ជប៉ុនបញ្ជាក់ពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ក្នុងស្រុកដំបូង
យោងតាមព័ត៌មានពីរដ្ឋាភិបាលជប៉ុន ថ្មីៗនេះជប៉ុនបានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួនថ្មី “Omicron” ។
អ្នកជំងឺប្រុសអាយុ ៣០ ឆ្នាំមកពីប្រទេស Namibia កាលពីថ្ងៃទី ២៨ វិច្ឆិកា ។
បន្ទាប់ពីបានវិភាគហ្សែននៅវិទ្យាស្ថានជាតិជំងឺឆ្លង របាយការណ៍របស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានបញ្ជាក់ថា អ្នកជំងឺឆ្លងវីរុសបំប្លែងខ្លួន Omicron ។ នេះជាលើកទីមួយហើយដែលកើតមានករណីឆ្លងវីរុសបំប្លែងថ្មីនៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីព្យាបាលនៅមណ្ឌលសុខភាព។
យោងតាមក្រុមអ្នកស្រាវជ្រាវ ផ្ទៃខាងក្រៅវីរុសបំប្លែងខ្លួនថ្មី Omicron ហៅថា “ប្រូតេអុីនបន្លា” ផ្នែកនេះពេលចូលទៅក្នុងកោសិការបស់រាងកាយ នឹងសម្គាល់អង្គបដិប្រាណដែលផលិតដោយវ៉ាក់សាំងដើម្បីបញ្ចូលគ្នា។ មិនត្រឹមតែប៉ុណ្ណឹងប្រភេទនេះមានចំនួនប្រែប្រួលខ្ពស់ខុសពីធម្មតា។ ប្រែប្រួលជាង ៣០ ក្នុងប្រូតេអុីនបន្លា។
ដោយសារមូលហេតុទាំងនេះ វិទ្យាស្ថានមានការព្រួយបារម្ភថាការឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron នឹងខ្ពស់ជាងមុន ប្រសិទ្ធភាពវ៉ាក់សាំងទំនងជាត្រូវកាត់បន្ថយយ៉ាងខ្លាំង ហើយហានិភ័យឆ្លងឡើងវិញកើនឡើង។
Sacchan