គន្លឹះក្នុងការបញ្ជាទិញគ្រឿងសម្អាងនៅលើគេហទំព័រអនឡាញដែលស្រ្តីជប៉ុនចូលចិត្ត
ក្នុងជីវិតប្រចាំថ្ងៃ តម្រូវការសម្រស់របស់ស្រ្តីតែងតែខ្ពស់ជាងបុរស ចំណាយច្រើនក្នុងការទិញសំលៀកបំពាក់ ថែរក្សាស្បែកមុខ និងគ្រឿងសម្អាងជាដើម។ ជាពិសេសសម្រាប់អ្នកដែលតុបតែងមុខជាប្រចាំ ត្រូវចំណាយលើផលិតផលគ្រឿងសម្អាងច្រើន។ ដូច្នេះមនុស្សជាច្រើនសម្រេចទិញគ្រឿងសម្អាងថោកៗ ប៉ុន្តែវិធីនេះក៏មានហានិភ័យផងដែរ ដូចជាគុណភាពអន់បណ្តាលឱ្យរលាកស្បែក ។ល។ គ្រឿងសម្អាងដែលមានគុណភាពខ្ពស់បែរជាគ្មានលទ្ធភាពទិញ។
នៅប្រទេសជប៉ុនប្អូនៗថ្នាក់បឋមសិក្សាមួយចំនួនបានចាប់ផ្តើមប្រើគ្រឿងសម្អាង ប៉ុន្តែក្នុងវ័យនេះប្អូនៗគ្មានប្រាក់ចំណូល ដូច្នេះអាចទិញតែគ្រឿងសម្អាងថោកៗប៉ុណ្ណោះ ចំណុចនេះធ្វើអោយស្បែកមុខរបស់ប្អូនៗកាន់តែអាក្រក់ទៅ ខណៈពេលដែលនេះជាវ័យដែលស្បែករបស់ប្អូនៗម៉ត់រលោង។
ក្រៅពីនេះគ្រឿងសម្អាងកូរ៉េ និងចិនក៏ទទួលបានការវាយតម្លៃវិជ្ជមានជាច្រើនផងដែរ ប៉ុន្តែជនជាតិជប៉ុនជាច្រើនមានការព្រួយបារម្ភចំពោះបញ្ហាទិញទំនិញក្លែងក្លាយតាមរយៈគេហទំព័រលក់អនឡាញ។
ដើម្បីដោះស្រាយបញ្ហាទាំងពីរនេះ គេហទំព័រមួយដែលមានឈ្មោះថា Qoo10 (អានថា Kyu-ten) ត្រូវបានបង្កើតឡើង។
រូបភាព https://www.qoo10.jp/
នេះជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដែលអ្នកអាចទិញទំនិញក្នុងស្រុក និងម៉ាកជាច្រើនផ្សេងទៀតនៅលើពិភពលោក។ លើសពីនេះគុណសម្បត្តិគឺថាមានតម្លៃសមរម្យបំផុត។
ជាដំបូងសូមក្រឡេកមើលគេហទំព័រ។
រូបភាព https://noin.shop/items/1367357778414276631
នេះគឺម្សៅផាត់ភ្នែក ZEESEA ដែលលក់នៅប្រទេសជប៉ុនក្នុងតម្លៃ ៤,១៨០ យ៉េន។ ថ្វីត្បិតតែមានច្រើនពណ៌ ប៉ុន្តែតម្លៃថ្លៃ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទិញនោះទេ។ ប្រសិនបើអ្នកពិនិត្យតម្លៃផលិតផលនៅលើ Qoo10 ពិតជាគួរឱ្យភ្ញាក់ផ្អើលតម្លៃត្រឹមតែ ២,១៩០ យ៉េនប៉ុណ្ណោះ ថែមទាំងអាចមានការបញ្ចុះតម្លៃផងដែរ។
ថោកអញ្ចឹងមិនដឹងថាគុណភាពយ៉ាងណាទេ ប្រហែលមនុស្សជាច្រើនមានចម្ងល់ តោះសាកកុម្ម៉ង់ជាមួយនឹង JAPO ទាំងអស់គ្នា។
ប្រសិនបើអ្នកបញ្ជាទិញលើកដំបូងនៅលើ Qoo10 អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០%។
ដោយសារត្រូវដឹកជញ្ជូនពីក្រៅប្រទេស ដូច្នេះថ្លៃដឹកជញ្ជូនចំណាយ ៥៨០ យ៉េនបន្ថែមទៀត ប៉ុន្តែដោយសារខ្ញុំទទួលបានការបញ្ចុះតម្លៃ ៣០០ យ៉េន។
មានវិធីទូទាត់ប្រាក់ជាច្រើនដូចបង្ហាញក្នុងរូបភាព ដូច្នេះអ្នកអាចជឿជាក់ក្នុងការជ្រើសរើសវិធីសាស្ត្រដែលសក្តិសមនឹងខ្លួន។
នៅទីបំផុតទំនិញបានមកដល់។
ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះផលិតផលមើលទៅល្អប្រណិត។ តាំងពីការវេចខ្ចប់រហូតដល់ពណ៌ម្សៅផាត់ភ្នែកសុទ្ធតែលើសការរំពឹងទុករបស់ខ្ញុំ។
មតិយោបល់មួយចំនួនពេលទិញផលិតផលនៅលើ Qoo10 ដែលខ្ញុំចង់ចែករំលែកប្រាប់អ្នក។
១. អ្នកគួរតែពិនិត្យមើលតម្លៃផលិតផលដែលអ្នកចង់ទិញនៅលើគេហទំព័រដូចជា Amazon, Rakuten… ដើម្បីប្រៀបធៀបជាមួយតម្លៃនៅលើ Qoo10 ។
ភាគច្រើនផលិតផលដែលលក់នៅលើ Qoo10 មានតម្លៃថោកជាងគេហទំព័រទំនិញអនឡាញផ្សេងទៀត ប៉ុន្តែពេលខ្លះមិនដូច្នោះទេ ដូច្នេះកុំភ្លេចពិនិត្យមើលមុនពេលបញ្ជាទិញ។
២. ការបញ្ជាទិញពីក្រៅប្រទេសអាចនឹងយឺតយ៉ាវ
អ្នកមិនអាចទទួលបានទំនិញដែលដឹកជញ្ជូនពីក្រៅប្រទេសភ្លាមៗនោះទេ។ ដូច្នេះសូមពិនិត្យមើលពេលវេលាអោយបានត្រឹមត្រូវក្នុងការបញ្ជាទិញ ហើយកុំភ្លេចបញ្ហាទំនិញរបស់អ្នកអាចនឹងមកដល់យឺត។
៣. ពេលខ្លះការវេចខ្ចប់ទំនិញមិននៅដដែល
សូម្បីតែពេលដែលខ្ញុំកុម្ម៉ង់ផលិតផលនេះ ជ្រុងប្រអប់មានប្រឡាក់បន្តិច ដូច្នេះសូមប្រយ័ត្នពេលអ្នកជ្រើសទិញធ្វើជាកាដូសម្រាប់អ្នកដ៏ទៃ។
ទាំងនេះជាគំនិតរបស់ខ្ញុំបន្ទាប់ពីបានប្រើគេហទំព័រ Qoo10 អ្នកក៏គួរតែប្រើសាកមើលពេលមានឳកាសណា!
Kengo Abe