Ikea ជប៉ុនដាក់ជួលបន្ទប់ក្នុងតម្លៃត្រឹមតែ ១ ដុល្លារក្នុងមួយខែ

នៅទីក្រុងតូក្យូប្រទេសជប៉ុន បច្ចុប្បន្នមានបន្ទប់ជួលក្នុងតម្លៃត្រឹមតែ ៩៩ យ៉េន (ប្រហែល ១ ដុល្លារ) ។ បន្ទប់ជួលទំហំ ១០ មែ៉ត្រការ៉េនៅក្នុងតំបន់ទីក្រុង Shinjuku ។

IKEA – ម្ចាស់បន្ទប់ជួលបានអោយដឹងអចលនទ្រព្យតម្លៃថោកនេះសម្រាប់តែអ្នកដែលចូលរួមក្នុងកម្មវិធីសមាជិក IKEA Family ។ រយៈពេលជួលត្រូវបានកំណត់ត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ ហើយអ្នកជួលត្រូវបង់វិក្កយបត្រ​ប្រើ​ប្រាស់​ផ្សេងៗដូចជាទឹកភ្លើង។ ថ្ងៃផុតកំណត់សម្រាប់ការចុះឈ្មោះជួលបន្ទប់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ នៅលើគេហទំព័រ ikea.com

Tokyo គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានដង់ស៊ីតេ​ប្រជាជនច្រើនជាងគេនៅលើពិភពលោក។ នេះ​បើ​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ បច្ចុប្បន្នមានប្រជាជនជាង ១៤ លាននាក់រស់នៅក្នុងរាជធានីប្រទេសជប៉ុន។ ដូច្នេះ​ដើម្បីសន្សំដី អចលនទ្រព្យនៅទីនេះច្រើនតែមានទំហំតូចដូចជា capsule hotel អាផាតមិនរួមជាដើម។ ជន​ជាតិ​ជប៉ុនដឹងពីរបៀបរៀបចំកន្លែង ប៉ុន្តែនៅតែធានាបាននូវឧបករណ៍ប្រើប្រាស់ពេញលេញ។

ជាមួយនឹងគម្រោងនេះ IKEA មានគោលបំណងផ្សព្វផ្សាយគ្រឿងសង្ហារិមរបស់ពួកគេ និងភាពងាយស្រួលនាំមកនូវផាសុកភាព ភាពកក់ក្តៅ ទោះបីជាបរិយាកាសរស់នៅតូចក៏ដោយ។

ការរចនាបន្ទប់របស់ IKEA ប្រើវិធីសាស្រ្តបន្សំបរិយាកាសផ្សេងៗ។ បន្ទប់ជួលរួមមានជាន់ផ្ទាល់ដី និងឡៅតឿតូចមួយនៅខាងលើ ភ្ជាប់គ្នាដោយជណ្តើរពណ៌ស។ ជាន់ផ្ទាល់ដីជាកន្លែងផ្ទះបាយសម្រាប់ដាក់ម៉ាស៊ីនបោកខោអាវ បន្ទប់​ទឹក ថែមទាំងគ្រប់សម្រាប់ដាក់សាឡុង ទូដាក់ឥវ៉ាន់មានមុខងារច្រើនអាចប្រើជាកន្លែងដាក់ខោអាវ និង​តុ​ជា​ដើម។

បន្ទប់ដើមពេលមិនទាន់មានគ្រឿងសង្ហារឹម

បន្ទប់ជួលនេះជាផ្នែកមួយនៃយុទ្ធនាការ “ផ្ទះតូច” ដែលចាប់ផ្តើមដោយ IKEA សត្វតំណាងយុទ្ធនាការគឺជាតុក្កតាត្រីឆ្លាមដ៏ល្បី Blahaj នាំមកនូវអត្តន័យ៖

“ទោះបីជាអ្នករស់នៅក្នុងផ្ទះតូចក៏នៅតែអាចបង្កើតបរិយាកាសរស់នៅដែលមានផាសុកភាពដែរ”។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: