បើប្រៀបនឹងសម័យអេដូ តើល្បឿនដោះស្រាយបញ្ហារបស់ថ្នាក់ដឹកនាំប្រទេសកំពុងចុះខ្សោយឬ?

ជំងឺរាតត្បាតកូវីដ ១៩ រីករាលដាលទូទាំងពិភពលោក ក្លាយជាជំងឺរាតត្បាតសកល។

សេដ្ឋកិច្ចជាប់គាំង ប្រជាជនបាត់បង់ការងារធ្វើ ជីវិតជួបទុក្ខលំបាក កូវីដ ១៩ ធ្វើអោយគ្រប់យ៉ាងច្របូកច្របល់។

ដើម្បីជម្នះស្ថានការណ៍ដ៏អាក្រក់នេះ រដ្ឋាភិបាលបណ្តាប្រទេសនីមួយៗត្រូវដាក់ចេញកញ្ចប់ជំនួយ។ ឧទាហរណ៍នៅប្រទេសកាណាដា រដ្ឋាភិបាលឧបត្ថម្ភ​ធនចំនួន ១៥០,០០០ យ៉េន (ជាង ១,៣០០ ដុល្លារ) សម្រាប់រយៈពេល ៤ ខែ។ នៅប្រទេស Costa Rica អ្នកគ្មានការងារធ្វើម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែប្រហែល ២៣,០០០ យ៉េន (ជាង ២០០ ដុល្លារ)។

នៅប្រទេសជប៉ុនឆ្នាំ ២០២០ ប្រជាពលរដ្ឋគ្រប់រូបមិនបែងចែកបុគ្គលនឹងទទួលបាន ១០០,០០០ យ៉េន (ជាង ៨០០​ ដុល្លារ)។

ខ្ញុំ​គិត​ថា ដើម្បីអាចផ្តល់ជំនួយបែប​នេះត្រូវបង្កើតទំនុកចិត្តរវាង​បណ្តាប្រទេស​​ព្រម​ទាំង​ប្រព័ន្ធ​រដ្ឋាភិបាល​រឹង​មាំ។ ប៉ុន្តែ​​អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​​ការ​ឧបត្ថម្ភ​ធន​​នេះ​មិនមែនមានតែសម័យនេះប៉ុណ្ណោះទេ។ 

នៅសម័យមុនសាមូរ៉ៃក៏ទទួលប្រាក់​ឧបត្ថម្ភដែរ។

នៅឆ្នាំ ១៨០២ មេរោគគ្រុនផ្តាសាយបានបង្កឱ្យមានជំងឺរាតត្បាតនៅក្នុងប្រទេសជប៉ុន។ នេះ​ជា​សម័យ​កាល​នៅ​ចន្លោះ​សម័យអេដូ បុរស​ជនជាតិ​ជប៉ុននិយមទុកសក់ម៉ូដ Chomange សាមូរ៉ៃ​កាន់ Katana ដើរគ្រប់​ទីកន្លែង។

ជំងឺផ្តាសាយចាប់ផ្តើមនៅ Nagasaki ជាកន្លែងដែលអនុញ្ញាតឱ្យកប៉ាល់បរទេសចូលចត ហើយបន្ទាប់មកបានរីករាលដាលពាសពេញប្រទេស។ ជាពិសេសនៅទីក្រុងអេដូ (សព្វថ្ងៃគឺទីក្រុងតូក្យូ) ចំនួនករណីឆ្លងកើនឡើងយ៉ាង​លឿន តំបន់ទីក្រុងទាំងមូលធ្លាក់ក្នុងស្ថានភាពជាប់គាំង។

ក្រោម​ស្ថានភាព​បែប​នេះ Bakufu (រដ្ឋាភិបាលសម័យនោះ) សម្រេចបែងចែកកញ្ចប់ឧបត្ថម្ភធន។ ក្នុងរយៈពេល ១២ ថ្ងៃប្រាក់ឧបត្ថម្ភត្រូវបានប្រគល់ដល់ដៃមនុស្សចំនួន ២៨០,០០០ នាក់។ ក្នុងយុគសម័យដែលមិនមាន​អុីនធឺណេត ក៏ដូច​ជា​គ្មាន​សេវាផ្ទេរប្រាក់តាមធនាគារ ខ្ញុំគិតថានេះជាល្បឿនដែលគួរអោយសរសើរ។

ចំពោះអ្នកដែលនៅលីវនឹងទទួលបាន ៣០០ ម៉ុន ដែលអត្រាប្តូរប្រាក់បច្ចុប្បន្នស្មើនឹង ៧០០០ យ៉េន (ប្រហែល ៦២ ដុល្លារ) ។ ក្នុង​ករណី​គ្រួសារ​ចាប់ពី ២ នាក់ឡើងទៅ ក្នុង​ម្នាក់ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ២៥០ ម៉ុន។

លក្ខណៈពិសេសនៃកញ្ចប់ជំនួយនេះមិនថាម្នាក់នោះឆ្លងមេរោគឬអត់នោះទេ ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែទទួលបាន។ ដោយសារតែ Bakufu ប្រញាប់​ជួយ​ប្រជាជន ប្រសិនបើបែងចែកអ្នកឆ្លង ពេលវេលាបែងចែកកញ្ចប់ជំនួយនឹង​ត្រូវ​ពន្យារ​ពេល។ ដើម្បី​ធ្វើ​បែប​នេះ Bakufu សហការជាមួយ​រដ្ឋាភិបាល​តាម​មូលដ្ឋាន​នីមួយ​ៗ ដើម្បី​ត្រួតពិនិត្យ​បញ្ជី​​ឈ្មោះ​ប្រជាជន បន្ទាប់មកចាប់ផ្តើមចែកចាយ ធ្វើដូច្នេះអាចបង្កើនល្បឿន។

នៅពាក់កណ្តាលយុគសម័យអេដូគឺជាសម័យសន្តិភាពយូរអង្វែងក្នុងប្រវត្តិសាស្ត្រជប៉ុន។ អាស្រ័យហេតុនេះ ឥរិយា​បទ​របស់​ប្រជាជន​ចំពោះរដ្ឋាភិបាលសព្វថ្ងៃមានភាពស្មុគស្មាញណាស់។ ក្នុងសង្រ្គាមមនុស្សគ្រប់គ្នាត្រូវរួបរួមគ្នា ប៉ុន្តែ​ក្នុងសម័យសន្តិភាពបញ្ហាដូចជារញ្ជួយដី ជំងឺរាតត្បាតជាដើម។ ងាយនឹងធ្វើអោយប្រជាជនខឹងសម្បារនឹង Bakufu ។

ដូច្នេះហើយ Bakufu ត្រូវជំនួយជាបន្ទាន់ក្នុងស្ថានភាពបែបនេះ។ នោះ​ជា​កត្តា​សំខាន់​ណាស់​ដើម្បី​យក​ចិត្តប្រជា​ជន។

បើប្រៀបនឹងរដ្ឋាភិបាល Bakufu ភាពយឺតយ៉ាវរបស់រដ្ឋាភិបាលសព្វថ្ងៃក្នុងការដោះស្រាយជំងឺរាតត្បាតដូចជា​កូវីដ ១៩ មិនទាន់ល្អនៅឡើយទេ។

ដូចជាអព្ភូតហេតុស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសជប៉ុនកំពុងថយចុះ។ ពិតណាស់នេះ​ជា​ដំណឹង​ល្អ ប៉ុន្តែ​សម្រាប់​​រដ្ឋាភិបាល​​ជប៉ុន ខ្ញុំ​ខ្លាច​ថា​ពួកគេ​នឹង​មិន​អាច​កែលម្អ​អ្វី​បាននាពេលអនាគត។

នៅតែ​សង្ឃឹម​ថាប្រមុខរដ្ឋ​នឹង​ធ្វើតាម​គំរូ​របស់​មនុស្សសម័យមុន ដើម្បីបង្កើនល្បឿន និង​សមត្ថភាព​ក្នុង​ការដោះស្រាយ​​វិបត្តិ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: