វត្តប្រាសាទជប៉ុនប្រើរូបគំនូរ “ប្រុសស្អាត” ដើម្បីទាក់ទាញអ្នកមកទស្សនា
ពេលនិយាយពីវត្តប្រាសាទជប៉ុន យើងតែងគិតភ្លាមពីទិដ្ឋភាពស្ងប់ស្ងាត់ និងបរិសុទ្ធ។ ក្រៅពីនេះពីមុនមកវត្តមិនព្យួរគំនូរនោះទេ ទោះព្យួរក៏ជារូបព្រះពុទ្ធដែរ។
ទោះជាយ៉ាងណាមានវត្តដ៏ពិសេសមួយបិទរូបគំនូរបែបនេះ។
រូបភាព https://prtimes.jp/main/html/rd/p/000000003.000038145.html
មនុស្សជាច្រើនប្រាកដជាគិតថាវត្តប្រាសាទនេះត្រូវបានបង្កើតឡើងដោយព្រះសង្ឃវ័យក្មេង។ ប៉ុន្តែប្រាសាទ Kokujou ដែលស្ថិតនៅទីក្រុង Tsubameshi ខេត្ត Nigata គឺជាប្រាសាទបុរាណមួយដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ៧០៩ មានប្រវត្តិដ៏យូរលង់ជាង ១៣០០ ឆ្នាំ។
ប្រាសាទនេះមានពាក់ព័ន្ធជាមួយនឹងតួអង្គដ៏អស្ចារ្យដែលអ្នកប្រហែលជាធ្លាប់លឺ ប្រសិនបើអ្នកចាប់អារម្មណ៍នឹងប្រវត្តិសាស្ត្រជប៉ុនដូចជា Uesugi Kenshin, Minamoto no Yoshitsune ព្រះអង្គម្ចាស់ Shutoki ។ ប៉ុន្តែហេតុអ្វីបានជាប្រែក្លាយជាដូច្នេះ?
បច្ចុប្បន្នមនុស្សសម័យនេះហាក់ដូចជាបាត់បង់ទំនាក់ទំនងជាមួយវត្តប្រាសាទ នោះហើយជាមូលហេតុវត្តគិតឃើញមធ្យោបាយនេះ ដោយសង្ឃឹមថានឹងមានអ្នកទស្សនាកាន់តែច្រើនឡើង។ ក្នុងចំណោមប្រាសាទចំនួន ៧៧,០០០ នៅទូទាំងប្រទេស ជាង ៤០% ត្រូវគេនិយាយថានឹងបិទទ្វារក្នុងរយៈពេល ២៥ ឆ្នាំ។ ក្នុងចំណោមនោះវត្ត Kokujo នៅតែព្យាយាមបើកដំណើរការ។
កាលពីមុនធ្លាប់មានវត្តប្រារព្ធពិធី 炎上供養 (របាំលើភ្លើង) ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចៃដន្យឃ្លា 炎上 ក៏ត្រូវបានប្រើក្នុងស្ថានភាពដែលបញ្ហា/ការបង្ហោះក្លាយជាល្បីលើបណ្តាញសង្គម។
លើកនេះប្រាសាទបានសាកល្បងទម្រង់ថ្មីជាមួយនឹងប្រធានបទ Ikemen (ប្រុសស្អាត) ក្នុងគោលបំណងទាក់ទាញស្ត្រីវ័យក្មេង។
ច្បាស់ណាស់ “យុទ្ធសាស្ត្រ” ដ៏ពិសេសនេះធ្វើអោយប្រាសាទល្បីនៅលើព័ត៌មានក្នុងស្រុក ជាប្រាសាទមួយដែលងាកចេញពីលំហូរប្រពៃណី។
ដើម្បីជ្រាបកាន់តែច្បាស់ពីទិដ្ឋភាពនៅទីនេះ សូមទស្សនាវីដេអូខាងក្រោម៖
ទោះជាយ៉ាងណាប្រាសាទនេះត្រូវបានសាងសង់ជាយូរមកហើយ។ សង្ឃឹមថាព្រះសង្ឃជំនាន់ក្រោយ ពេលកសាងវត្តថ្មី នឹងបន្តនិន្នាការថ្មី និងកំណែទម្រង់នេះ!!!
Kengo Abe