បុរសជនជាតិចិនធ្វើប័ណ្ណស្នាក់នៅក្លែងក្លាយចំនួន ៣០០០ កាត
ប៉ូលីសខេត្ត Aichi បានចាប់ខ្លួនបុរសឈ្មោះ Koushigemori អាយុ ២៥ ឆ្នាំ គ្មានការងារធ្វើ ជនជាតិចិន ស្នាក់នៅ 1-chome, Uchidabashi, Minami-ku ទីក្រុង Nagoya ។ ជននេះត្រូវគេសង្ស័យថាបានបំពានច្បាប់គ្រប់គ្រងអន្តោប្រវេសន៍រក្សាទុកប័ណ្ណស្នាក់នៅក្លែងក្លាយមួយចំនួនធំ។
បុរសឈ្មោះ Koushigemori បានសារភាពថា “ខ្ញុំធ្វើប័ណ្ណស្នាក់នៅក្លែងក្លាយប្រហែល ៣០០០ ទៅ ៤០០០ កាតក្នុងរយៈពេល ៦ ខែ។ ប្រាក់ចំណេញទទួលបានប្រហែល ១,៦ លានយ៉េន” ។
ប័ណ្ណស្នាក់នៅ គឺជាឯកសារបញ្ជាក់ពីស្ថានភាពស្នាក់នៅរបស់ជនបរទេស។ ប៉ូលិសខេត្តបានឆែកឆេរផ្ទះជនសង្ស័យកាលពីថ្ងៃទី ១៦ រកឃើញប័ណ្ណស្នាក់នៅប្រមាណ ១០០ កាតដែលគេចាត់ទុកថាក្លែងក្លាយ ។ ក្រៅពីប័ណ្ណស្នាក់នៅ ប៉ូលិសក៏បានរកឃើញប័ណ្ណបើកបរ My number កាតនិស្សិត និងកាតមិនទាន់បោះពុម្ពប្រមាណ ៣០០០ កាត។
ប៉ូលិសខេត្តគិតថា មានបុគ្គលម្នាក់ទៀតជាអ្នកទទួលចុះឈ្មោះពីជនបរទេសតាមបណ្តាញសង្គម បន្ទាប់មកជនសង្ស័យធ្វើប័ណ្ណក្លែងក្លាយ ហើយដឹកជញ្ជូនទៅផ្ទះ។ ភ្នាក់ងារស៊ើបអង្កេតបានរកឃើញផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម ចំពោះករណីលក់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ ហើយកំពុងស៊ើបអង្កេត។
Yuki