្ថភាពជំនួយកម្លាំង “មូលហេតុសាសនា” សម្រាប់អ្នក Follow គាត់នោះទេ។
ជាក់ស្តែងនេះក៏ជាគោលបំណងតែមួយគត់របស់ MtoP ផងដែរ។ ស្ថាបនិកមិនចង់អោយនរណាម្នាក់គោរពទេ ហើយក៏មិនចង់ទទួលថវិកាដែរ។ ថ្វីត្បិតតែសាសនាមានគោលលទ្ធិផ្ទាល់ខ្លួន ប៉ុន្តែមិនតម្រូវឱ្យអ្នកកាន់សាសនាប្រកាន់ខ្ជាប់បទបញ្ញត្តិតឹងរ៉ឹងនោះទេ។
គ្រប់យ៉ាងដែលពួកគេធ្វើក្នុងនាមជាកាន់សាសនា MtoP គឺ Follow គណនី Twitter ផ្លូវការរបស់សាសនា។
បទបញ្ញត្តិមួយក្នុងចំណោមបទបញ្ញត្តិរបស់ MtoP និយាយថា៖ “ពិតជាអាក្រក់ណាស់ប្រសិនបើត្រូវចំណាយពេលធ្វើរឿងដែលមិនចង់ធ្វើ ដូច្នេះសូមបដិសេធមិនធ្វើការដែលមិនចាំបាច់” ។
ធ្វើការថែមម៉ោងគឺជាបញ្ហាចម្រូងចម្រាសជាយូរមកហើយនៅក្នុងប្រទេសជប៉ុន ហើយជប៉ុនក៏មានពាក្យសំដៅលើការករណីស្លាប់ដោយសារធ្វើការលើសកម្រិត (過労死 – Karoushi) ។ ដូច្នេះការគោរព និងសាសនាជាលក្ខណៈពិសេសតែមួយគត់របស់ Motohiro Hisano ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជន។
Motohiro Hisano បានបង្កើត MtoP កាលអាយុ ២១ ឆ្នាំ ដោយអះអាងថាគោលបំណងរបស់គាត់គ្រាន់តែចង់អោយអ្នករាល់គ្នាមានមូលហេតុជាក់លាក់ ដើម្បីរួចផុតពីអ្វីដែលពួកគេមិនចង់ធ្វើ។ ច្បាប់ជប៉ុនហាមឃាត់ការរើសអើងមនោគមវិជ្ជាឬជំនឿ ហើយប្រសិនបើអ្នកកាន់សាសនា មិនចង់ធ្វើការថែមម៉ោង អ្នកអាចលើកឡើង “មូលហេតុសាសនា” ដើម្បីបដិសេធការងារ។
ប៉ុន្តែ MtoP មិនត្រឹមតែជួយអ្នកជឿរួចផុតពីបញ្ហាធ្វើការលើសម៉ោងប៉ុណ្ណោះទេ គាត់ថែមទាំងឱ្យពួកគេលេសដើម្បីដោះស្រាយបញ្ហាដូចជាសម្រាកលំហែមាតុភាព ឈប់សម្រាកមានប្រាក់ឈ្នួល និងបដិសេធពិធីជប់លៀង។ Motohiro Hisano បានបញ្ជាក់ថាឃ្លា “មូលហេតុសាសនា” ក្នុងស្ថានភាពជាច្រើន ហើយចង់ឱ្យអ្នករាល់គ្នាមានឱកាសប្រើដើម្បីបដិសេធមិនធ្វើអ្វីដែលពួកគេមិនចូលចិត្ត។
នៅពេលដែល Motohiro Hisano និងសាសនាបង្ហាញខ្លួនលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ជប៉ុនក្នុងឆ្នាំ ២០១៩ MtoP មានអ្នក Follow Twitter ត្រឹម ៧០០ នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះគណនី MtoP ផ្លូវការមានអ្នក Follow ជាង ១១,០០០ នាក់។
Hana