អាថ៌កំបាំងក្នុងការជ្រើសរើសម្សៅទ្រនាប់ដែលសមនឹងស្បែករបស់ស្ត្រីជប៉ុនរួមមាន Blue Base និង Yellow Base
ជនជាតិអាស៊ីរួមទាំងជនជាតិជប៉ុនជាជនជាតិស្បែកលឿង ប៉ុន្តែនៅប្រទេសជប៉ុននារីៗនិយមចូលចិត្តស្បែកសភ្លឺថ្លា ដូច្នេះពួកគេខំប្រឹងយ៉ាងខ្លាំងក្នុងការថែរក្សាស្បែក ក៏ដូចជាជៀសវាងពន្លឺថ្ងៃ ដើម្បីឱ្យស្បែកស។
មិនត្រឹមតែប៉ុណ្ណឹងជារៀងរាល់ថ្ងៃមុនពេលចេញទៅក្រៅ នារីៗតែងតែងលាបម្សៅទ្រនាប់ (Foundation មានពណ៌ដូចនឹងស្បែក ជួយបន្ថែមពណ៌ស្បែក បិទបាំងស្នាមជាំ និងធ្វើឱ្យស្បែកស) ។ ប៉ុន្តែតើ Foundation ដែលអ្នកកំពុងប្រើពិតជាសមនឹងពណ៌ស្បែករបស់អ្នកដែរទេ?
សម័យមុននារីជប៉ុនគិតថាស្បែកកាន់តែសកាន់តែស្អាត ប៉ុន្តែសម័យកាលនោះបានកន្លងផុតទៅយូរមកហើយ។ បច្ចុប្បន្ននេះ ភាគច្រើនស្ត្រីជប៉ុនចូលចិត្តការតុបតែងមុខបែបធម្មជាតិ ដូច្នេះពួកគេជ្រើសរើសពណ៌ម្សៅទ្រនាប់ដែលស័ក្តិសមនឹងស្បែករបស់ខ្លួនបំផុត។
អត្តបទថ្ងៃនេះនឹងជួយអោយអ្នកជ្រើសរើស Foundation ដែលស័ក្តិសមនឹងស្បែករបស់ខ្លួន។
ជាដំបូងស្រ្តីជប៉ុនផ្អែកលើពណ៌ស្បែកដើម្បីជ្រើសរើសម្សៅទ្រនាប់ ពួកគេបែងចែកពណ៌ស្បែកជាពីរប្រភេទគឺ Blue Base និង Yellow Base ហើយជ្រើសរើសប្រភេទម្សៅទ្រនាប់ដែលស័ក្តិសម។ ដើម្បីដឹងថាស្បែករបស់អ្នកស័ក្តិសមនឹងប្រភេទមួយណា ចូរប្រៀបធៀបទៅនឹងពណ៌ស្បែកកដៃរបស់អ្នក។
ស្បែកស្ត្រីជប៉ុនភាគច្រើនមានពណ៌ Blue Base ។
ជាទូទៅប្រភេទនេះមានពណ៌ស្លេកបន្តិច និងមានពណ៌ខៀវ ដូច្នេះអ្នកសមនឹងពណ៌ងងឹតបន្តិច។ ពេលលាបភ្នែកឬជ្រើសរើសពណ៌ក្រែមលាបបបូរមាត់ នឹងល្អជាងបើអ្នកជ្រើសរើសពណ៌រៀងក្រម៉ៅ។ លើសពីនេះ ប្រសិនបើអ្នកស្ទាក់ស្ទើរគួរលាបពណ៌សក់អ្វី ខ្ញុំសូមណែនាំពណ៌ Blue Gray (អ្នករកមើលលេខកូដពណ៌ #8DA3C4) ។
ត្រលប់ទៅ Foundation វិញ ជាទូទៅ ស្បែក Blue Base មានគុណសម្បត្តិនាំមកនូវភាពបរិសុទ្ធ ភ្លឺថ្លា ដូច្នេះប្រសិនបើអ្នកប្រើម្សៅទ្រនាប់ច្រើនពេកនឹងធ្វើអោយបាត់គុណសម្បត្តិនេះ។ មនុស្សមួយចំនួនថែមទាំងណែនាំមិនគួរប្រើម្សៅទ្រនាប់ផង។
ទោះជាយ៉ាងណា Foundation ក្រៅពីបន្លិចពណ៌ស្បែក នៅមានមុខងារការពារកាំរស្មីយូវី ដូច្នេះមិនប្រើម្សៅទ្រនាប់ក៏មិនល្អដែរ។ ប្រភេទម្សៅទ្រនាប់ដែលអ្នកមានពណ៌ស្បែក Blue Base និយមចូលចិត្ត។
Cushion Foundation (ម្សៅទ្រនាប់ប្រភេទទឹក) ស័ក្តិសមសម្រាប់ប្រភេទស្បែកជាច្រើន ហើយជាពិសេសសម្រាប់អ្នកដែលទើបតែរៀន Makeup ។ ប្រើ Cushion ធ្វើអោយស្រទាប់ម្សៅទ្រនាប់មិនក្រាស់ពេក ដូច្នេះស័ក្តិសមបំផុតសម្រាប់ការតុបតែងមុខបែបធម្មជាតិ។
ជាទូទៅពេលជ្រើសរើស Foundation ចូររើសពណ៌ដែលដូចនឹងពណ៌ស្បែករបស់អ្នកជាងគេ។ ព្រោះមិនថាអ្នកចង់សប៉ុណ្ណានោះទេ ប្រសិនបើអ្នកជ្រើសរើសពណ៌សពេកនឹងធ្វើអោយបាត់បង់អារម្មណ៍បែបធម្មជាតិ។
បន្ទាប់មកពណ៌ស្បែកបែប Yellow Base
Yellow Base សំដៅលើស្បែកដែលមានពណ៌លឿង និងមានពណ៌ក្រហមបន្តិច។ ពណ៌ដែលស័ក្តិសមសម្រាប់អ្នកគឺពណ៌ឆើតដូចជាលឿង ទឹកក្រូច បៃតង។ល។
មនុស្សដែលមានស្បែកបែបនេះតែងតែនាំមកនូវអារម្មណ៍សុខភាពស្បែកល្អ ស្រស់ស្រាយ សកម្ម។ អ្នកក៏អាចរួមបញ្ចូលសម្លៀកបំពាក់ដែលមានពណ៌ឆើតដើម្បីលើកសម្រស់។
សំខាន់ប្រសិនបើអ្នកចង់ឱ្យស្បែករបស់អ្នកមើលទៅស ការជ្រើសរើសម្សៅទ្រនាប់ដែលសមនឹងស្បែកពិតជាសំខាន់ណាស់។ អ្នកអាចពិចារណាជ្រើសរើស Foundation ពណ៌ត្នោតខ្ចី (ពណ៌ត្នោត លឿងស្រាលដូចពណ៌ខ្សាច់) ស័ក្តិសមនឹងស្បែករបស់អ្នក។
ចំណុចដែលគួរអោយកត់សម្គាល់ផ្តោតលើកម្រិតការពារពន្លឺព្រះអាទិត្យ។ ស្បែកប្រភេទនេះពេលត្រូវកំដៅថ្ងៃនឹងធ្វើអោយស្រអាប់ ចាំបាច់ត្រូវរើសប្រភេទដែលមានប្រសិទ្ធភាពការពារកាំរស្មីយូវីខ្ពស់។ នៅពេលជ្រើសរើស អ្នកគួរមានទម្លាប់មើលទៅលើកម្រិត SPF និង PA ជាដើម។
*** កម្រិត SPF គឺជាលេខដែលនៅជាប់គ្នា ហើយជាទូទៅត្រូវបានបែងចែកទៅជា ៣ កម្រិត៖
- ឡេការពារកម្តៅថ្ងៃ SPF 20 ទប់ស្កាត់កាំរស្មី UVB បាន ៩៣% មានមុខងារការពារក្នុងរយៈពេល ២០០ នាទី។
- ឡេការពារកម្តៅថ្ងៃ SPF 30 ទប់ស្កាត់កាំរស្មី UVB បាន ៩៧% មានមុខងារការពារក្នុងរយៈពេល ៣០០ នាទី។
- ឡេការពារកម្តៅថ្ងៃ SPF 50 ទប់ស្កាត់កាំរស្មី UVB បាន ៩៨% មានមុខងារការពារក្នុងរយៈពេល ៥០០ នាទី។
(កម្រិតនេះមានប្រសិទ្ធិភាពក្នុងរយៈពេលជាក់លាក់)។
*** ឡេការពារកម្តៅថ្ងៃខ្លះមានកម្រិត PA+ លើការវេចខ្ចប់ផលិតផល។ អក្សរ “PA” រួមបញ្ចូលសញ្ញាបូក (PA +, PA ++, PA +++ និង PA ++++, កាន់តែច្រើន + កាន់តែល្អ) នៅលើស្លាកសញ្ញាគឺជាប្រព័ន្ធវាយតម្លៃដែលត្រូវបានអភិវឌ្ឍនៅជប៉ុន។ ដើម្បីបង្ហាញពីកម្រិតការពារកាំរស្មី UVA របស់ផលិតផល។
*** កាំរស្មី UVA និង UVB៖
- កាំរស្មី UVA (បណ្តាលឱ្យចាស់)៖ កាំរស្មីនេះមិនត្រូវស្រទាប់អូហ្សូនស្រូបយកទេ អាចឆ្លងកាត់ពពក កញ្ចក់ និងមានសមត្ថភាពជ្រាបចូលយ៉ាងជ្រៅក្នុងស្បែក។ កាំរស្មី UVA ធ្វើអោយផ្លាស់ប្តូរកោសិកា ដែលជាមូលហេតុចម្បងនៃបញ្ហាចាស់ ពណ៌ស្បែកមិនប្រក្រតី និងជំងឺមហារីកស្បែក។ល។
- កាំរស្មី UVB (បណ្តាលឱ្យរលាក)៖ កាំរស្មីនេះត្រូវស្រទាប់អូហ្សូនស្រូប មានផលប៉ះពាល់ទាបជាងកាំរស្មី UVA ។ កាំរស្មី UVB ជួយឱ្យរាងកាយមនុស្សផលិតវីតាមីន D ។ ទោះជាយ៉ាងណា UVB ប៉ះពាល់ស្រទាប់ស្បែក និងបណ្តាលឱ្យរលាកស្បែក។ ទាំងកាំរស្មី UVA និង UVB សុទ្ធតែបង្កហានិភ័យជំងឺមហារីកស្បែក។
សូមចំណាំថាម្សៅទ្រនាប់មិនត្រឹមតែមានពណ៌ពីរប្រភេទនេះប៉ុណ្ណោះទេ នៅមានពណ៌ស្បែកជាច្រើនទៀត។ ប៉ុន្តែជាឯកសារយោង ថ្ងៃនេះសូមណែនាំតែពីរប្រភេទនេះប៉ុណ្ណោះ!!! តើអ្នកដឹងទេថាស្បែករបស់ខ្លួនជាប្រភេទ Blue Base ឬ Yellow Base ?
Kengo Abe