ព្រះនាង Aiko ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ២០ ឆ្នាំ
កាលពីថ្ងៃទី ១ ខែធ្នូ ព្រះនាង Aiko (បុត្រីរបស់ព្រះចៅអធិរាជ និងមហាក្សត្រី) បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ២០ ឆ្នាំ ហើយនៅថ្ងៃទី ៥ ព្រះនាងក៏បានប្រារព្ធពិធីពេញវ័យនៅព្រះបរមរាជវាំង។ ព្រះនាងទ្រង់ស្លៀករ៉ូប robe décolletage ពណ៌ស និងមកុដ ជាសម្លៀកបំពាក់ផ្លូវការដែលស្ត្រីក្នុងរាជវង្សតែងពាក់ពេលចូលរួមក្នុងព្រះរាជពិធី និងពិធីជប់លៀងរដ្ឋ។
រូបភាព Asahi
រូបភាព Yomiuri
ក្នុងព្រឹត្តិការណ៍នេះ ព្រះនាង Aiko មិនបានប្តូរមកុដថ្មីនោះទេ ប៉ុន្តែខ្ចីពីប្អូនស្រីរបស់អធិរាជ ដែលជាអតីតព្រះនាង Sayako ។ តាមការបញ្ជាក់របស់មន្ត្រីរាជការ ទាំងព្រះចៅអធិរាជ មហាក្សត្រី និងព្រះនាងម្ចាស់ក្សត្រិយ៍យល់ថានេះជាទង្វើត្រឹមត្រូវដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩ មកលើសេដ្ឋកិច្ច ប្រទេស និងជីវិតប្រជាជន។ ពិធីជប់លៀងក្នុងកម្មវិធីរបស់ព្រះនាង Aiko ក៏ត្រូវលុបចោលដោយសារជំងឺរាតត្បាត។
ព្រះនាង Aiko កំពុងសិក្សាអក្សរសាស្ត្រជប៉ុននៅសាកលវិទ្យាល័យ Gakushuin ។ ព្រះនាងក៏ចូលរួមថ្នាក់ភាសាអង់គ្លេស អេស្ប៉ាញ កីឡា និងវិទ្យាសាស្ត្រសុខាភិបាលផងដែរ។ បន្ទាប់ពីប្រារព្ធពិធីចម្រើនព្រះជន្ម ព្រះនាង Aiko នឹងបំពេញតួនាទីជាសមាជិកពេញវ័យនៃគ្រួសាររាជវង្ស។
ក្នុងឱកាសប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះនាង Aiko សារព័ត៌មាន Asahi Shimbun ក៏បានបង្ហោះរូបថតស្ត្រីរាជវង្សជប៉ុនពាក់មកុដផងដែរ។
Noriko-sama និង Akishinomiya-sam រូបថតអនុស្សាវរីយ៍ដែលបានថតក្នុងពិធីមង្គលការក្នុងឆ្នាំ ១៩៩០ ។
អតីតព្រះនាង Sayako (បច្ចុប្បន្ន) ស្លៀកសំលៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការរបស់អធិរាជ និងម្ចាស់ក្សត្រី (ពេលនោះ) ក្នុងឆ្នាំ ២០០៥ ។
បុត្រីទី ២ នៃគ្រួសារ Akishinomiya ព្រះនាង Kako ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ២០ ឆ្នាំ ហើយចូលរួមពិធីពេញវ័យនៅព្រះបរមរាជវាំងក្នុងខែធ្នូ ឆ្នាំ ២០១៤ ។
ព្រះនាង Kiko Akishino និងកូនស្រីច្បង Mako ចាកចេញពី “ពិធីបុណ្យទទួលឆ្នាំថ្មី” ក្នុងឆ្នាំ ២០១៨ ។
ព្រះម្ចាស់ក្សត្រី Masako (ពេលនោះ) និងសមាជិកស្រ្តីក្នុងត្រកូលរាជវង្សចូលរួម “ពិធីបុណ្យទទួលឆ្នាំថ្មី” ក្នុងឆ្នាំ ២០១៩ ។
ព្រះចៅអធិរាជ និងម្ចាស់ក្សត្រីចូលរួម “ពិធីបុណ្យទទួលឆ្នាំថ្មី” ឆ្នាំ ២០២០។
Sacchan