សិស្សប្រុសអាយុ ១៤ ឆ្នាំម្នាក់បាត់បង់ជីវិតព្រោះត្រូវមិត្តរួមថ្នាក់ចាក់សម្លាប់

ប៉ូលីសបានចាប់ខ្លួនសិស្សវិទ្យាល័យអាយុ ១៤ ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍ ដោយសង្ស័យថាប្រើកាំបិតចាក់មិត្តរួមថ្នាក់បណ្តាល​ឱ្យ​ស្លាប់។

ឧប្បត្តិហេតុនេះកើតឡើងនៅវេម៉ោងប្រហែល ៨ ព្រឹក ថ្ងៃពុធ ទី ២៤ ខែវិច្ឆិកា នៅសាលា Jushiyama ទី​ក្រុង Yatomi ខេត្ត Aichi ជន​រង​គ្រោះ​ឈ្មោះ Yuzuki Ito អាយុ ១៤ ឆ្នាំ មិនអាចឆ្លងផុតបន្ទាប់ពីត្រូវមិត្តរួមថ្នាក់ចាក់​ចូល​ពោះ។

ប៉ូលីសទីក្រុង Yatomi បានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលទូរស័ព្ទរបស់គ្រូម្នាក់ប្រាប់ថាមានករណីវាយ​តប់​គ្នា​រវាង​សិស្ស​ពីរ​នាក់។

ក្រុមប្រឹក្សាអប់រំបានអោយដឹងករណីវាយតប់គ្នាកើតឡើងក្បែរសាលា ខណៈពេលដែលសិស្ស​ដទៃ​ទៀត​កំពុងទៅសា​លា។ ជនរងគ្រោះ និងជនសង្ស័យរៀនថ្នាក់អនុវិទ្យាល័យឆ្នាំទី ២ ជាមួយគ្នា ប៉ុន្តែនៅឆ្នាំទី ៣ ពួកគេទាំងពីរនាក់មិន​រៀន​ថ្នាក់​ជាមួយគ្នាឬចូលរួមក្លឹបក្រៅកម្មវិធីសិក្សាផ្សេងទៀតទេ។

ប៉ូលិសបានអោយដឹងថាពួកគេរឹបអូសកាំបិតផ្ទះបាយប្រវែង ២០ សង់ទីម៉ែត្រ ដែលគេចាត់ទុកថាជនសង្ស័យប្រើសម្រាប់​ចាក់ពោះជនរងគ្រោះឈ្មោះ Yuzuki Ito ។ នៅពេលឮ​សំឡេង​ស្រែក​ខ្លាំង គ្រូ​សាលា​ម្នាក់រត់​ទៅ​កន្លែង​កើត​ហេតុ ហើយឃាត់សិស្សដែលបានវាយប្រហារ Yuzuki Ito រួច​ទូរស័ព្ទ​ហៅ​ប៉ូលិស។

ជនរងគ្រោះ Yuzuki Ito បន្ទាប់មកត្រូវបញ្ជូនទៅមន្ទីរពេទ្យ នៅទីបំផុតសិស្សប្រុសម្នាក់នោះឆ្លងមិនផុត ហើយស្លាប់​ដោយ​សារ​ហូរឈាមច្រើន នៅវេលាម៉ោងប្រហែល ១០ៈ៣០ នាទីព្រឹកថ្ងៃដដែល។

ក្រោយ​មកជនសង្ស័យ​បាន​សារភាព​ចំពោះ​ការចោទប្រកាន់​របស់​ប៉ូលិស ក្រៅពី​ជនរងគ្រោះ​ Yuzuki Ito សិស្ស និង​គ្រូបង្រៀន​ផ្សេងទៀត​មិន​រងរបួស​នោះទេ​។ បច្ចុប្បន្នសាលា Jushiyama មានសិស្សប្រហែល ១៣៨ នាក់ចុះឈ្មោះចូល​រៀន​គិត​ត្រឹម​ថ្ងៃទី ១ ខែវិច្ឆិកា ក្នុងនោះសិស្សឆ្នាំទី ៣ មានប្រហែល ៤៧ នាក់។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: