រឿងរ៉ាវនារី Idol ក្លាយជានាយិកាដែលទទួលបានការសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពស្រាវជ្រាវ IA និងការគ្រប់គ្រងអាជីវកម្ម
តារាសម្តែងស្រី Itou Maiko ត្រូវគេរំពឹងថានឹងក្លាយជានាយិកាមិនប្រតិបត្តិ (NED – នាយិកាមិនប្រតិបត្តិគឺជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ជាទូទៅមិនចូលរួមក្នុងការគ្រប់គ្រងប្រចាំថ្ងៃនោះទេ ប៉ុន្តែចូលរួមក្នុងការបង្កើតគោលនយោបាយ និងផែនការ) របស់ CTCP Tasuki (ទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ) នៅថ្ងៃទី ២៤ ។ សេចក្តីសម្រេចផ្លូវការនឹងលើកឡើងក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅថ្ងៃទី ២២ ខែធ្នូ។
ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ ២០១៣ ដែលបានចុះបញ្ជីនៅលើទីផ្សារ TSE Mothers ក្នុងខែតុលា ឆ្នាំ ២០០៨ ។ ក្នុងរយៈពេល ២ ឆ្នាំនៃវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ ១៩ ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុននៅតែបន្តកើនឡើង ហើយសម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២១ ការលក់គណនេយ្យគឺ ៩,១៩០ លានយ៉េន និងប្រាក់ចំណេញសរុបមានចំនួន ១,១១២ លានយ៉េន។
រូបភាព https://www.ebis-cosme.co.jp/contents/talk/1610/
Tasuki ក៏ផ្តល់សេវាកម្មប្រើប្រាស់ AI ដើម្បីដោះស្រាយបញ្ហាចម្រុះ ទន្ទឹមនឹងនេះស្រាវជ្រាវ និងបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត ដូច្នេះហើយ Itou Maiko ត្រូវបានជ្រើសរើសដោយសារស្មារតីចូលចិត្តរៀន សមត្ថភាពគ្រប់គ្រងអាជីវកម្ម ក៏ដូចជាសមត្ថភាពស្រាវជ្រាវលើ AI ។
នៅអាយុ ៤០ ឆ្នាំខណៈពេលដែលបន្តធ្វើការក្នុងវិស័យកំសាន្ត Itou ចាប់ផ្តើមរៀនឡើងវិញ។ នៅឆ្នាំ ២០១០ គាត់ចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រអនឡាញផ្នែកមនុស្សធម៌នៅសាកលវិទ្យាល័យ Waseda ។ បន្ទាប់មក Itou សិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្រាវជ្រាវវិស្វកម្មឧស្សាហកម្មមនុស្សយន្ត និងសិក្សាថ្នាក់បណ្ឌិតក្នុងការស្រាវជ្រាវថ្នាំបង្ការ។ លើសពីនេះចាប់ពីឆ្នាំ ២០០៩ Itou ចូលរួមក្នុងការអភិវឌ្ឍន៍មនុស្សយន្តក្នុងនាមជាអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន ExaWizards (ទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មកម្មវិធី AI ។ មិនត្រឹមតែប៉ុណ្ណឹងនៅឆ្នាំ ២០១៧ Itou បានក្លាយជាប្រធានក្រុមហ៊ុនផលិតទូរទស្សន៍។ ក្រៅពីធ្វើជាតារាម្តែង គាត់ក៏មានចំណុចមួយដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងនោះទេ គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់។ ជាអ្នកបង្កើតក្រុមហ៊ុនដំបូងមានមនុស្សតែ ៧ នាក់ឡើងដល់ ៥០ នាក់។
រូបភាព https://woman-type.jp/wt/feature/20822/
Itou មិនមែនជាតួអង្គដំបូងដែលជោគជ័យនោះទេ។ កាលពីឆ្នាំមុនតារាសម្ដែងស្រី Miki Sakai ក៏ត្រូវបានជ្រើសធ្វើជានាយិកាមិនប្រតិបត្តិរបស់ Fujiya ឬកីឡាការិនីវាយកូនបាល់ដែលឈ្នះមេដាយ Olympic Ai Fukuhara សម្រេចទទួលប្រតិបត្តិ Ryukyu Asteeda នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ ។
ប្រធាន Yu Kashiwamura ក្នុងបទសម្ភាសន៍ជាមួយ ENCOUNT បានធ្វើអត្ថាធិប្បាយចំពោះ Itou Maiko (ឈ្មោះពិត Onoda Maiko) ដូចខាងក្រោម៖ “អ្នកស្រី Onoda ជាមនុស្សម្នាក់ដែលតែងតែទទួលយកបញ្ហាប្រឈមថ្មីៗ ខ្ញុំសង្ឃឹមថានាងអាចអភិវឌ្ឍចំណេះដឹងអំពី AI ក៏ដូចជាការស្រាវជ្រាវផ្នែកវិស្វកម្មមនុស្សយន្ត ក្នុងអំឡុងពេលដែលក្រុមហ៊ុនបោះជំហានទៅមុខក្នុងនាមជាអ្នកផ្គត់ផ្គង់សេវាកម្ម cloud computing” ហើយក៏បង្ហាញការរំពឹងទុកថា “ខ្ញុំក៏ចង់ស្តាប់យោបល់របស់គាត់ដែលទាក់ទងនឹងការគ្រប់គ្រងសាជីវកម្មដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងកាន់តែប្រសើរ” ។
រូបភាព https://lovephoenix.typepad.jp/photos/ep/q_7.html
ក្នុងនាមជាសិល្បការិនីម្នាក់ Maiko (កើតថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៦៤ ស្រុកកំណើតនៅ Nagoya) ទទួលរង្វាន់ Grand Prix លើកដំបូងនៅ “Miss magazine” ក្នុងឆ្នាំ ១៩៨២ ។ នៅឆ្នាំ ១៩៩៣ អ្នកស្រី debut ក្នុងនាមជា Idol ។ ឆ្នាំ ១៩៨៤ គាត់ដើរតួឯកក្នុងរឿងភាគទូរទស្សន៍ TBS និងទទួលបានការចាប់អារម្មណ៍ច្រើន។ ចាប់តាំងពីពេលនោះតារាស្រីរូបនេះបន្តសម្ដែងក្នុង Drama, Movie និងឆាកជាច្រើន។ នៅអាយុ ៤៤ ឆ្នាំ គាត់រៀបការជាមួយបុគ្គលិកការិយាល័យប្រុសម្នាក់ធ្វើការផ្នែក IT អាយុក្មេងជាងគាត់ ៥ ឆ្នាំ។ ដោយស្មារតីចូលចិត្តរៀនសូត្រ Maiko បង្ហាញចំណាប់អារម្មណ៍ចំពោះវិស័យវិស្វកម្ម និងបច្ចេកវិទ្យា ហើយចាប់ផ្តើមស្រាវជ្រាវផ្នែកអុីនធឺណេតក្នុងឆ្នាំ ១៩៩៥ ។
Sacchan