ក្លែងខ្លួនធ្វើជាឆ្មាំសមុទ្រ រៀបការ បោកប្រាក់ ២០ លានយ៉េនរួចយកលេសថា “ទៅហ្វឹកហាត់” ១០ ឆ្នាំហើយមិនត្រឡប់មកវិញ
កាលពីថ្ងៃទី ១ ខែធ្នូ នាយកដ្ឋានប៉ូលីស Kyotango នៃប៉ូលីស Kyoto បានចាប់ខ្លួនបុគ្គលិកការិយាល័យអាយុ ៤២ ឆ្នាំម្នាក់រស់នៅក្នុងទីក្រុង Maizuru ខេត្ត Kyoto ពីបទសង្ស័យឆបោក។ ជាក់ស្តែងបុគ្គលម្នាក់នេះបោកប្រាស់នារីម្នាក់ប្រមាណ ២០ លានយ៉េន បន្លំខ្លួនធ្វើជាប៉ូលីសឆ្មាំសមុទ្រជប៉ុនដើម្បីណាត់ជួប រៀបចំពិធីមង្គលការ ប៉ុន្តែមិនបានដាក់លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ធ្វើអោយស្រ្តីនោះគិតថាខ្លួនបានរៀបការ ១០ ឆ្នាំមកហើយ។
រូបភាព https://news.goo.ne.jp/article/fnn/nation/fnn-280019.html
ទោះបីជាជនសង្ស័យគ្មានបំណងចង់ចង់រៀបការ ក៏នៅតែប្រើឈ្មោះក្លែងក្លាយដើម្បីណាត់ជួបស្រ្តីអាយុ ៤០ ឆ្នាំរស់នៅទីក្រុង Kyotango ខេត្ត Kyoto ។ នៅឆ្នាំ ២០១០ គាត់បានរៀបការជាមួយនារីម្នាក់នេះ ប៉ុន្តែនៅឆ្នាំ ២០១៤ បែរជាចុះឈ្មោះរៀបការជាមួយនារីម្នាក់ទៀត។ តាំងពីខែមករាដល់ខែកុម្ភៈឆ្នាំ ២០១៥ ជនសង្ស័យប្រើគ្រប់មធ្យោបាយសុំឱ្យស្ត្រីនៅទីក្រុង Kyotango ផ្ទេរប្រាក់ឱ្យគាត់សរុបចំនួន ២០ លានយ៉េនតាមរយៈគណនីធនាគារផ្ទាល់ខ្លួន។
តាមសំដីរបស់នារីរងគ្រោះបាននិយាយថា នាងគិតថាខ្លួនបានរៀបការ ១០ ឆ្នាំមកហើយ ។ បុរសនោះយកលេសថា “រវល់ហ្វឹកហាត់” ឬ “ចេញទ័ព” ដោយនិយាយថាប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែត្រឡប់មកផ្ទះបានតែម្តងប៉ុណ្ណោះ។ “គាត់និយាយថាមានបញ្ហាក្នុងការងារ ដូច្នេះត្រូវការការប្រាក់សម្របសម្រួល” ។ កាលពីខែតុលាឆ្នាំនេះដោយសារតែសង្ស័យ ស្ត្រីនោះបានរាយការណ៍ទៅនាយកដ្ឋានប៉ូលីស Kyotango ។
ទោះជាយ៉ាងណា ជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់ពីបទឆបោក ដោយសារភាពថា “ខ្ញុំគ្រាន់តែពិភាក្សាជាមួយនាងរឿងប្រាក់ ហើយនាងថានឹងសងអោយខ្ញុំ” ។
Sacchan