ជប៉ុនប្រើកាប៊ីនដឹកជញ្ជូនត្រីសាម៉ុងទៅកាន់កសិដ្ឋានចិញ្ចឹម​ខ្លា​ឃ្មុំ

នៅកោះហុកកៃដូប្រើ とば号 (toba-go) ដែលជាកាប៊ីនរថភ្លើងខ្សែកាបដឹកជញ្ជូនត្រីសាម៉ុងទៅកាន់កសិដ្ឋានចិញ្ចឹម​ខ្លា​ឃ្មុំ​សម្រាប់ធ្វើជាចំណីសត្វ។

Toba-go នៅលើខ្សែកាបដែលមានចម្ងាយ ១,២ គីឡូម៉ែត្រ ដែលភ្ជាប់ពីឧទ្យានខ្លាឃ្មុំ Noboribetsu និងតំបន់ Onsen Noboribetsu នៅទីក្រុង Noboribetsu ហុកកៃដូ។ ត្រីសាម៉ុងប្រហែល ២០ ក្បាលត្រូវគេព្យួរក្នុងកាប៊ីនដឹកទំនិញ តាមរថយន្តខ្សែកាបទៅកាន់កសិដ្ឋានធ្វើជាចំណីខ្លាឃ្មុំ។ នៅតាមផ្លូវត្រីឆ្លងកាត់ខ្សល់ត្រជាក់ និងពន្លឺរយៈពេល​ប្រហែល ៨ ម៉ោង។

រូបភាព https://www3.nhk.or.jp/sapporo-news/index.html

រូបភាព https://bearpark.jp/ropeway/

រូបភាព NHK

ផ្លូវរថភ្លើងខ្សែកាបមិនត្រឹមតែប្រើសម្រាប់ដឹកជញ្ជូន Toba-go ប៉ុណ្ណោះទេ ថែមទាំងមានកន្លែងផ្ទុកអ្នកដំណើរ និង​ដំណើរការបានប្រហែល ១០ ឆ្នាំមកហើយ។ អ្នកប្រាកដជាអាចមើលឃើញទិដ្ឋភាពដែលគួរឱ្យចាប់អារម្មណ៍នេះដោយ​ចៃ​ដន្យ ខណៈពេលដែលរីករាយនឹងភាពស្រស់ស្អាតដ៏អស្ចារ្យនៃកោះ​ហុកកៃដូ​ពីខាងលើ។

នៅឆ្នាំនេះសារតែការនេសាទមិនសូវល្អ ការប្រមូលទិញត្រីសាម៉ុងពិបាក ដូច្នេះគ្រាន់តែអាចរកបានប្រហែល ១៥០ ក្បាលប៉ុណ្ណោះ ទាបជាងបើប្រៀបនឹងធម្មតា។ ត្រីដែលព្យួរក្នុងកាប៊ីនត្រូវគេហាលស្ងួតប្រហែលពី ៧-១០ ថ្ងៃ ហើយក្លាយ​ជា “toba” ឆ្ងាញ់។

កាប៊ីន Toba-go ទាំងនេះនឹងបន្តដំណើរការរហូតដល់ដើមខែមីនាឆ្នាំក្រោយ ប្រសិនបើមានឱកាសទៅ Hokkaido សូម​មក​មើល​ផ្ទាល់!!!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: