ជប៉ុនមិនអនុញ្ញាតអោយនិស្សិតបរទេសទិញទំនិញលើកលែងពន្ធទៀតទេ
កាលពីថ្ងៃអាទិត្យ ទី ៥ ខែធ្នូ រដ្ឋាភិបាលជប៉ុនបានសម្រេចលុបចោលគោលនយោបាយដែលអនុញ្ញាតឱ្យនិស្សិតបរទេស និងអ្នកស្នាក់នៅរយៈពេលយូរអាចទិញទំនិញលើកលែងពន្ធ ជាការឆ្លើយតបទៅនឹងករណីសង្ស័យថាមានការស្តុកទុក ប្រើប្រាស់ខុសច្បាប់ទំនិញក្នុងស្រុក។
បច្ចុប្បន្ននេះ ប្រព័ន្ធប្រើប្រាស់ទំនិញរបស់ជប៉ុននឹងត្រូវកែសម្រួលជាផ្នែកនៃកំណែទម្រង់ពន្ធសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ដែលក្នុងនោះមានតែនិស្សិតបរទេសដែលសិក្សានៅជប៉ុនជាអចិន្ត្រៃយ៍ និងមិនធ្វើការក្រៅម៉ោង ទើបអាចទិញទំនិញលើកលែងពន្ធក្នុងរយៈពេល ៦ ខែបន្ទាប់ពីចូលប្រទេស។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ មានមតិរិះគន់ជាច្រើនថា ហាងដែលលើកលែងពន្ធត្រូវចំណាយពេលកំណត់ថាតើនិស្សិតធ្វើការក្រៅម៉ោងឬអត់។ ការត្អូញត្អែរមួយចំនួនទៀតថាបទប្បញ្ញត្តិនេះអយុត្តិធម៌ ដោយសារតែហាងដែលដំណើរការត្រួតពិនិត្យធូររលុងបែរជាទាក់ទាញអតិថិជនច្រើនជាង។ មុននោះ ទីភ្នាក់ងារពន្ធជាតិបានរកឃើញករណីទិញទំនិញគួរអោយសង្ស័យរបស់និស្សិតបរទេស នៅលើប្រព័ន្ធឌីជីថលព័ត៌មានអ្នកប្រើប្រាស់ក្នុងខែមេសាឆ្នាំមុន។
ពួកគេគិតថានិស្សិតទាំងនេះប្រហែលជាកំពុងទិញទំនិញលើកលែងពន្ធក្នុងបរិមាណច្រើន ដើម្បីលក់បន្តក្នុងតម្លៃខ្ពស់ រកប្រាក់ចំណេញពីភាពខុសគ្នា និងពន្ធប្រើប្រាស់ ១០% ។
ជាផ្នែកនៃកំណែទម្រង់ពន្ធ រដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចនៅជប៉ុនគ្រោងនឹងបង្រួមលក្ខខណ្ឌ មានតែភ្ញៀវទេសចរណ៍ និងអ្នកកាន់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ៩០ ថ្ងៃឬតិចជាងនេះ ទើបអាចទិញទំនិញលើកលែងពន្ធ ជាជាងអនុវត្តចំពោះអ្នកដែលមិនស្នាក់នៅក្រោមអត្រាប្តូរប្រាក់បរទេស និងពាណិជ្ជកម្មបរទេសនៃប្រទេសនេះ។
រូបភាព Ameba
យោងតាមកាសែតជប៉ុន Yomiuri Shimbun កំណត់ត្រាទិញរបស់អតិថិជនប្រហែល ២៦,០០០ នាក់ ជាមួយនឹងតម្លៃទិញសរុបប្រហែល ៤០ ពាន់លានយ៉េន ត្រូវបានបញ្ជូនទៅអាជ្ញាធរពន្ធដារប្រហែល ៣០,០០០ ហាងលើកលែងពន្ធទូទាំងប្រទេសក្នុងខែមិថុនាឆ្នាំនេះ។
មនុស្សសរុបចំនួន ១,៨៣៧ នាក់ទិញទំនិញលើកលែងពន្ធជាមួយនឹងតម្លៃលើសពី ១ លានយ៉េន ដែលក្នុងនោះជាង ៨០% ជាជនជាតិចិនរួមទាំងនិស្សិតផងដែរ។ មនុស្សចំនួន ៦៩ នាក់ទិញទំនិញដែលមានតម្លៃជាង ១០០ លានយ៉េន។
ចំនួនប្រាក់ដែលច្រើនបំផុតគឺអតិថិជនចិនគឺ ៣២,០០០ មុខទំនិញលើកលែងពន្ធ មានតម្លៃជាង ១,២ ពាន់លានយ៉េន។
ថ្វីត្បិតតែត្រូវពិចារណារហូតដល់ពេលណាជប៉ុននឹងបើកព្រំដែនឡើងវិញ ចំពោះភ្ញៀវទេសចរណ៍រយៈពេលខ្លីដោយសារតែវីរុសបំប្លែងខ្លួនថ្មី Omicron រដ្ឋាភិបាលនឹងខិតខំធានាថាប្រព័ន្ធនេះដំណើរការរហូតដល់ពេលនោះ។
Hana