ជប៉ុនផ្អាកមិនអោយជនបរទេសចូលស្រុកដោយសារតែព្រួយបារម្ភវីរុស​បម្លែង​ខ្លួនថ្មី Omicron

ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ប្រភេទថ្មី ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង និងកន្លែងផ្សេងទៀត នាយករដ្ឋមន្ត្រី Kishida បានប្រកាសថាចាប់ពីម៉ោង ០ៈ០០ ថ្ងៃទី ៣០ ខែវិច្ឆិកានឹងអនុម័តគោលនយោ​បាយ​ព្រំដែន​ថ្មី។ ក្នុងនោះផ្អាកជនបរទេសចូលប្រទេសជប៉ុន។

រូបភាព https://www.nikkei.com/article/DGXZQOUA294M20Z21C21A1000000/

ឆ្លើយតបសារព័ត៌មាននៅរសៀលថ្ងៃទី ២៩ លោកនាយករដ្ឋមន្ត្រី Kishida មានប្រសាសន៍ថា ដើម្បីជៀសវាងស្ថានការណ៍ដ៏អាក្រក់នេះ រួមទាំងករណីមួយចំនួនដូចជាស្នាក់នៅរយៈពេលខ្លីក្នុងគោលបំណងអាជីវកម្ម សិក្ខាកាម​បច្ចេក​ទេស និស្សិតជាដើម។​ គិតត្រឹមម៉ោង ០ៈ០០ ថ្ងៃទី ៣០ ជនបរទេសទាំងអស់ត្រូវផ្អាកអោយចូលប្រទេសជប៉ុនជាបណ្តោះអាសន្ន។

បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុនកំពុងអនុវត្តវិធានការធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ នៅកន្លែងស្នាក់នៅដែលធា​នា​ដោយនាយកដ្ឋានត្រួតពិនិត្យការធ្វើ​ចត្តា​ឡីស័កសម្រាប់ជនបរទេសមកពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួន ៩ ផ្សេង​ទៀត។ លើសពីនេះការចូលថ្មីពីប្រទេសទាំង ៩ ជាគោលការណ៍ត្រូវផ្អាក។

នាយករដ្ឋមន្ត្រី Kishida ក៏បានប្រកាសថា នឹងអនុវត្តវិធានការធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹងចំពោះករណីជនជាតិជប៉ុនត្រឡប់មកពីប្រទេស និងតំបន់ដែលត្រូវបញ្ជាក់ថាឆ្លងវីរុស Omicron បម្លែងខ្លួនថ្មី។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់វិធានការលើកនេះថា “ករណី​លើកលែង និងបណ្តោះអាសន្ន” រហូតដល់អាចបញ្ជាក់​ពី​កម្រិត​គ្រោះថ្នាក់របស់ Omicron ។ ម៉្យាងវិញទៀត នាយករដ្ឋមន្ត្រីបានអោយដឹងថា “មានករណីមួយនាំចូលពីប្រទេស Namibia ដែលសង្ស័យថាវិជ្ជមាននឹងជំងឺកូវីដ ១៩ ប្រភេទថ្មីនេះ។ ការវិភាគហ្សែនភ្លាមៗត្រូវបានអនុវត្ត”  ដំណើរ​ការវិភាគលទ្ធផលចំណាយពេលពី ៤ ទៅ ៥ ថ្ងៃ។ 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: