ប្រាក់រង្វាន់ជាង ១០ ពាន់លានយ៉េនមិនដល់ដៃអ្នកឈ្នះឆ្នោត តើហេតុអ្វី?
នៅប្រទេសជប៉ុនរដូវរងាត្រជាក់ខ្លាំងណាស់ ពេលឆ្នាំថ្មីមកដល់អ្វីដែលបុគ្គលិករង់ចាំគឺប្រាក់រង្វាន់បំណាច់ឆ្នាំ។ គួរអោយស្តាយឆ្នាំនេះ ដោយសារជំងឺកូវីដ ១៩ ការរំពឹងទុកក៏រលាយសាបសូន្យ។
ដូច្នេះមនុស្សជាច្រើនមានបំណងប្រាថ្នា “មួយជំហានឡើងលើមេឃ” ស្រមៃចង់ឈ្នះឆ្នោត។
ជាពិសេសនៅពេលនេះឆ្នោត Jumbo កំពុងបើកដំណើរការជាមួយនឹងរង្វាន់ (រង្វាន់ទីមួយ រង្វាន់មុន និងក្រោយ) រហូតដល់ ១ ពាន់លានយ៉េន។ ជាមួយនឹងចំនួនប្រាក់ច្រើនដែលបានឈ្នះ អ្នកអាចរស់នៅដោយភាពរីករាយពេញមួយជីវិត ដូច្នេះមានមនុស្សជាច្រើនចង់ឈ្នះរង្វាន់នេះ។
រូបភាព https://news.livedoor.com/article/image_detail/21306347/?img_id=31500477
ប៉ុន្តែ …
តើអ្នកដឹងទេថាមានករណីជាច្រើនអ្នកត្រូវរង្វាន់មិនប្តូរទៅជាប្រាក់?
ដំណើរការប្តូរប្រាក់អាចធ្វើឡើងក្នុងរយៈពេល ១ ឆ្នាំពីពេលដែលអនុញ្ញាតអោយប្តូរប្រាក់។ ផុតកំណត់រង្វាន់ត្រូវចាត់ទុកជាមោឃៈ ដែលមានន័យថាអ្នកមិនអាចប្តូរប្រាក់បានទៀតឡើយ។
ចំនួនប្រាក់សរុបដែលចាត់ទុកជា “មោឃៈ” កាលពីឆ្នាំមុនប្រហែល ១២,៨ ពាន់លានយ៉េន។
ដូចបានរៀបរាប់ខាងលើរង្វាន់ទីមួយ Jumpo ចុងឆ្នាំមានប្រហែល ៥ សន្លឹក។ ក្នុងនោះរួមទាំងរង្វាន់នេះ មានអ្នកឈ្នះប្រមាណ ១០ នាក់ដែលមានទឹកប្រាក់ជាង ១០០ លានយ៉េន។ មិនត្រឹមតែឆ្នាំមុនប៉ុណ្ណោះទេ តែតែជារៀងរាល់ឆ្នាំរង្វាន់ប្រហែល ១០ ពាន់លានយ៉េនត្រូវចាត់ទុកជាមោឃៈ។
ធនាគារ Mizuho ដែលជាអ្នកចេញឆ្នោតមិនមែនជាម្ចាស់ប្រាក់ទេ ប៉ុន្តែប្រាក់ត្រូវបានប្រើសម្រាប់គម្រោងសាធារណៈ។ ទោះជាយ៉ាងណាចំពោះអ្នកឈ្នះរង្វាន់មិនប្តូរប្រាក់ក៏គួរអោយស្តាយផងដែរ។
ហេតុអ្វីពួកគេមិនទទួលបានប្រាក់?
ទោះបីនេះគ្រាន់តែជាការស្មាន (មិនមានស្ថិតិ) ប៉ុន្តែមានករណីមួយចំនួនដូចខាងក្រោម។
១. ទិញសន្លឹកឆ្នោតតែធ្វើបាត់
អ្នកដែលនៅក្នុងស្ថានភាពនេះមិនដឹងថាខ្លួនឈ្នះរង្វាន់នោះទេ ពួកគេក៏មិនចាំថាខ្លួនទិញលេខប៉ុន្មានដែរ។ ទោះជាយ៉ាងណាភ្លេចល្អជាងចាំ ព្រោះបើដឹងថាខ្លួនត្រូវឆ្នោតតែធ្វើបាត់អាចនឹងស្តាយក្រោយអស់មួយជីវិត។
២. ទិញឆ្នោតពេលស្រវឹងស្រា
ករណីនេះប្រហែលជាច្រើន គ្រឹះស្ថានលក់ឆ្នោតច្រើនបិទឆ្នោតនៅពេលរសៀល ដូច្នេះគោលដៅនៃករណីនេះគឺអ្នកដែលស៊ីផឹកពេលថ្ងៃ។
៣. ទទួលមរណៈភាព
មនុស្សចាស់នៅជប៉ុនចូលចិត្តទិញសន្លឹកឆ្នោតណាស់ ម្តាយខ្ញុំក៏ដូច្នេះដែរ។
មានករណីមួយចំនួនលោកតា លោកយាយត្រូវឆ្នោត ប៉ុន្តែទទួលមរណៈភាព ចំណែកឯគ្រួសារមិនដឹងថាសន្លឹកឆ្នោតនៅកន្លែងណា។ តាមគំនិតខ្ញុំអញ្ចឹងល្អជាង ឧទាហរណ៍អ្នកឈ្នះរង្វាន់ទីមួយដែលមានចំនួនទឹកប្រាក់សរុប ១ ពាន់លានយ៉េន រឿងនេះអាចបង្កឱ្យមានជម្លោះក្នុងគ្រួសារទាក់ទងនឹងមរតក។ យកល្អចាត់ទុកដូចជាគ្មានប្រាក់ ព្រោះម្ចាស់រង្វាន់ក៏បានទទួលមរណៈភាពហើយដែរ។
ទោះនៅក្នុងស្ថានភាពមួយណាក៏គួរអោយស្តាយដែរ យកល្អកុំទិញសន្លឹកឆ្នោត ទុកឳកាសដល់អ្នកដែលត្រូវការប្រាក់ល្អជាង។
និយាយអញ្ចឹង នៅប្រទេសជប៉ុនមានមនុស្សជាច្រើនទិញសន្លឹកឆ្នោត ប៉ុន្តែលាក់ក្រុមគ្រួសារ និងសាច់ញាតិ ព្រោះមិនចង់ត្រូវគេនិយាយថា “អ្នកមិនឈ្នះទេ ទិញធ្វើអីនាំតែអស់ប្រាក់” ។
កន្លែងដែលគេតែងតែលាក់សន្លឹកឆ្នោតគឺនៅលើអាសនៈទេវតា អាសនៈព្រះពុទ្ធ ក្នុងកាបូប ក្នុងថតតុ ទូទឹកកក ខាងក្រោយស៊ុមរូបថតឬក្នុងហោប៉ៅសម្លៀកបំពាក់។ ទុករបស់នៅកន្លែងបែបនោះងាយនឹងភ្លេចឬបាត់ណាស់។
តើអ្នកធ្លាប់ទិញសន្លឹកឆ្នោតដែរទេ?
Kengo Abe