មិនត្រឹមតែជនបរទេសប៉ុណ្ណោះទេ សូម្បីតែជនជាតិជប៉ុនក៏មិនអាចត្រឡប់មកស្រុកវិញដែររហូតដល់ចុងខែធ្នូ

រដ្ឋាភិបាលបានសម្រេចរឹតបន្តឹងវិធានការព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសបំប្លែងខ្លួនថ្មី Omicron ។ ក្រសួងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ បានចេញសំណើដល់ក្រុមហ៊ុនអាកាស​ចរណ៍​នានា ឱ្យ​បញ្ឈប់​ការ​ទទួលកក់ជើងហោះហើរទាំងអស់ដែលចុះចតនៅប្រទេសជប៉ុនក្នុងអំឡុងពេល ១ ខែ (រហូតដល់​ចុងខែឆ្នាំនេះ) ។

រូបភាព https://www.yomiuri.co.jp/economy/20211201-OYT1T50264/

ទាំងនេះមានន័យថាមិន​ត្រឹម​តែ​ជនបរទេសមិន​អាច​ចូល​ប្រទេស​ជប៉ុន​ប៉ុណ្ណោះទេ សូម្បី​តែ​ជនជាតិ​ជប៉ុន​ក៏​មិន​អាច​​ត្រឡប់​មកស្រុក​វិញ​ក្នុង​អំឡុង​ពេល​នេះ​ដែរ។ ដោយ​ពន្យល់​ពី​បញ្ហា​នេះ ក្រសួង​បានអោយដឹង​ថា “នេះ​ជា​វិធានការ​ប្រុងប្រយ័ត្ន​ជា​បន្ទាន់” ។

ទោះជាយ៉ាងណាការទទួលយកសំណើពីក្រសួង អាកាសចរណ៍ ANA និង Japan Airlines បានបញ្ឈប់ទទួលយកការ​កក់​ជើង​ហោះ​ហើរ​ចុះ​ចតក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី ១ ខែធ្នូ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ចំនួនជនជាតិជប៉ុនដែលរស់នៅក្រៅប្រទេសទិញសំបុត្រហោះហើរក្នុងខែធ្នូ ដើម្បី​ត្រឡប់ទៅប្រទេសវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកើនឡើងយ៉ាងឆាប់។ ថ្វីត្បិតតែការកក់ទុកមុនមិនត្រូវ​លុប​ចោល ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍មិនទទួលយកការកក់ថ្មីណាមួយឡើយរហូតដល់ដំណាច់ឆ្នាំ ដើម្បីឆ្លើយ​តប​ទៅ​នឹង​សំណើ​អនុវត្ត “​វិធានការ​ប្រុងប្រយ័ត្ន​ជា​បន្ទាន់”។

ស្ថានភាពប្រែប្រួលយ៉ាងណាអាស្រ័យលើការវិវត្តនៃការឆ្លងវីរុសកូវីដ ១៩ ។ មន្ត្រីមកពីក្រុមហ៊ុនអាកាសចរណ៍បាននិយាយ​ថា “ថ្វីត្បិតតែបច្ចុប្បន្នយើងកំពុងផ្អាកការកក់ទុកជាបណ្ដោះអាសន្ន ប៉ុន្តែវិធានការលើកនេះ​តឹង​រ៉ឹង​ពេកហើយ។ យើង​ចង់​ចរចា​ជាមួយ​ក្រសួង​ដើម្បី​អោយជនជាតិ​ជប៉ុន​អាច​ត្រឡប់​ទៅ​ស្រុក​វិញ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: