តើអ្នកចូលចិត្តតំបន់ Kanto ឬ Kansai ជាង? ចូរយើងឆ្លើយសំណួរដើម្បីស្វែងរកចម្លើយ
មនុស្សជាច្រើនមានបំណងចង់ធ្វើដំណើរកំសាន្ត ស្នាក់នៅ សិក្សា ធ្វើការនៅជប៉ុន ប៉ុន្តែជប៉ុនជាប្រទេសដ៏ធំមួយ តើអ្នកបានកំណត់គោលដៅរបស់អ្នកហើយឬនៅ?
តំបន់នីមួយៗនៅក្នុងប្រទេសជប៉ុនមានលក្ខណៈពិសេសដោយឡែក។ ទោះជាយ៉ាងណាមានតំបន់ទីក្រុងពីរដែលមានភាពខុសគ្នាច្បាស់ជាងគេ នោះគឺតំបន់ Kanto និង Kansai ។
តើអ្នកចូលចិត្តតំបន់មួយណាជាង? តោះចូរធ្វើកម្រងសំណួរដើម្បីស្វែងរកចម្លើយ។ វិធីសាស្រ្តងាយៗ អ្នកគ្រាន់តែជ្រើសរើសជម្រើសចំណុច ១ ក្នុងចំណោមចំណុច ២ ដែលបានលើកឡើង។
Soba ឬ Udon?
Ramen គឺជាមីដែលពេញនិយមទូទាំងប្រទេស ប៉ុន្តែនៅមានមីប្រភេទទៀតគឺ Soba និង Udon អាស្រ័យលើកន្លែងដែលអ្នកនៅចំនួនហាងក៏ច្រើនឬតិចតាមនឹងដែរ។
ឧទាហរណ៍នៅទីក្រុងតូក្យូដែលគេចាត់ទុកជាមជ្ឈមណ្ឌលនៃតំបន់ Kanto ហើយមី Soba មានប្រជាប្រិយភាពខ្លាំងណាស់។ ទន្ទឹមនឹងនេះនៅទីក្រុង Osaka ដែលជាមជ្ឈមណ្ឌលនៃ Kansai មានហាង Udon ច្រើនជាង។
សព្វថ្ងៃនេះមិនថាអ្នករស់នៅទីណាសុទ្ធតែអាចញ៉ាំ Soba ឬ Udon បានយ៉ាងស្រួល ប៉ុន្តែកាលខ្ញុំនៅក្មេង នៅទីក្រុងតូក្យូស្ទើរតែគ្មានកន្លែងណាលក់ Udon នោះទេ។ ប្រសិនបើចង់ញ៉ាំ Udon ខ្ញុំត្រូវកុម្ម៉ង់ម្ហូបនេះនៅភោជនីយដ្ឋាន Soba។ ដូច្នេះហាក់ដូចជានៅ Kansai ក៏ផ្ទុយមកវិញដែរ។
Udon ធ្វើពីម្សៅស្រូវសាឡីដែលដាំដុះនៅលើដីស្រែមានជីជាតិ។ តំបន់ Kanto ពីមុនមិនមានដីបង្កបង្កើនផលច្រើនទេ មិនត្រឹមតែប៉ុណ្ណឹងដីគ្មានជីជាតិ ប្រហែលនេះជាមូលហេតុដែល Soba ពេញនិយមជាង។
តើអ្នកជ្រើស Udon ឬ Soba?
Sushi Kanto ឬ Sushi Kansai?
រូបភាពស៊ូស៊ីនេះមើលទៅខុសពីស៊ូស៊ីក្នុងការគិតរបស់អ្នករាល់គ្នា។
នេះជាស៊ូស៊ីបែប Kansai ។
ស៊ូស៊ីដែលអ្នកស្គាល់គឺ Sushi Style Kanto ដែលមានន័យថា Topping ដាក់នៅលើបាយពូត។ ចំណែកឯ Sushi Style Kansai គេហៅថា Oshisushi ដាក់គ្រឿងផ្សំទាំងអស់ក្នុងស៊ុម។
ប្រសិនបើអ្នកដាក់ជិតៗគ្នា ហើយដាក់ក្នុងប្រអប់នឹងទទួលបានប្រអប់ Sushi ដ៏ប្រណិតបែបនេះ។
រូបភាព https://kikuichi.hamazo.tv/e8839118.html
ស្ទីល Kanto ឬស្ទីល Kansai?
រូបភាព https://www.leon.jp/featured/feature22
នៅពេលអាកាសធាតុត្រជាក់ ប្រជាជនតែងតែពាក់អាវក្រៅបន្ថែម ប៉ុន្តែការជ្រើសរើសពណ៌អាវនៃតំបន់ទាំងពីរនេះខុសគ្នាទាំងស្រុង។
នៅ Kanto មានលក់អាវក្រៅដែលមានពណ៌ដូចជាស ខ្មៅ ប្រផេះ និងត្នោតស្រាលជាដើម។ ចំណែកឯអាវនៅ Kansai មានពណ៌ចម្រុះដូចជាក្រហម ខៀវ បៃតង ជាដើម។
ខ្ញុំជាអ្នកស្រុក Kanto ប៉ុន្តែត្រង់ចំណុចនេះខ្ញុំចូលចិត្ត Kansai ជាង។ ដោយសារប្រជាជន Kanto ពាក់ពណ៌ស្រអាប់ មានអារម្មណ៍ដូចជាគ្មានអ្វីពិសេសនោះទេ។ មិនត្រឹមតែប៉ុណ្ណឹងពេលខ្ញុំដើរពេលយប់ ខ្ញុំមិនដឹងថានរណាខ្លះឡើយ។
ជាងនេះទៅទៀតចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតសំលៀកបំពាក់ Kansai មើលទៅលក្ខណៈអ្នកមីង។
រូបភាព https://dot.asahi.com/photogallery/archives/2017122800029.html
ជាទូទៅអ្នកប្រហែលជាគិតថាគ្មាននរណាស្លៀកសម្លៀកបំពាក់បែបនេះទេ។ ទោះជាយ៉ាងណានៅ Kansai ទំនង Obachan (មីង) តែងស្លៀកពាក់បែបនេះ។ ទិដ្ឋភាពនេះអ្នកមិនងាយមើលឃើញនៅទីក្រុងតូក្យូទេ។
បើនិយាយពីគ្រឿងអលង្ការនៅ Kansai ចូលចិត្តមាស ចំណែក Kanto ចូលចិត្តផ្លាទីន ដូច្នេះចំណាប់អារម្មណ៍ម៉ូដនៅ Kansai ហាក់ដូចជាឆើតជាង។
ភាពកំប្លុកកំប្លែង
អ្នកស្រុក Kansai តែងតែហៅអ្នកស្រុក Kanto ថាគួរឱ្យធុញ។ ខ្ញុំក៏មិនដឹងថាអ្នកស្រុក Kanto ពិតជាគួរអោយធុញឬអត់ទេ ការពិតអ្នកស្រុក Kansai គួរអោយចាប់អារម្មណ៍ណាស់។
ការនិយាយរបស់អ្នកស្រុក Kansai ចុងប្រយោគតែងតែធ្វើអោយភាគីអស់សំណើច។ ប្រសិនបើអ្នកស្រុក Kansai និយាយស្តីម៉ឺងម៉ាត់ ហើយមិនធ្វើអោយអ្នកដទៃអស់សំណើចនឹងត្រូវគេគិតថា “អូរ អ្នកស្រុក Kansai ហេតុអ្វីក៏អញ្ចឹង?”
និយាយអញ្ចឹមមិនមានន័យថាអ្នកស្រុក Kanto មិនចេះនិយាយកំប្លែងទេ។ ប៉ុន្តែតាមគំនិតរបស់ខ្ញុំ រឿងកំប្លែងរបស់អ្នកស្រុក Kanto រៀងលើសបន្តិច។
មានន័យថាលក្ខណៈកំប្លុកកំប្លែងត្រូវពិចារណាបន្តិចទើបដឹងថាអស់សំណើចកន្លែងណា។
បើប្រៀបទៅនឹងលក្ខណៈកំប្លែងរបស់អ្នកស្រុក Kansai អ្នកស្រុក Kanto ត្រូវគេចាត់ទុកថាគួរអោយធុញទ្រាន់បន្តិច ប៉ុន្តែប្រសិនបើអ្នកយល់ពីពួកគេ អ្នកក៏អាចរកឃើញថាអ្នកស្រុក Kanto គួរអោយចាប់អារម្មណ៍ផងដែរ។
ទោះជាយ៉ាងណានៅទីក្រុងតូក្យូ ជាកន្លែងដែលចំនួនប្រជាជនប្រមូលផ្តុំមកពីបណ្តាប្រទេស ក្រៅពីតំបន់ Shitamachi ជាកន្លែងរក្សានូវលក្ខណៈវប្បធម៌ពិសេសដែលនៅសេសសល់ តំបន់ផ្សេងទៀតតែងលាយបញ្ចូលវប្បធម៌ចម្រុះ ដូច្នេះនៅទីក្រុងតូក្យូមិនងាយស្តាប់រឿងកំប្លែង Kanto អោយប្រាកដទេ។
ប្រសិនបើអ្នករស់នៅ Osaka អ្នកគួរតែស្គាល់ Hanshin Tigers
រូបភាព https://www.dazn.com/ja-JP/news/野球/セパ交流戦特集秦真司が語る阪神タイガース好調の要因は佐藤輝明らの得点圏打率の高さ-プロ野球/9pcm1fh4q7n714e5zaj6j32vd
ជាការពិតណាស់ មិនមែនគ្រប់គ្នាសុទ្ធតែនិយម Hanshin Tigers នោះទេ ប៉ុន្តែប្រសិនរៀងចំណាស់បន្តិចនឹងរំលឹកដល់ Hanshin Tigers ។
Hanshin Tigers គឺជាក្រុមកីឡាបេស្បលដែលជំនាញ និងល្បីបំផុត ដែលជាមោទនភាពរបស់ប្រជាជនក្នុងតំបន់ Kansai ។
នៅពេលដែល Hanshin Tigers ទទួលបានជ័យជំនះ ហាងនានានឹងចាប់ផ្តើមការបញ្ចុះតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ហើយនៅពេលដែល Hanshin Tigers ចាញ់ បុគ្គលិកគួរតែប្រយ័ត្នព្រោះថ្នាក់លើអាចនឹងមួម៉ៅ។
នៅ Kanto ក៏មានក្រុមកីឡាបេស្បលដែរ ប៉ុន្តែមិនមានអ្នកគាំទ្រច្រើនដូចជាក្រុម Hanshin Tigers នោះទេ។ ខ្ញុំផ្ទាល់ជាអ្នកស្រុក Kanto ក៏ចូលចិត្ត Hanshin Tigers ដែរ។ មិនប្រាកដនោះទេ ខ្ញុំចូលចិត្តស្មារតីរបស់អ្នកគាំទ្រ Hanshin Tigers ។ នៅក្នុងពួកគេមិនត្រឹមតែមានការស្មារតីចំពោះកីឡាបេស្បលប៉ុណ្ណោះទេ ថែមទាំងមានស្មារតីរួបរួមគ្នាផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងបរិយាកាសក្រុមអ្នកគាំទ្រ Hanshin Tigers ក៏មានលក្ខណៈកំប្លែងបែប Kansai ខ្ញុំគិតថាគ្មានអ្វីល្អជាងនោះទេ។
Kanto និង Kansai ប្រៀបដូចជាតំបន់ពីរខុសគ្នាទាំងស្រុង បើប្រៀបធៀបភាពខុសគ្នាប្រហែលជាមិនចេះចប់។ ដោយសារតែមានភាពខុសប្លែកគ្នាទើបបង្កើតជាលក្ខណៈចម្រុះគួរឱ្យចាប់អារម្មណ៍។
បន្ទាប់ពីអានចប់អត្ថបទនេះ តើអ្នកគិតថាខ្លួនសាកសមនឹងតំបន់ណាជាង?
Kengo Abe