គម្រោងកម្ចីប្រាក់ថ្មីនៅជប៉ុន និងហានិភ័យដែលអាចកើតឡើង
រយៈពេល ២ ឆ្នាំមកហើយដែលជំងឺកូវីដរីករាលដាលជុំវិញពិភពលោក មនុស្សជាច្រើនធ្លាក់ក្នុងស្ថានភាពបាត់បង់ការងារធ្វើ។ ជីវិតជម្រុញអោយពួកគេជំពាក់បំណុល ជីវភាពកាន់តែលំបាក។
ខ្ចីបំណុលងាយណាស់ សងទើបពិបាក ជំពាក់បំណុលមិនងាយរួចខ្លួនឡើយ។ ក្រោមស្ថានភាពនោះគោលនយោបាយផ្តល់ប្រាក់កម្ចីថ្មីត្រូវបានបង្កើតឡើង ដែលសង្ឃឹមថានឹងជួយសម្រួលស្ថានភាពលំបាកនាពេលបច្ចុប្បន្ន។
អ្នកអាចខ្ចីរហូតដល់ ១០០,០០០ យ៉េនក្នុងមួយថ្ងៃ។
គ្រាន់តែសងការប្រាក់។
ស្តាប់ទៅមិនគួរអោយជឿមែនទេ?
គម្រោងកម្ចីដែលធនាគារក្នុងស្រុក Yamaguchi Bank និងក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជន Aiful កំពុងព្យាយាមបង្កើតនឹងមកដល់ក្នុងពេលឆាប់ៗនេះជាមួយនឹងពាក្យស្លោកបែបនេះ។
អ្នកមិនចាំបាច់សងប្រាក់ដើមវិញ (ប្រាក់ដែលបានខ្ចី) ប៉ុន្តែបើដូច្នេះតើធនាគារត្រូវខាតបង់ឬ? ទោះជាយ៉ាងណាមូលហេតុដែលពួកគេអាចធ្វើបានបែបនោះ ព្រោះមានធានារ៉ាប់រងរួមបញ្ចូល។ ធានារ៉ាប់រងអាយុជីវិតនឹងសងប្រាក់ដែលពួកគេបានខ្ចីពេលពួកគេស្លាប់។
វិធីសាស្រ្តកម្ចីនេះនឹងកាន់តែគ្រោះថ្នាក់ អាស្រ័យលើរបៀបដែលអតិថិជនប្រើប្រាស់។ ថ្វីត្បិតនិយាយថាបង់តែការប្រាក់ ប៉ុន្តែប្រសិនបើអ្នកខ្ចី ១០ ម៉ឺនយ៉េនក្នុងខែដំបូង ហើយខ្ចី ១០ ម៉ឹនយ៉េនក្នុងខែបន្ទាប់ រួមទាំងការបង់ការប្រាក់នោះ អ្នកត្រូវបង់ការប្រាក់ ២០ ម៉ឺនយ៉េនក្នុងខែទី ៣ ។
ប្រសិនបើអ្នកខ្ចីបែបនេះដដែល ការប្រាក់នឹងលើស ១០ ម៉ឺនយ៉េន ហើយត្រឹមតែការប្រាក់ក៏ក្លាយជាបំណុលថ្មីដែរ។
ទោះជាយ៉ាងណាប្រសិនបើអ្នកស្លាប់បំណុលទាំងអស់នឹងរលាយបាត់។
សេវាកម្មថ្មីនេះក៏ស្រដៀងនឹងខ្ចីប្រាក់របស់ Yakuza ដែរ ទោះបីជាត្រូវបានផ្សព្វផ្សាយថាជាសេវាកម្មជួយអ្នកដែលកំពុងជួបការលំបាក ប៉ុន្តែបើមិនពិចារណា ហើយចាយអោយបានត្រឹមត្រូវ នោះជីវិតរបស់អ្នកនឹងធ្លាក់ក្នុងស្ថានភាពជាប់គាំង។ នៅទីបំផុតត្រូវយកជីវិតមកសងបំណុល។
គ្មានអ្វីបានមកដោយងាយនោះទេ កុំព្រោះតែការផ្សព្វផ្សាយលះបង់ជីវិតរបស់ខ្លួន។
Kengo Abe