ការវិវត្តន៍ម៉ូដសក់របស់នារីជប៉ុននៅសម័យអេដូរហូតមកដល់សព្វថ្ងៃ
តើអ្នកចាប់អារម្មណ៍នឹងម៉ូដសក់បែបបុរាណរបស់នារីជប៉ុនដែរទេ? ខ្ញុំគិតថាមនុស្សជាច្រើនធ្លាប់ឃើញរូបភាពនេះ។
នេះជាម៉ូតសក់របស់នារីនៅសម័យអេដូ ភាគច្រើនស្រ្តីបួងសក់កុំឲ្យរំខានដល់សកម្មភាពប្រចាំថ្ងៃ មានតែពេលគេងទើបដោះចេញ។
ទោះជាយ៉ាងណា នៅសម័យមុននោះ នារីគ្រួសារអភិជនច្រើនទុកសក់វែងបែបនេះ។
សក់របស់ពួកគេត្រង់ វែង និងពណ៌ខ្មៅ មើលទៅសក់រឹងមាំ។ នៅសម័យនោះសក់វែងជាកត្តាសំខាន់ក្នុងការកំណត់ថា នាងជាស្រីស្អាតម្នាក់។
ដើម្បីក្លាយទៅជាស្រីស្អាតម្នាក់ក៏ពិបាកណាស់ដែរ។
ជារៀងរាល់ថ្ងៃ ពួកគេត្រូវសិតសក់ច្រើនដង មិនត្រឹមតែប៉ុណ្ណឹង ត្រូវប្រើទឹកអង្ករ ឬជ័រឱសថសម្រាប់កក់សក់ ហើយតែងតែរក្សាសក់ឲ្យស្អាតរលោង។
ប្រសិនបើម៉ូដសក់នេះឆ្លងភពមកដល់សម័យសព្វថ្ងៃ តើនឹងមើលទៅបែបនេះមែនទេ?
ជាមួយនឹងប្រវែងដូចដែលបានបង្ហាញក្នុងរូបថត មិនថាអ្នកធ្វើអ្វីសុទ្ធតែត្រូវរំខាន ប្រាកដណាស់ក្នុងជីវិតប្រចាំថ្ងៃក៏ប្រឈមនឹងការលំបាកជាច្រើនដែរ។ នោះហើយជាមូលហេតុដែលនារីធម្មតាត្រូវកាត់សក់ឲ្យខ្លីខ្លះ ឬចង។ ផ្ទុយទៅវិញសក់វែង និងគួរឲ្យរំខាននេះសម្រាប់តែស្ត្រីអ្នកមានប៉ុណ្ណោះ ដែលមិនចាំបាច់ធ្វើការងារអ្វីទាំងអស់។ ចាប់តាំងពីពេលនោះមកសក់ខ្មៅវែងបានក្លាយជានិមិត្តរូបរបស់នារីស្រស់ស្អាត និងថ្លៃថ្នូរ។
នៅពេលដែលអំណាចប្តូរពីវណ្ណៈអភិជនទៅសាមូរ៉ៃ រូបភាពនេះក៏ផ្លាស់ប្តូរបន្តិចម្តងៗ។ ដូចដែលអ្នកបានឃើញក្នុងរូបភាពនៅដើមអត្តបទ សូម្បីតែនារីវណ្ណៈខ្ពស់ក៏ត្រូវចងសក់ឲ្យរៀបរយដែរ។
ទោះបីជាបែបនេះក៏ដោយសក់វែងនៅតែជាស្តង់ដារ ហើយស្ទើរតែគ្មានស្រ្តីទុកសក់ខ្លីនោះទេ។ មិនថាចងសក់ ឬមិនចងនោះទេ ទុកសក់វែងបែបនេះចំពោះមនុស្សស្រីពិតជាពិបាកថែណាស់។
និយាយអញ្ចឹងនេះគឺជាម៉ូដសក់របស់បុរសនៅសម័យនោះ។
ខ្ញុំអាចយល់ពីមូលហេតុដែលបុរសសម័យមុនចងសក់ផ្នែកខាងក្រោយ ប៉ុន្តែហេតុអ្វីបានជាកោរសក់លើក្បាលបែបនេះ។ ចំណុចនេះគេហៅថា 月代 (Sakayaki) ។ ដូចជាពុកចង្ការដែរ ប្រសិនបើមិនកោរជាប្រចាំនឹងដុះវែង។ ស្រដៀងគ្នាបើបុរសម្នាក់មិនកោរសក់ជាប្រចាំ មិនអាចទុកម៉ូដសក់បែបនេះឡើយ។ តាមដែលខ្ញុំដឹងដើម្បីឲ្យទំពែកបែបនេះ ជនជាតិជប៉ុនសម័យបុរាណត្រូវដកមួយសរសៃរៗ។
ម៉ូដសក់របស់ប្រជាជនជប៉ុនមានតាំងពីសម័យមិនមានទំនាក់ទំនងក្រៅប្រទេស ប៉ុន្តែនៅពេលបើកឡើងវិញ មនុស្សជាច្រើនចាប់ផ្តើមប្តូរម៉ូដសក់បែបប្រទេសលោកខាងលិច។ ស្ត្រីក៏ប្តូរពីសម្លៀកបំពាក់ Kimono ទៅជាសម្លៀកបំពាក់លោកខាងលិច ហើយប្តូរទាំងម៉ូដសក់ឲ្យស្របនឹងសម្លៀកបំពាក់។
នៅឆ្នាំ ១៩៨០ ល្បីម៉ូដសក់ Seiko ដែលជាម៉ូដសក់របស់នារី Idol ម្នាក់មានឈ្មោះថា Matsuda Seiko ។
បើប្រៀបនឹងម៉ូដសក់សម័យអេដូហាក់ដូចជាខ្លីជាង ប៉ុន្តែទោះជាយ៉ាងណាការថែទាំសក់ពិបាកជាង។
ព្រោះតែ Matsuda san ជា Idol ដូច្នេះទុកសក់បែបនេះអាចទទួលយកបាន ប៉ុន្តែបើមនុស្សធម្មតាទុកដាក់បែបនេះពិតជាហាត់នឿយណាស់។
បច្ចុប្បន្ននារីជប៉ុនទុកម៉ូដសក់បែបណា?
សព្វនេះម៉ូដសក់មានលក្ខណៈចម្រុះ អ្នកខ្លះទុកសក់វែង អ្នកខ្លះទុកសក់ខ្លី អាស្រ័យទៅលើចំណូលចិត្តផ្ទាល់ខ្លួន។ ខ្ញុំមានអារម្មណ៏ថា សម័យនេះនារីមិនច្រើនទេដែលទុកសក់វែងខ្មៅ ប្រសិនបើសក់វែងពួកគេនឹងអ៊ុតរួញ ឬលាបពណ៌សក់។ សក់ខ្លីហាក់ដូចជាពេញនិយម ដល់ថ្នាក់នារីជប៉ុនទុកសក់ខ្លីជាងបុរសទៅទៀត។
ប្រសិនបើចង់រកនារីបួងសក់ដូចសម័យអេដូ ខ្ញុំគិតថានារីដែលធ្វើការនៅបារជាទូទៅទុកសក់ស្រដៀងនេះ។
ដូចបែបនេះ…
រូបភាព https://ww.tongdamy.com/簡単モリ髪ウィッグ/キャバ嬢簡単盛り髪%E3%80%80「盛りヘアウィッグ-ハーフ/
រូបភាព https://www.tongdamy.com/簡単モリ髪ウィッグ/キャバ嬢簡単盛り髪「マッシュレイヤー」/
មិនស្រដៀងនឹងម៉ូដសក់សម័យអេដូប៉ុន្មានទេ ប៉ុន្តែមានចំណុចដូចគ្នាគឺសក់រៀបជាជាន់ ហើយមើលទៅធ្ងន់។ ម៉ូដសក់នេះមិនត្រឹមតែជួយឱ្យមុខមើលទៅតូចជាងប៉ុណ្ណោះទេ ហើយថែមទាំងបង្ហាញពីមនុស្សស្រីទន់ខ្សោយម្នាក់។
ខ្ញុំគិតថាទោះបីជាមូ៉ដសក់មានការផ្លាស់ប្តូរ ប៉ុន្តែផ្នត់គំនិតសក់ជួយលើកសម្រស់ស្រ្តីជាកត្តាដែលមិនប្រែប្រួល។
Kengo Abe