ក្រុមហ៊ុនផលិតហ្គេមជប៉ុនផ្តើមចេញពីឈ្មោះដែលគេហៅថា “ហ្គេម​សិច”

ពេលរំលឹកដល់ប្រទេសជប៉ុន ក្រៅពី Anime មិនអាចរំលងហ្គេមនោះទេ។ ហ្គេមជប៉ុនល្បីនៅលើពិភពក្នុងនោះមានដូច​ជា Final Fantasy, Dragon Quest, Street Fighter, Mario Brothers ។

តាំងពីពេលចាប់ផ្តើមវិស័យហ្គេមដំបូង មនុស្សដែលធ្វើការក្នុងវិស័យនេះបានផលិតចេញរបស់ដែលគ្មាននរណាម្នាក់​អាច​នឹក​ស្មាន​ដល់។ តើ​អ្នក​ជឿ​ទេ​ថា​ក្រុមហ៊ុន​ហ្គេម​ល្បី​ៗ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន ចាប់​ផ្តើម​ដោយ​ការ​បង្កើត​ចំណង​​ជើង​ហ្គេម​ដែល​មាន​ឈ្មោះ​ថា Adult Game ។

ដំបូងគឺ Hudson (ハドソン) ដែលជាក្រុមហ៊ុនហ្គេមដ៏ល្បីជាមួយនឹង Bomber Man ។

បច្ចុប្បន្ននេះ Hudson បានគន្លងផុតយុគមាស និងកំពុងធ្លាក់ចុះ ប៉ុន្តែកាលពីជិត ៤០ ឆ្នាំមុន នៅគ្រាដែលឧបករណ៍​ហ្គេមតាមផ្ទះកំពុងតែពេញនិយម (ប្រភេទម៉ាស៊ីនដាក់កាសែតវីដេអូចូលលេង) សំដៅលើហ្គេមបាញ់កាំ​ភ្លើង​ត្រូវ​និយាយ​ពី Hudson ។

នេះជាហ្គេមដំបូងដែល Hudson ផលិត។

រូបភាព https://www.beep-shop.com/blog/5921/

ក្នុងអំឡុងសម័យដែលហ្គេមមិនទាន់ផលិតក្នុងទម្រង់កាសែតវីដេអូ (Tape) មុនសម័យ Floppy Disk និង HDD។ ហ្គេមនេះមានឈ្មោះថា 野球拳 (Yakyuuken) ។

Yakyuuken គឺជាហ្គេមដែលតែងតែលេងក្នុងពិធីជប់លៀងផឹកស៊ីរបស់ជនជាតិជប៉ុន។ ប្រសិនបើអ្នកចាញ់ Janken (ល្បែងប៉ាវសុីងសុំ) អ្នកត្រូវផឹកស្រាបៀរមួយកែវឬដោះរបស់លើខ្លួន។ Yakyuuken របស់ Hudson ត្រាប់តាម​ហ្គេម​នេះ​នៅលើកុំព្យូទ័រ។

នេះគឺជាក្រាហ្វិកហ្គេម។

តើអ្នកចង់ឈ្នះ Janken ដើម្បីដោះអាវរបស់នារីម្នាក់នេះទេ?

ដោយសារតែឥឡូវនេះយើងមានហ្គេមច្រើនប្រភេទ ប៉ុន្តែចំពោះអ្នកលេងសម័យនោះ ហាក់ដូចជាពួកគេក៏ចាប់អារម្មណ៍​រាយ​កាយ​ក្រាហ្វិកដែរ។

Koei (光栄)

ដោយសារតែរួមបញ្ចូលជាមួយក្រុមហ៊ុនមួយផ្សេងទៀតមានឈ្មោះថា Koei Tecmo ប៉ុន្តែជាទូទៅអាចហៅថា Koei ។

ក្រុមហ៊ុនល្បីដោយសារចំណងជើងហ្គេមមានប្រធានបទប្រវត្តិសាស្ត្រដូចជា Nobunaga’s Ambition និង Romance of the Three Kingdoms ទន្ទឹមនឹងនេះនៅពីក្រោយស៊េរីហ្គេម Musou (Warriors) ដ៏ពេញនិយម។

នេះគឺជាហ្គេមដំបូងដែលផលិតដោយក្រុមហ៊ុនមានឈ្មោះថា Night Life ។

ហ្គេមនេះត្រូវគេចាត់ទុកជាហ្គេមអាសអាភាសជំនាន់ដំបូង មានលក់លើទីផ្សារដែលជាឧបករណ៍សម្រាប់ជំនួយជីវិត​ផ្លូវ​ភេទ​របស់គូស្នេហ៍។ ក្នុងហ្គេមរួមមានមុខងារកំណត់វដ្តរដូវរបស់ស្ត្រី ការណែនាំក្បាច់រួមភេទជាដើម។

គ្រាន់តែក្រឡេកមើលទំព័រហ្គេមក៏រំភើបដែរ ប៉ុន្តែពេលចូលលេងហ្គេម…

រូបក្រាហ្វិកហាក់ដូចជាធ្វើអោយបាត់បង់អារម្មណ៍។

Nihon Falcom (日本ファルコム)

Nihon Falcom ល្បីដោយសារស៊េរីហ្គេមចូលតួ Ys ប៉ុន្តែតាំងពីដើមពួកគេបានបង្កើតហ្គេមដូចនេះរួចហើយ។

ហ្គេមនេះមានឈ្មោះថា Private Stripper (ឈ្មោះជាភាសាជប៉ុន៖ 女子大生プライベート)

ដោយសារតែ Private Stripper ផលិតក្រោយហ្គេមខាងលើ ដូច្នេះរចនាសម្ព័ន្ធកុំព្យូទ័រត្រូវបានកែសម្រួល ក្រាហ្វិកក៏ល្អជាងមុនបន្តិចដែរ។ ទោះបីជាក្រាហ្វិចត្រូវគេកែប្រែ តែខ្លឹមសារនៅតែដដែល។ គ្រាន់តែក្រឡេកមើលរូបភាព អ្នក​ប្រហែល​ជា​យល់​ពីរបៀបលេង។

Enix (エニックス)

បញ្ជីឈ្មោះបន្ទាប់គឺជាឈ្មោះដែលផលិតហ្គេមល្បីៗដូចជា Final Fantasy, Dragon Quest ។ល។

បច្ចុប្បន្ននេះឈ្មោះក្រុមហ៊ុនបានផ្លាស់ប្តូរ ដោយសារតែការរួមបញ្ចូលក្រុមហ៊ុន Square និង Enix នេះ​ជា​រឿង​របស់​ក្រុម​ហ៊ុន​​ជំនាន់​​មុន Enix ។

នៅពេលឮឈ្មោះដូចជា Dragon Quest អ្នកអាចស្រមៃមើលទំហំនៃក្រុមហ៊ុននេះ ទោះជាយ៉ាងណាសូមក្រឡេកមើលហ្គេមដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនតាំងពីដើម។

ហ្គេមមានឈ្មោះថា៖ マリちゃん危機一髪 (ប្រែថា៖ Mari chan នៅក្នុងស្ថានភាពគ្រោះថ្នាក់) ។

ក្នុងហ្គេមនេះអ្នកត្រូវលេង Janken ក្នុងស្ថានភាពផ្សេងៗគ្នា។ ដូចដែលបានបង្ហាញតាមរយៈឈ្មោះហ្គេម បរាជ័យរបស់​អ្នក​នឹងធ្វើអោយ Mari chan ស្លាប់។ និយាយឱ្យខ្លីនេះជាប្រភេទ Yakyuuken ហ្គេមនេះត្រូវបានចាត់ថ្នាក់ក្នុងប្រភេទ​ហ្គេមសម្រាប់មនុស្សពេញវ័យ ប៉ុន្តែការប្រើប្រាស់ពណ៌​ស្រដៀង​នឹង​គំនូរ​ពណ៌​របស់​ក្មេងថ្នាក់បឋមម្នាក់។

ឈ្មោះហ្គេមទាំងនេះជាអតីតកាលដ៏ខ្មៅងងឹតរបស់ក្រុមហ៊ុនផលិតហ្គែមឈានមុខជប៉ុន ដូច្នេះមិនងាយរកឃើញនៅ​កន្លែង​ផ្សេងឡើយ។ ថ្វីត្បិតតែក្រាហ្វិចមិនទាក់ទាញភ្នែក ប៉ុន្តែខ្ញុំផ្ទាល់ចង់សួរអារម្មណ៍របស់អ្នកដែលធ្លាប់លេងហ្គេម​ទាំង​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: