កាលវិភាគប្រចាំថ្ងៃ និងរបបអាហាររបស់សាមូរ៉ៃលំដាប់លេខ ១ នៅជប៉ុន
តើអ្នកធ្លាប់ស្រមៃគិតថាមនុស្សម្នាក់ដែលគេចាត់ទុកជាសាមូរ៉ៃលេខ ១ នៅក្នុងប្រទេសជប៉ុន កាលវិភាគប្រចាំថ្ងៃនឹងមមាញឹកយ៉ាងណាទេ? ឧទាហរណ៍ដូចជាត្រូវក្រោកពីព្រលឹម ចូលគេងយប់ជ្រៅ ដោះស្រាយនយោបាយ។ល។ តើចំណុចទាំងនេះពិតទេ?
ក្នុងភាសាជប៉ុនមានសុភាសិតមួយពោលថា៖ “ជីវិតដែលមានសុខភាពល្អមិនត្រូវការថ្នាំ” ប្រយោគនេះមានន័យថាពេលធ្លាក់ខ្លួនឈឺទើបប្រញាប់ប្រញាល់ទៅទិញថ្នាំ ចំណែកឯក្នុងជីវិតរស់នៅប្រចាំថ្ងៃ បើយើងរក្សាររបបរស់នៅមានសុខភាព នោះសុខភាពរបស់យើងនឹងល្អ ជៀសឆ្ងាយពីជំងឺ (ខ្ញុំក៏នឹងចាប់ផ្តើមទទួលទានអាហារសុខភាព ចាប់ពី…ថ្ងៃស្អែក) ដែរ។
ក្នុងនាមជា Shogun នាំមុខគេនៅក្នុងប្រទេសជប៉ុន ប៉ុន្តែ Tokugawa Ieyasu បែរជាមិនរស់នៅបែបធូររលុងនោះទេ ផ្ទុយទៅវិញ គាត់ដឹងពីរបៀបថែរក្សាសុខភាព និងធ្វើតាមកាលវិភាគដែលជាប់លាប់។ នោះប្រហែលជាមូលហេតុដែលគាត់រស់នៅដល់អាយុ ៧៣ ឆ្នាំ ជាក់ស្តែងកាលវិភាគរបស់ Tokugawa Ieyasu មានអ្វីខ្លះក្នុងមួយថ្ងៃ តោះចូរស្វែងយល់ជាមួយនឹង JAPO ។ ហើយប្រសិនបើអាច អ្នកក៏គួរតែពិគ្រោះ និងរៀនពីរបៀបរស់នៅរបស់គាត់ផងដែរ។
៦ៈ០០ ព្រឹក
ក្រោកពីគេង
មិនថារដូវរងា ឬរដូវក្តៅនោះទេ ឲ្យតែដល់ម៉ោង ៦ៈ០០ ព្រឹក គាត់នឹងភ្ញាក់ពីគេង ហើយធ្វើអនាម័យផ្ទាល់ខ្លួន ដូចជាដុសធ្មេញ លាងមុខ។
៨ៈ០០ ព្រឹក
អាហារពេលព្រឹក
អាហារពេលព្រឹករបស់គាត់សាមញ្ញណាស់។
រូបភាព https://intojapanwaraku.com/culture/94079/
មានតែបាយស ស៊ុបមីសូ និងត្រីអាំងប៉ុណ្ណោះ។ ជួនកាលមាន Oshinko ដែលជាជ្រក់បែបជប៉ុន។ ក្នុងនាមជា Shogun អាហារនេះហាក់ដូចជាសន្សំសំចៃពេកហើយ។
លើសពីនេះដើម្បីជៀសវាងការបំពុល គាត់ក៏មានអ្នកភ្លក់ម្ហូបមុនដែរ។ បន្ទាប់ពីម្នាក់នោះបានភ្លក់ ហើយមិនមានបញ្ហាមួយសន្ទុះទើបលោកហ៊ានទទួលទាន។ ប៉ុន្តែបរិភោគអាហារត្រជាក់គ្មានអ្វីសប្បាយឡើយ។
ខណៈពេលលោកទទួលទានអាហារពេលព្រឹក មានអ្នកសិតសក់ និងចងសក់ឲ្យគាត់។ ហើយបន្ទាប់មករាល់ព្រឹកនឹងមានគ្រូពេទ្យចំនួនប្រាំមួយនាក់មកចាប់ជីពចរ ដើម្បីត្រួតពិនិត្យសុខភាពទូទៅឲ្យលោក។
៩ៈ០០ ព្រឹក
កន្លែងដេករបស់ Shogun មិនជាក់លាក់នោះទេ ពួកគេដេកជាមួយ Ooku (大奥) ហើយចាប់ផ្តើមការងារពេលព្រឹកដោយការគោរពវិញ្ញាណក្ខន្ធបុព្វបុរស Shogun ។
ហើយជាការពិតណាស់កន្លែងទាំងនោះមានតែ Ooku ប៉ុណ្ណោះ។
១០ៈ០០ ព្រឹក
សិក្សា
សាមូរ៉ៃដែលត្រូវគេគោរព លុះត្រាតែពួកគេមានទាំងប្រាជ្ញា និងភាពក្លាហាន ដើម្បីឈានទៅដល់កម្រិតកំពូល Shogun ត្រូវរៀនសូត្រខណៈពេលហាត់ក្បាច់គុន។
១២ៈ០០ ថ្ងៃ
ទទួលទានអាហារថ្ងៃត្រង់។
អាហារថ្ងៃត្រង់ក៏សាមញ្ញាដូចជាអាហារពេលព្រឹកដែរ។ បន្ទាប់មកគាត់ចាប់ផ្តើមធ្វើការប្រហែល ២ ម៉ោង ដែលភាគច្រើនដូចជាទទួលរបាយការណ៍ពីមន្ត្រី។
ធ្វើការតែ ២ ម៉ោងទេឬ? បើអញ្ចឹងមែន សូម្បីតែនាយករដ្ឋមន្ត្រីសព្វថ្ងៃក៏ច្រណែនដែរ កុំថាតែខ្ញុំ។
ម៉ោង ២ រសៀល
នេះជាពេលវេលាកំសាន្តរបស់លោក ជិះសេះ ឬគូរគំនូរក៏ជាមធ្យោបាយបន្ធូរអារម្មណ៍ផងដែរ។ អ្វីដែលសំខាន់ធ្វើឲ្យខ្លួនមានអារម្មណ៍ល្អ គ្មានសម្ពាធ និងមិនធ្វើការលើសកម្រិត។
ត្រង់ចំណុចនេះខ្ញុំពិតជាច្រណែនណាស់។
៥ៈ០០ ល្ងាច
ដំបូងគាត់នឹងងូតទឹក ប៉ុន្តែមិនមែនម្នាក់ឯងទេ ប៉ុន្តែទៅជាមួយអ្នកបម្រើជួយដុសសម្អាតខ្លួនឲ្យលោក។
៦ៈ០០ យប់
ទោះបីជាអាហារពេលយប់ច្រើនជាងអាហារពេលព្រឹក និងថ្ងៃត្រង់ ប៉ុន្តែជាទូទៅក៏សាមញ្ញណាស់ដែរ។ បន្ទាប់មកជាពេលទំនេរ។
១០ យប់
ម៉ោងចូលគេង
ក្នុងខ្សែភាពយន្តចិន អ្នកឃើញថាជារៀងរាល់ថ្ងៃស្តេចរើសស្រីស្នំម្នាក់សម្រាប់ផ្ទុំជាមួយ ប៉ុន្តែនៅក្នុងប្រទេសជប៉ុនប្រព័ន្ធនេះត្រូវបានកំណត់ទុកមុន។ ជាងនេះទៅទៀត ដើម្បីកុំឲ្យមានអារម្មណ៍ខ្លាំងចំពោះនារីនោះ មាននារីម្នាក់ទៀតមកដេកក្បែរពួកគេទាំងពីរនាក់ ស្តាប់ការសន្ទនា និងការពារកុំឲ្យ“អារម្មណ៍” រំជើបរំជួលហួស។ ព្រោះគោលបំណងដេកជាមួយនេះដើម្បីមេទ័ពមានកូនស្នងតំណែង ដូច្នេះមិនដូចប្តីប្រពន្ធធម្មតាទេ រវាងពួកគេមិនមានស្នេហា ឬអារម្មណ៍ឡើយ។
ដើម្បីរស់ឲ្យបានយូរ Shogun ត្រូវតែថែរក្សាសុខភាព។ ដូច្នេះទម្លាប់ប្រចាំថ្ងៃត្រូវទទួលទានអាហារសាមញ្ញ មិនធ្វើការលើសកម្រិត សម្រាកឲ្យបានគ្រប់គ្រាន់។ លើសពីនេះសម័យអេដូជាសម័យសន្តិភាព និងវិបុលភាព ដូច្នេះហើយ Shogun ក៏មិនមានអ្វីធ្វើច្រើនដែរ។
Kengo Abe