ឡើងភ្នំ ឆ្លងសមុទ្រដើម្បីផ្ញើ​សំបុត្រ មូលហេតុ​ដែល​ប្រអប់​សំបុត្រ​ទាំង​នេះ​នៅ​តែ​ទាក់​ទាញ​អ្នក​ប្រើ

នៅប្រទេសជប៉ុនពេលដើរតាមដងផ្លូវ អ្នកតែងតែប្រទះឃើញធុងដែកពណ៌ក្រហមដូច​រូប​ខាង​ក្រោមនេះ។

រូបភាព https://icotto.jp/presses/2236

ដើម្បីបំពេញតម្រូវការផ្ញើសំបុត្ររបស់ប្រជាជន ប្រអប់សំបុត្រមាននៅតាមទីតាំងផ្សេងៗគ្នាជាច្រើន ពីទីក្រុងធំរហូតដល់តំបន់ជនបទដាច់ស្រយាលដែលមិនសូវមានអ្នករស់នៅ។ មិនចាំបាច់ទៅកាន់ការិយាល័យប្រៃសណីយ៍នោះទេ ប្រជាជនអាចផ្ញើសំបុត្រ ឬកាតប៉ូស្ដាល់ដោយដាក់ក្នុងប្រអប់សំបុត្រ យូរៗម្តងនឹងមានបុគ្គលិកប្រៃស​ណីយ៍​​មក​​ប្រមូល​​សំបុត្រ ហើយបញ្ជូនទៅកាន់អាសយដ្ឋានដែលអតិថិជនចង់ផ្ញើ។ នៅក្នុងយុគសម័យបច្ចេកវិទ្យាអភិវឌ្ឍ ការប្រាស្រ័យទាក់ទងកាន់តែមានភាពងាយស្រួលតាមមធ្យោបាយដូចជា Messenger, E-mail ទូរស័ព្ទជា​ដើម។ ប៉ុន្តែ​តាមគំនិតរបស់ខ្ញុំ សរសេរសំបុត្រឆ្លើយឆ្លងនៅតែជាមធ្យោបាយបង្ហាញពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។

ជាមួយនឹងគោលបំណងបង្កើតសមភាពនៅតាមតំបន់នីមួយៗ មិនថាកោះដាច់ស្រយាល ឬខ្ពង់រាបខ្ពស់នោះទេ ជន​ជាតិ​ជប៉ុនព្យាយាមដំឡើងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះប្រអប់សំបុត្រក៏​មិន​មែន​ជាករណីលើកលែងដែរ។ ប្រអប់សំបុត្រមួយចំនួនត្រូវបានដំឡើងនៅកន្លែងដែលអ្នកមិននឹកស្មានថានឹង​មាន​អ្នកប្រើនោះទេ។ ឥឡូវនេះ JAPO នឹងណែនាំអ្នកឲ្យស្គាល់ប្រអប់សំបុត្រចំនួន ៣ បែបនេះ។

ប្រអប់សំបុត្រនៅក្រោមបាតសមុទ្រ

រូបភាព https://icotto.jp/presses/2236

ប្រអប់សំបុត្រមានទីតាំងនៅតំបន់សមុទ្រដ៏ស្រស់ស្អាត អាកាសធាតុកក់ក្តៅនៃ Nishimuro-gun ខេត្ត Wakayama ។ បើ​ចង់​ផ្ញើ​សំបុត្រ ប្រជាជនត្រូវមុជ​ទឹកជម្រៅ​ប្រហែល ១០ ម៉ែត្រ​។ ប៉ុន្តែកុំបារម្ភ មានកន្លែងមុជទឹកនៅក្បែរនោះ អ្នកមុជទឹកនឹងទៅផ្ញើសំបុត្រ។ ចំណែកឯការ​ប្រមូល​សំបុត្រ​ក៏​ត្រូវបានធ្វើឡើងដោយកន្លែងនេះដែរ បន្ទាប់​មក​បញ្ជូន​ទៅ​បុគ្គលិក​ប្រៃសណីយ៍។ ក្រៅពីនេះ អ្នកអាចទិញកាតប៉ុស្តាល់ និងប៊ិចឯកទេសនៅកន្លែង​មុជ​ទឹក​ភ្លាមៗ ពិតជាងាយណាស់មែនទេ?

ទោះជាយ៉ាងណា គួរកត់សម្គាល់ថាជម្រៅ  ១០ ម៉ែត្រ មិនមែនមនុស្សធម្មតាពាក់វ៉ែនតាអាចមុជទឹកបានទេ។ អ្នកត្រូវមានវិញ្ញាបនបត្រមុជទឹក អុកសុីសែន ទើបអាចប្រើប្រាស់ឧបករណ៍បាន។ ដូច្នេះពេលទៅដល់ Wakayama ធ្វើដំណើរ​កំសាន្ត​ផង រៀនមុជទឹកផង អ្នកអាចផ្ញើកាតប៉ុស្តាល់ទៅមនុស្សជាទីស្រលាញ់ក៏ជាបទពិសោធន៍មួយដែរ។

ម្យ៉ាងវិញទៀត ទម្រង់នេះហាក់ដូចជាមាននៅទីក្រុង Ito ខេត្ត Shizuoka ។

រូបភាព https://icotto.jp/presses/2236

នៅទីនេះក៏មានសេវាកម្មលក់កាតប៉ូស្ដាល់ពិសេសក្រោមទឹក និងសេវាកម្មរុំកាតប៉ុស្តាល់ដែលភ្ញៀវទេស​ចរណ៍​យក​មក​ផង​ដែរ។

ឋានសួគ៌របស់គូស្នេហ៍ – ប្រអប់សំបុត្រនៅលើអាកាស

រូបភាព https://icotto.jp/presses/2236

លាតសន្ធឹងពីទីក្រុង Iseshi ខេត្ត Mie រហូតដល់ទីក្រុង Tobashi មានផ្លូវប្រមូលប្រាក់ដែលគេហៅថា Ise Shima Skyline ប៉ុន្តែនៅទីនេះមានកន្លែងសង្កេតមើលពីលើកំពូលភ្នំទៅកាន់ឈូងសមុទ្រ Ise ។ សសរ​ដែល​ដាក់​នៅ​លើ​កន្លែង​​សង្កេត​នេះគេហៅថាសសរ​អាកាស ព្រោះវាហាក់ដូចជាកំពុង​ហោះ​អញ្ចឹង។ មិនច្បាស់ថាហេតុអ្វីបានជាកន្លែងនេះ​ក្លាយជាកន្លែងសម្រាប់គូស្នេហ៍នោះទេ ប៉ុន្តែក៏គួរអោយចាប់អារម្មណ៍ណាស់ដែរ បើផ្ញើសំបុត្រស្នេហាក្នុងប្រអប់សំបុត្រលើអាកាសនេះ។ ប្រហែលជាទេវតាសេ្នហានឹងប្រទានពរដល់ស្នេហារបស់អ្នក។

ប្រអប់សំបុត្រដែលខ្ពស់បំផុតនៅប្រទេសជប៉ុនគឺភ្នំហ្វូជី

រូបភាព https://icotto.jp/presses/2236

ប្រអប់សំបុត្រខ្ពស់ជាងគេនៅប្រទេសជប៉ុនដាក់នៅលើភ្នំហ្វូជីដែលជានិមិត្តរូបនៃប្រទេស។ លើកនេះ ទោះបីជាមិនចាំបាច់ពឹងលើអ្នកជំនាញមុជទឹក ប៉ុន្តែអ្នកត្រូវឡើងកំពូលភ្នំដោយខ្លួនឯង នៅទីនេះមានការិយាល័យប្រៃសណីយ៍សម្រាប់ទិញតែមអនុស្សាវរីយ៍ ហើយសរសេរសំបុត្រពិសេសជូនមនុស្សជាទីស្រលាញ់។ ដោយសារតែពេលវេលាឡើងភ្នំហ្វូជីបើកតែក្នុងរដូវក្តៅប៉ុណ្ណោះ ហើយការិយាល័យប្រៃសណីយ៍ក៏បើកតែក្នុងរដូវក្តៅដែរ។

ខុសពីបុគ្គលិកប្រៃសណីយ៍នៅក្រោមដី បុគ្គលិកនៃការិយាល័យប្រៃសណីយ៍នេះធ្វើការតែ ១ សប្តាហ៍ប៉ុណ្ណោះ ហើយប្តូរទៅអ្នកផ្សេងវិញ។ គ្រាន់តែគិតថាឡើងភ្នំហ្វូជីដើម្បីទៅធ្វើការក៏ហត់ណាស់ទៅហើយ។ ប៉ុន្តែមនុស្សមួយចំនួនអាចទ្រាំ​នឹងការងារនេះរហូតដល់មួយសប្តាហ៍។

ប្រអប់សំបុត្រពិសេសមួយចំនួនផ្សេងទៀតដែលអ្នកអាចទៅមើលក្នុងអំឡុងពេលធ្វើដំណើរទៅប្រទេសជប៉ុនមានដូចជា៖ ប្រអប់សំបុត្រភាគខាងកើត (ទីក្រុង Nemuroshi ហុកកៃដូ) ប្រអប់សំបុត្រភាគខាងលិច (កោះ Yonaguni-jima, អូគីណាវ៉ា) ប្រអប់សំបុត្រភាគខាងជើង (ទីក្រុង Wakkanai ហុកកៃដូ) ប្រអប់សំបុត្រភាគខាង​លិច (កោះ Hateruma-jima, អូគីណាវ៉ា) ។

នេះគឺជាកោះ Hateruma-jima ។

កោះ​នេះ​មិន​ត្រឹម​តែនៅ​ជិត​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ហើយថែមទាំងនៅជិតហ្វីលីពីន​ជាងតូក្យូទៅទៀត។

ពេលខ្លះការបង្ហាញពីអារម្មណ៍ទៅកាន់មិត្តភក្តិ និងញាតិមិត្តតាមរយៈសំបុត្រក៏ពិសេសណាស់ដែរ។ ប្រសិនបើអ្នកមាន​ឱកាសអ្នកអាចសាកល្បងផ្ញើសំបុត្រតាមរយៈធុងសំបុត្រទាំងនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: