តើអ្នកយល់យ៉ាងណាចំពោះគំនូរប្រេងរបស់វិចិត្រករជនជាតិជប៉ុន Yuta Okuda ?
Yuta Okuda គឺជាវិចិត្រករគំនូរប្រេងដែលមានទេពកោសល្យជាមួយនឹងគំនិតច្នៃប្រឌិតអស្ចារ្យ។ ដោយបង្ហាញស្នាដៃតាមរយៈបាច់ផ្កាចម្រុះពណ៌នៃគំនូរប្រេង។
រូបភាព https://www.spoon-tamago.com/2021/10/08/yuta-okuda-flower-bouquets/
មើលពីចម្ងាយសិល្បៈគំនូរប្រេងរបស់ Yuta Okuda ស្រដៀងនឹងផ្កាក្រៀម។ ប៉ុន្តែមើលកាន់តែជិត បាច់ផ្កាដែលកំពុងរីកស្គុះស្គាយដូចជាមិនធម្មតា ភាពស្រពិចស្រពិលរវាងពិត និងអរូបី។
រូបភាព https://www.spoon-tamago.com/
វិចិត្រករ Yuta Okuda ប្រើថ្នាំលាប acrylic បន្ទាប់មករួមបញ្ចូលជាមួយនឹងការគូរតូចៗ បង្កើតបានជាផ្កា និងបាច់ផ្កានៅជាប់គ្នាស្អាតណាស់។
Yuta Okuda កើតនៅ Inuyama ដែលជាទីក្រុងមួយនៅភាគកណ្តាលប្រទេសជប៉ុន។ បន្ទាប់ពីរៀនផ្នែកច្នៃម៉ូដនៅស្រុកកំណើត ហើយធ្វើការនៅយីហោម៉ូដជប៉ុន Takeo Kikuchi លោក Yuta Okuda វិវត្តន៍ខ្លួនទៅជាវិចិត្រករ។ គំនូរត្រូវបានគូរដោយទឹកថ្នាំ និងម្សៅពណ៌យ៉ាងយកចិត្តទុកដាក់។
Yuki