បុរសជនជាតិជប៉ុនរស់នៅបែប “ពនេចរ” រយៈពេល ៣ ឆ្នាំនៅទីក្រុង​តូក្យូ​ហើយ​រៀបការ

បុរសម្នាក់ឈ្មោះ Shotaro Ichihashi រស់នៅទីក្រុងតូក្យូរយៈពេលជាង ៣ ឆ្នាំដោយមិនចាំបាច់ជួលផ្ទះ។

បច្ចុប្បន្នបុរសអាយុ ៣០ ឆ្នាំដែលជាបុគ្គលិកផ្នែកទីផ្សារ កាលពីមុនគាត់ធ្លាប់ជួលកន្លែងស្នាក់នៅអចិន្ត្រៃយ៍ក្នុងទីក្រុង​តូក្យូ ដូចមនុស្សជាច្រើនទៀតដែរ គាត់ក៏ធ្លាប់ជិះរថភ្លើងទៅផ្ទះរាល់ម៉ោងចេញពីធ្វើការ។ ទោះជាយ៉ាងណាជីវិត​ដដែលៗ​បានធ្វើឱ្យគាត់មានអារម្មណ៍ធុញទ្រាន់។

Shotaro Ichihashi ធ្លាប់ជួបនិស្សិតសាកលវិទ្យាល័យមួយរូប ពេលជិះរថភ្លើងក្រោមដីកាលពីប៉ុន្មានឆ្នាំមុន។ បុគ្គលនេះកំពុងស្វែងរកកន្លែងថ្មីនៅលើ Airbnb (សេវាកម្មភ្ជាប់អ្នកដែលត្រូវការជួលផ្ទះជាមួយអ្នកដែលមានផ្ទះល្វែងសម្រាប់​ជួល) ។

Shotaro Ichihashi យកតាមតែសម្ភារៈអនាម័យចាំបាច់ សម្លៀកបំពាក់ និងកុំព្យូទ័រ។ គាត់លក់គ្រឿងសង្ហារិមចាស់ៗទាំងអស់ របស់របរដែលមិន​យក​តាមខ្លួនដូចជាសម្លៀកបំពាក់ត្រូវបានខ្ចប់ក្នុងប្រអប់ក្រដាសកាតុង ហើយ​ផ្ញើ​ទៅ​កាន់សេវាកម្មទុកឥវ៉ាន់។ Shotaro Ichihashi និយាយ​ថាទ្រព្យសម្បត្តិ​របស់​គាត់មាន​ទម្ងន់​ប្រហែល ៥ គីឡូក្រាម​ប៉ុណ្ណោះ។

ដំបូង Shotaro Ichihashi គ្រាន់តែចង់សាកល្បងរបៀបរស់នៅថ្មីក្នុងរយៈពេលខ្លីដើម្បីផ្លាស់ប្តូរបរិយាកាស ប៉ុន្តែគាត់រស់នៅបែបនោះអស់រយៈពេល ៣ ឆ្នាំមកហើយ។

ក្នុងអំឡុងពេលធ្វើដំណើរ Shotaro Ichihashi ស្គាល់មិត្តភក្តិថ្មីច្រើន ដែលក្នុងនោះមាន Kobayashi អាយុ ២៧ ឆ្នាំជាចុងភៅដោយសេរីដែលកំពុងអនុវត្តរបៀបរស់នៅស្រដៀងគ្នាផងដែរ។ កញ្ញានិយាយថាការ​រស់​នៅ​បែប​នេះ​អាច​ជួយឱ្យ​នាង​រៀន​ពី​រសជាតិ​ធ្វើ​ម្ហូប​ផ្សេងៗ។ 

Aiko អាយុ ៣៦ ឆ្នាំជាបុគ្គលិកធនាគាររស់នៅបែប “ពនេចរ” រាល់ចុងសប្តាហ៍ក្នុងគោលបំណងស្វែងរកដៃគូរៀបការ។ នាងចង់ជួបមនុស្សថ្មីដោយផ្លាស់ប្តូរបរិយាកាសរស់នៅ។

នៅពេលដែលចំនួនមនុស្សរស់នៅបែប “ពនេចរ” កើនឡើង Shotaro Ichihashi និងមិត្តភក្តិឃើញថានេះជាឱកាស​ដ៏​ល្អសម្រាប់ធ្វើអាជីវកម្ម។ ពួកគេរួមគ្នាបង្កើតសេវាកម្មមួយដែលមានឈ្មោះថា “ឆានែលអាសយដ្ឋាន” ។ ដូច្នេះ​មនុស្ស​ម្នាក់បង់តែ ៤ ម៉ឺនយ៉េនក្នុងមួយខែ សម្រាប់ជ្រើសរើសស្នាក់នៅកន្លែងណាមួយដែលរួមបញ្ចូលក្នុងសេវាកម្ម។ ទីតាំងរួមមានផ្ទះរថភ្លើងនៅខេត្ត Kumamoto វីឡាជ្រោះទឹកក្តៅនៅខេត្ត Shizuoka ផ្ទះបុរាណនៅខេត្ត Chiba និងច្រើនទៀត។

ដំបូង​ឡើយ​​អ្នក​ចុះឈ្មោះជាង ១១០០ នាក់ ប៉ុន្តែ​ចំនួន​បាន​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ Shotaro Ichihashi បាននិយាយ​ថា​យុវជន​ចូលចិត្តរបៀបរស់នៅដ៏ពិសេសនេះ ព្រោះពួកគេមិនចង់បង់ពន្ធជាច្រើននៅពេលទិញផ្ទះ។

កាលពីពីរខែមុន  Shotaro Ichihashi និងកញ្ញាចុងភៅ  Kobayashi បានរៀបការ ទោះបីជាមនុស្សជាច្រើនផ្តល់ដំបូន្មាន​អោយ​ពួកគេរស់នៅអចិន្ត្រៃយ៍ដើម្បីយកកូន ប៉ុន្តែឥឡូវនេះប្តីប្រពន្ធមួយគូនេះនៅតែរក្សារបៀបរស់នៅបែប “ពនេចរ” ពីមុន។ Shotaro Ichihashi យល់ថាទោះគ្រួសារមានសមាជិកថ្មីក៏នឹងមានមធ្យោបាយដោះស្រាយបញ្ហា​ដែល​កើត​ឡើងដែរ។

រូបភាព Twitter

“ខ្ញុំមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំដឹងថាការចាកចេញ ហើយឆ្ពោះទៅរករបៀបរស់នៅដោយ​សេរីធ្វើឱ្យជីវិតកាន់តែមានតម្លៃក្នុងការរស់នៅ” ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: