តើវេទមន្តកញ្ជ្រោងព្រៃ (Tanuki) និងកញ្ជ្រោង (Kitsune) មួយណាខ្លាំងជាង?
នៅជប៉ុន កញ្ជ្រោងព្រៃ (Tanuki) និងកញ្ជ្រោង (Kitsune) គឺជាសត្វព្រៃដែលបង្ហាញខ្លួនតាំងពីបុរាណកាល ប៉ុន្តែមិនដឹងហេតុអ្វីមានតែសត្វទាំងពីរនេះគេចាត់ទុកថាមានថាមពលពិសេស។
ថាមពលរបស់ពួកវាគឺប្រើវេទមន្តសណ្តំចិត្ត ធ្វើអោយមនុស្សធ្លាក់ក្នុងអន្ទាក់។
ហេតុអ្វីបានជាមានរឿងបែបនេះ? ហើយបើដូច្នេះ តើវេទមន្តសត្វមួយណាខ្លាំងជាង? តោះចូរសង្កេតមើលតាមរយៈអត្តបទនេះ។
ដំបូងកញ្ជ្រោងព្រៃ (Tanuki)
រូបភាព https://lowch.com/archives/14168
Tanuki រស់នៅឧបទ្វីបកូរ៉េ ចិន ភាគខាងកើតប្រទេសរុស្ស៊ី និងភាគខាងជើងប្រទេសវៀតណាម។ ជាមធ្យមវាមានប្រវែងពី ៥០ ទៅ ៧០ សង់ទីម៉ែត្រ មិនធំពេកទេ។ Tanuki សុីគ្រប់យ៉ាង ហើយចំណីរបស់ពួកវាជាសត្វតូចៗដូចជាកណ្តុរ សត្វកំពីងដូង ក្តាម សត្វល្អិត និងគ្រាប់ដើមឈើ។
កញ្ជ្រោង (Kitsune)
ជម្រករបស់កញ្ជ្រោងនៅគ្រប់ទីកន្លែងទូទាំងពិភពលោក រួមទាំងអឺរ៉ាស៊ី អាហ្វ្រិក និងអាមេរិកខាងជើង។ កញ្ជ្រោងមានប្រវែងពី ៥០ ទៅ ៨០ សង់ទីម៉ែត្រ ហើយក៏ដូចជា Tanuki សុីចំណីគ្រប់យ៉ាង។
ថ្វីត្បិតពួកវាគ្រាន់តែជាសត្វព្រៃធម្មតា ប៉ុន្តែនៅក្នុងរឿងបុរាណដែលមកពីព្រះពុទ្ធសាសនាចិន សត្វទាំងពីរនេះតំណាងឱ្យ “តួអាក្រក់” តែងតែនាំមកនូវបញ្ហាដល់មនុស្ស។ ពួកវាបង្ហាញខ្លួនក្នុងរឿងជាច្រើនដែលហាក់ដូចជាមិនចេះចប់ ហើយក៏មានការប្រែប្រួលជាច្រើនផងដែរ ប៉ុន្តែជាទូទៅសមត្ថភាពរបស់សត្វនីមួយៗអាចសង្ខេបដូចខាងក្រោម៖
- សមត្ថភាពពិសេសរបស់កញ្ជ្រោងព្រៃ Tanuki
- អាចប្រែស្លឹកឈើទៅជាប្រាក់
- ប្រែកាយជាមនុស្ស (ប៉ុន្តែភាគច្រើនត្រូវគេដឹងដោយសារលេចកន្ទុយ)
- ប្រើល្បិចបញ្ឆោតអ្នកដទៃ ប៉ុន្តែលទ្ធផលត្រូវចាញ់បោក។ ជាទូទៅពេលដែលប្រជាជនជប៉ុនរំលឹកពី Tanuki តែងតែវាយតម្លៃថាគួរអោយស្រលាញ់។ ពួកគេហៅអ្នកដែលមានភ្នែកសម្លឹងចុះថា “Tanukigao” (មុខកញ្ជ្រោងព្រៃ) ។ ក្រៅពីនេះក្នុងរឿងតំណាល តួអង្គ Tanuki ភាគច្រើនជាបុរស។
- សមត្ថភាពពិសេសរបស់កញ្រ្ជោង
- ប្រែកាយជាមនុស្ស (ជំនាញ មិនងាយត្រូវគេដឹងទេ)
- សណ្តំចិត្តអ្នកដទៃ (អត្រាជោគជ័យខ្ពស់ណាស់)
- មានវេទមន្តប្លែកៗជាច្រើន ផ្ទុយពី Tanuki តួអង្គដែលទាក់ទងនឹងកញ្ជ្រោងភាគច្រើនជាស្រ្តីដែលមានភាពចាស់ទុំ ទាក់ទាញ ប្រាកដជា។ អ្នកដែលមានភ្នែក Slanting eyes គេហៅថា “Kitsunegao” (មុខកញ្ជ្រោង) ។ នៅក្នុងរឿងតំណាលបន្លំធ្វើជាមនុស្សម្នាក់ត្រូវគេដឹង កញ្ជ្រោងនឹងបំបាំងកាយ។ ជាទូទៅនិយាយពីកញ្ជ្រោងស្រមៃឃើញពាក្យ “cool” និង “beauty” ។ ម្យ៉ាងនៅជប៉ុនមានទីសក្ការបូជាកញ្ជ្រោងច្រើន ដូច្នេះអាចសន្និដ្ឋានបានថាប្រជាជនជប៉ុនមានទំនោរគោរពបូជា និងខ្លាចកញ្ជ្រោងច្រើនជាង។
លើសពីនេះទៅទៀតកញ្ជ្រោងអាចវិវត្តន៍ផ្សេងៗទៀត នេះគឺជាកញ្ជ្រោងកន្ទុយប្រាំបួន។
ជាការពិតណាស់ កញ្ជ្រោងកន្ទុយប្រាំបួនមិនមានពិតទេ ប៉ុន្តែមានតែនៅក្នុងរឿងបិសាចប៉ុណ្ណោះ។ នៅក្នុងទេវកថាចិនកញ្ជ្រោងកន្ទុយប្រាំបួន គឺជាអ្នកនាំសាររបស់ទេវតានៅលើស្ថានសួគ៌។
នៅជប៉ុនរឿងតំណាលថាម្តាយរបស់ Abe no Seimei គឺជាកញ្ជ្រោងកន្ទុយប្រាំបួន។ Abe no Seimei គឺជាមនុស្សម្នាក់ដែលប្រើវេទមន្តពិសេសដើម្បីកម្ចាត់វិញ្ញាណអាក្រក់ ប៉ុន្តែសមត្ថភាពពិសេសនេះបានមកពីឈាមរបស់អ្នកម្តាយកញ្ជ្រោងកន្ទុយប្រាំបួន។
សត្វទាំងពីរនេះប្រើវេទមន្តសណ្តំចិត្តមនុស្ស ប៉ុន្តែកញ្ជ្រោង និង Tanuki មានរូបភាពពីរផ្ទុយគ្នា។
កញ្ជ្រោងនៅស្ងៀម មានប្រាជ្ញា ចំណែកឯកញ្ជ្រោងព្រៃប្រញាប់ប្រញាល់។ មិនថាអ្នកគិតយ៉ាងណាទេ កញ្ជ្រោងនៅតែខ្លាំង និងគ្រោះថ្នាក់ជាង។
*** តើអ្នកដឹងដែរទេថាមានទាំង Udon កញ្ជ្រោង និង Udon កញ្ជ្រោងភ្នំដែរទេ? ហៅថា Kitsune Udon និង Tanuki Udon ។
Kitsune Udon មានរសជាតិហឹរៗ ផ្អែមៗ និងតៅហ៊ូចៀន។
ហេតុអ្វីបានជា Kitsune Udon មានតៅហ៊ូចៀន? ដោយសារតែមានរឿងមួយថាកញ្ជ្រោងចូលចិត្តញ៉ាំតៅហ៊ូចៀន។ នៅទីសក្ការៈកញ្ជ្រោង ប្រជាជនក៏ថ្វាយតៅហ៊ូចៀនដល់ទេវតាកញ្ជ្រោងផងដែរ។
នេះគឺជា Tanuki Udon
Tanuki Udon ជាប្រភេទដែលបន្ថែម Tenkasu ជាកំទេចម្សៅពេលបំពង Tempura ។ ទោះជាយ៉ាងណារបៀបហៅ Tanuki Udon មាននៅតំបន់ Kanto ចំណែកឯ Kansai គេហៅថា “Kasu Udon” ។ ខុសពី Kitsune Udon មិនមានរឿងតំណាលពន្យល់អំពីឈ្មោះមុខម្ហូបនោះទេ។ នៅចំណុចនេះយើងមានកត្តាមួយទៀតសម្រាប់តតាំងនឹងកញ្ជ្រោង។
ដោយផ្ទាល់ខ្ញុំចូលចិត្តនារីដែលមានភ្នែកសម្លឹងចុះ ដូចដែលបានរៀបរាប់ខាងលើ “មុខកញ្ជ្រោង” តើអ្នកចូលចិត្តកញ្ជ្រោងព្រៃឬកញ្ជ្រោងជាង?
Kengo Abe