ទេវតាកញ្ជ្រោងត្រូវគេច្រឡំថាជាអតីតបិសាចស៊ីសាច់មនុស្ស

ប្រសិនបើអ្នកធ្លាប់មានឳកាសទៅកាន់ទីសក្ការៈបូជានៅប្រទេសជប៉ុន អ្នកប្រហែលជាធ្លាប់ឃើញរូបសំណាកសត្វកញ្ជ្រោងថ្មបែបនេះ។

មិនមែនទាំងអស់នោះទេ ប៉ុន្តែប្រាសាទជាច្រើនដាក់រូបសំណាកថ្មបែបនេះ។

នៅក្នុងអត្តបទមុន ខ្ញុំធ្លាប់និយាយអំពីរឿងព្រេងសត្វកញ្ជ្រោងប្រើវេទមន្តល្បួង និងបញ្ឆោតមនុស្ស។ យ៉ាងណាមិញ ​វត្ត​មាន​សត្វកញ្ជ្រោងក្នុងរឿងនេះមានន័យដាច់ដោយឡែក។

(ចុចទីនេះដើម្បីអានអត្ថបទម្តងទៀត)

រូបសំណាកកញ្ជ្រោងនេះមិនសំដៅលើសត្វកញ្ជ្រោងក្នុងព្រៃនោះទេ ប៉ុន្តែនិយាយពីទេវតា Ukanomitama ដែលជាទេវតាជួយអោយការប្រមូលផលបានល្អ។

ជប៉ុន​ជា​ប្រទេស​កសិកម្ម ប្រជាជន​ពឹង​ផ្អែក​លើ​កសិផល ដូច្នេះពេលប្រមូលល្អជីវភាពក៏​ពោរពេញ​ទៅ​ដោយ​ភាព​រីក​រាយ​ដែរ។ រូបសំណាកថ្មទាំងនេះត្រូវគេតម្កល់នៅទីសក្ការៈបូជា ដើម្បីបួងសួងសុំឱ្យការប្រមូលផលបានល្អ ហើយកាន់​តែ​ពេញនិយមនៅទូទាំងប្រទេសជប៉ុន។ នៅ Fushimi Inari Taisha ជាកន្លែងល្បី Senbon Tori (១០០០ ច្រក​ទ្វារ Tori) ពណ៌ក្រហមក៏ថ្វាយបង្គំទេវតា Inari (ទេវតាផលដំណាំ) ។

និយាយអញ្ចឹង ខ្ញុំក៏ចង់ចែករំលែកបន្ថែមថា ទោះបីគេហៅ  “Senbon Tori” ប៉ុន្តែតាមពិតចំនួនច្រកទ្វារ Tori នៅទីនេះមានដល់ទៅ  ៣ ម៉ឺនច្រកទេ។

រហូតមកដល់ពេលនេះ អត្តបទមិនទាន់និយាយពីចំណុច “បិសាចសុីសាច់មនុស្ស” ដូចដែលបានលើកឡើង​ក្នុង​ចំណង​ជើង​នោះ​ទេ។

ក្រៅពីទីសក្ការៈបូជាទេវតា រូបសំណាកកញ្ជ្រោងក៏ត្រូវបានដាក់នៅតាមប្រាសាទដូចជា Toyokawa Inari នេះជាទិដ្ឋភាពនៅជុំវិញប្រាសាទ។

ប្រហែលមិនមែនមានតែខ្ញុំមានអារម្មណ៍ថារូបថតនេះបរិយាកាសអាប់អួរដូចក្នុងខ្សែភាពយន្តភ័យរន្ធត់នោះទេ។

អត្តសញ្ញាណពិតរបស់ទេវតា Inari ដែលគោរពបូជានៅទីនេះគឺ 荼枳尼天 – Dakiniten ក្នុងព្រះពុទ្ធសាសនាទីបេគឺជាបិសាច។ ថ្វីត្បិតតែឥឡូវនេះ Dakiniten ត្រូវបានគោរពបូជាដូចជាទេវតាផលដំណាំ ប៉ុន្តែដើមឡើយវាជាឈ្មោះរបស់​បិសាចសុីសាច់មនុស្ស។

ក្នុងរូបភាពជាទម្រង់ដើមរបស់ Dakiniten នៅក្នុងព្រះពុទ្ធសាសនាទីបេ ដែលជាបិសាចដ៏គួរឱ្យភ័យខ្លាចកំពុងជាន់ឈ្លីមនុស្សក្រោមជើង។ មិន​ត្រឹម​តែ​ជាន់​ឈ្លី​ប៉ុណ្ណោះទេ បិសាច​ក៏កំពុង​ផឹក​ឈាម​ដែលហូរចេញពីលលាដ៍​ក្បាល​មនុស្ស​ផង​ដែរ។

ពិតជាគួរអោយខ្លាចណាស់ ប៉ុន្តែរូបរាងខាងក្រៅរបស់បិសាចជាស្រីស្អាតទាក់ទាញអារម្មណ៍មនុស្សរាប់ពាន់នាក់។

ប៉ុន្តែបិសាចដ៏គួរឱ្យភ័យខ្លាច Dakiniten បានផ្លាស់ប្តូរទាំងស្រុងចាប់តាំងពីបានជួបជាមួយ Dainichi Nyorai – Vairocana ។ Dainichi Nyorai គឺជាមាតានៃអ្វីៗទាំងអស់នៅក្នុងព្រះពុទ្ធសាសនា Tantric (ជាផ្នែកមួយនៃព្រះពុទ្ធសាសនា) ។

Dainichi Nyorai ដាស់តឿន Dakiniten ឱ្យបោះបង់ទម្លាប់ស៊ីសាច់មនុស្ស ហើយប្រទានអោយបិសាចនូវសមត្ថ​ភាព​ទស្សន៍ទាយការស្លាប់របស់មនុស្សមុនប្រាំមួយខែពេលរឿងហេតុ​កើតឡើង។ Dakiniten ស្តាប់តាម ជ្រកកោនក្នុងព្រះពុទ្ធសាសនា ហើយបានក្លាយជាទេពធីតាផលដំណាំ។

ទោះជាយ៉ាងណាកំហុសពីអតីតកាលមិនអាចលុបលាងទាំងស្រុងបានក្លាយជាពាក្យចចាមអារ៉ាមអាក្រក់ចំពោះ Dakiniten ។

  • មិន​គោរព​បូជាទេវតានឹងត្រូវទទួលទោស
  • ប្រសិនបើឈប់ជឿលើទេវតា Inari នោះគ្រោះមហន្តរាយនឹងធ្លាក់ចុះ។

សោកស្តាយជំនួសទេវតា Inari ថ្វីត្បិតតែជាទេវតាមួយរូបបែរជាត្រូវយល់ច្រឡំនឹង Dakiniten ដែលជាបិសាចស៊ីសាច់​មនុស្ស។ ប្រហែលដោយ​សារ​តែ​មានរូបរាងកញ្ជ្រោង ទើបប្រជាជនជប៉ុនស្មានថាជាទេវតា Dakiniten ដែលមានរឿង​អាស្រូវ​ជា​ច្រើន។

ទោះបីជា Dakiniten ក៏ទេវតាបានប្រែចិត្ត នៅក្នុងដែនដីរបស់ទេវតាមិនមានរឿងទេវតាដាក់ទោសឬដាក់បណ្តា​សាមនុស្សនោះទេ។ ដូច្នេះមិនថាទៅប្រាសាទឬវត្ត ខ្ញុំ​សង្ឃឹម​ថាអ្នក​រាល់​គ្នា​មិន​គិត​ច្រើន​ ហើយ​គោរព​ថ្វាយ​​បង្គំ​​ទេវតា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: