ដាវល្បីដែលធ្វើដោយជាងដែក Masamune និងរឿងវ៉ាវជាងដែកកាត់ដៃកូនប្រុសរបស់ខ្លួន
អ្នកចម្បាំងជប៉ុនគេសំដៅលើសាមូរ៉ៃ អាវុធដែលសាមូរ៉ៃប្រើក៏ជាប្រភេទដាច់ដោយឡែកហៅថាដាវជប៉ុន (Nihon tou) ។
ថ្វីត្បិតតែ មិនធ្លាប់ឃើញផ្ទាល់ភ្នែក ក៏ប្រហែលជាមានមនុស្សជាច្រើនធ្លាប់ឃើញដាវជប៉ុន តាមរយៈខ្សែភាពយន្ត ហ្គេមជាដើម។ ដាវជប៉ុនល្បីនៅលើពិភពលោក ថែមទាំងមានពាក្យចចាមអារ៉ាមថា “គ្មានអ្វីដែលដាវជប៉ុនមិនអាចកាត់ផ្តាច់បានឡើយ” ។
ជាការពិតណាស់ ពាក្យចចាមអារ៉ាមនេះត្រូវបានបំផ្លើស ប៉ុន្តែបើប្រៀបធៀបទៅនឹងដាវដែលផលិតនៅប្រទេសផ្សេងៗ ដាវជប៉ុនត្រូវបានធ្វើឡើងយ៉ាងល្អិតល្អន់ជាមួយនឹងដំណើរការហ្មត់ចត់ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។
ជាងដាវជប៉ុនគេហៅថា 刀鍛冶 (katana kaji) ។ មានរឿងអាស្រូវជាច្រើននិយាយពីសាមូរ៉ៃ និងដាវរបស់ពួកគេ ប៉ុន្តែប្រហែលជាមនុស្សមិនច្រើនទេដែលដឹងថាជាងដែកទាំងនេះក៏មានរឿងព្រេងតំណាលដូចគ្នាដែរ។
លើកនេះ JAPO នឹងនិយាយប្រាប់អ្នកពីរឿងរ៉ាវរបស់ជាងដែកដ៏ល្បីម្នាក់ ដែលជាអ្នកមានគុណសម្បតិ្តធ្វើដាវល្បីជាច្រើនក្នុងប្រវត្តិសាស្ត្រ។ លោកមានឈ្មោះថា 正宗 (Masamune) ។
ជាដំបូង តើអ្នកឃើញថាឈ្មោះ Masamune ដូចជាធ្លាប់ស្គាល់ទេ? ប្រសិនបើអ្នកលេងហ្គេម អ្នកប្រហែលជាធ្លាប់ស្គាល់ឈ្មោះនេះ គេដាក់ឈ្មោះអាវុធមួយប្រភេទ ព្រោះដាវធ្វើដោយជាងដែក Masamune ល្បីណាស់។
ថ្វីត្បិតតែ រឿងដែលបានរៀបរាប់នេះមិនដឹងថាពិតប៉ុន្មានភាគរយ ហើយប៉ុន្មានភាគរយត្រូវគេបំផ្លើសនិយាយតៗគ្នា ប៉ុន្តែរឿងរ៉ាវរបស់បុរសម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។
ដាវ Masamune គឺជាដាវដ៏អស្ចារ្យ វាមានភាពមុតស្រួច និងរូបរាងដាវគួរឲ្យមានមោទនភាព។ ជាការពិតណាស់ បុគ្គលសម័យនោះតែងតែប្រាថ្នាចង់បានដាវ Masamune ប៉ុន្តែដាវនេះមិនអាចផលិតបានក្នុងចំនួនច្រើននោះទេ។ ខណៈពេលដែលកេរ្តិ៍ឈ្មោះដាវកាន់តែល្បី កូនប្រុសរបស់ Masamune ក៏កាន់តែលោភលន់ គិតគ្រប់មធ្យោបាយទាញយកប្រយោជន៍។ លោកឪពុកផ្ទេរជំនាញផលិតដាវទៅឲ្យកូនប្រុស ប៉ុន្តែបុរសជាកូនមិនប្រើសម្រាប់ផលិតដាវក្នុងផ្លូវល្អនោះទេ បែរជាដើម្បីប្រយោជន៍នយោបាយ។
ដោយខឹងនឹងដឹងរឿងនេះ Masamune បានកាច់ដៃកូនប្រុសរបស់ខ្លួន។ មានពាក្យចចាមអារ៉ាមថា បន្ទាប់ពីហេតុការណ៍នោះ បុរសជាកូនកែប្រែខ្លួន ប៉ុន្តែមិនធ្វើជាជាងដែក Nihon tou ទៀតទេ ប្តូរមកធ្វើកាំបិតហាន់សាច់វិញ។
រឿងរ៉ាវខាងលើមានចំណុចលម្អិតគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែនៅពេលដាក់បញ្ចូលក្នុង “កម្រងសៀវភៅនិទាននៅដើមរដូវព្រិលធ្លាក់” ហើយត្រូវបានសម្តែងជាល្ខោន Kabuki កាន់តែល្បីខ្លាំង។ ក្រៅពីនេះ ទោះបីជាមិនទាន់មានការបញ្ជាក់ ប៉ុន្តែរឿងនេះបានធ្វើឲ្យជនជាតិជប៉ុនសម័យនោះរំជួលចិត្ត ហើយឈ្មោះ Masamune ត្រូវគេលើកមកនិយាយច្រើន។
រឿងព្រេងគ្រាន់តែជារឿងព្រេង ប៉ុន្តែរឿងនិយាយពីលោក Masamune ដាវដែលមានតម្លៃរបស់លោកពិតជាមានមែន ហើយត្រូវបានបញ្ជាក់ជាសម្បត្តិជាតិ។
ចូរយើងក្រឡេកមកមើលដាវដ៏មានតម្លៃទាំងនេះជាមួយនឹង JAPO ។
中務正宗(Nakatsukasa Masamune)
ម្ចាស់ដាវនេះគឺលោក Honda Tadakatsu ជាមន្ត្រីដែលមានឥទ្ធិពលបម្រើគ្រួសារ Tokugawa ។ ដាវមានប្រវែង ៦៧ សង់ទីម៉ែត្រ ដាវត្រូវបានទទួលស្គាល់ជាសម្បត្តិជាតិ។
日向正宗(Hyuga Masamune)
នេះគឺជាដាវខ្លីដែលមានប្រវែងត្រឹមតែ ២៤,៨ សង់ទីម៉ែត្រប៉ុណ្ណោះ ដែលជាកម្មសិទ្ធិរបស់ Mizuno Yuga no Mori Katsunari ។ ដាវជប៉ុនល្បីដោយសារ Hamon គឺជារូបសិល្បៈដែលឆ្លាក់លើដាវ។ ប៉ុន្តែ Hamon នៅលើស៊េរីដាវរបស់ Masamune កាន់តែពិសេសជាងនេះ។
ដាវនេះក៏ជាសម្បត្តិជាតិផងដែរ។
石田正宗(Ishida Masamune)
ដាវដែលត្រូវបានបង្ហាញតាំងដើមអត្ថបទរហូតមកដល់ពេលនេះមិនច្បាស់ពីតម្លៃនោះទេ។ ព្រោះជាសម្បត្តិជាតិ ដូច្នេះគ្មានអ្នកណាទិញបានឡើយ។
Masamune គឺជាជាងដែកដ៏ស្មោះត្រង់ម្នាក់ មិនត្រឹមតែលើកកម្ពស់ជំនាញប៉ុណ្ណោះទេ ថែមទាំងមានចិត្តស្រលាញ់សិប្បកម្មរបស់ខ្លួនផងដែរ។ ទោះបីជារឿងកាត់ដៃកូនប្រុសនៅតែជាអាថ៍កំបាំងនៅឡើយ ក៏ជនជាតិជប៉ុននៅតែនិយាយតៗគ្នារឿងនេះ ព្រោះតែចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់ Masamune ជាអ្នកតំណាងឲ្យកម្មករជប៉ុន មិនដោយសារតែអំណាច ព្រមលក់មនសិការរបស់ខ្លួនឡើយ។
Kengo Abe