មនុស្សយន្ត “មុខឆ្មា” គួរឱ្យស្រលាញ់នៅភោជនីយដ្ឋានមី Soba ជប៉ុន

ភោជនីយដ្ឋានលក់មី Soba មួយកន្លែងនៅទីក្រុង Hokkaido ភាគខាងជើងប្រទេសជប៉ុន បានណែនាំ​ឆ្មា​មនុស្ស​យន្ត​ដែលបម្រើសេវាកម្មលើកដំបូងក្នុងខេត្ត។ មនុស្សយន្តមានឈ្មោះថា “Belle Bot” ជាមួយនឹងសម្លេងគួរ​ឱ្យ​ស្រលាញ់ ធ្វើជាបុគ្គលិកបម្រើសេវាកម្មអាហារនៅសាខា Hitsujigaoka-dori ស្រុក Kiyota ទីក្រុង Sapporo កាលពីថ្ងៃ​ទី ២៨ ខែវិច្ឆិកាកន្លងទៅ។

Bella Bot មានកម្ពស់ ១២៩ សង់ទីម៉ែត្រជាមួយនឹងអង្កត់ផ្ចិតតួខ្លួនប្រហែល ៥៥ សង់ទីម៉ែត្រ ការរចនាមនុស្សយន្តរួមមាន ៤ ជាន់ផ្ទុកអាហារលើកអោយភ្ញៀវ។ ទម្រង់មុខ​ឆ្មា​មនុស្ស​យន្តជា​អេក្រង់​ Touch Screen ពេល​ប៉ះ​ត្រ​ចៀក​​មនុស្ស​យន្ត​នឹង​បង្ហាញអារម្មណ៍ខុសៗគ្នា។

Belle Bot ត្រូវបានណែនាំនៅហាងមី Soba នេះ ដើម្បីកាត់បន្ថយការទំនាក់ទំនង និងឆ្លើយតបចំពោះការខ្វះ​ខាត​​កម្លាំងពលកម្មដោយសារជំងឺរាត​ត្បាត។ ក្រៅ​ពី​បម្រើ​អាហារ មនុស្ស​យន្ត​ឆ្មា​ក៏​អាច​ផ្សព្វផ្សាយផលិតផលមួយចំនួន និង​ច្រៀង​ផង​ដែរ។ បច្ចុប្បន្ននេះ សាខា Hitsujigaoka-dori កំពុងផ្តោតលើមុខងារបម្រើសេវាកម្មរបស់មនុស្ស​យន្ត មុខងារទាំងពីរនេះនឹងត្រូវប្រើប្រាស់នាពេលអនាគត។

Yukie Komi អាយុ ៣០ ឆ្នាំដែលកំពុងគ្រប់គ្រងហាងបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់ដែលអតិថិជនតាំងពីក្មេងរហូតដល់ចាស់ចូលចិត្តឆ្មាមនុស្សយន្តនេះ។ យើងចង់ឱ្យឆ្មាមនុស្សយន្តបម្រើសេវាកម្មប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលមមាញឹកចុងឆ្នាំ ដោយសារជនជាតិជប៉ុនមានទម្លាប់ទទួលទានមី Soba យប់ឆ្លងឆ្នាំ” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: