ហេតុអ្វីបានជាចំនួនអ្នកឆ្លងនៅជប៉ុនធ្លាក់ចុះ? មូលហេតុ​អាច​មកពី​​លក្ខណៈ​​ពិសេស​​របស់​ជនជាតិ​ជប៉ុនដែរទេ?

នៅជប៉ុនវិធីសាស្រ្តទប់ស្កាត់កូវីដ ១៩ ត្រូវគេចាត់ទុកថាមានភាពយឺតយ៉ាវ ដូច្នេះហើយស្ថានភាពរីករាលដាលជំងឺកាន់តែយ៉ាប់យ៉ឺនឡើង។ ម្យ៉ាងវិញទៀតការឆ្លើយតបរបស់រដ្ឋាភិបាលមិនច្បាស់លាស់ មិនអាចរារាំងប្រជាជនមកពីបណ្តាប្រទេសដែលកើតជំងឺចូលប្រទេសជប៉ុន ក្រៅពីនេះ ចំនួនមនុស្សដែលធ្វើតេស្ដ PCR មានកម្រិតទាបគួរ​អោយ​កត់​សម្គាល់។

បណ្តាប្រទេសដទៃអនុវត្តវិធានការ Lock down (មនុស្សគ្រប់គ្នានៅផ្ទះ កាត់បន្ថយចេញក្រៅ) ជប៉ុនក៏មាន​បទ​ប្បញ្ញត្តិ​នេះ​ដែរ ប៉ុន្តែរថភ្លើងនៅតែដំណើរ​ការ​ធម្មតា ហាងស្រានៅតែបើកដដែល។

ហើយជប៉ុនក៏មានភាពយឺតយ៉ាវក្នុងការចែកចាយវ៉ាក់សាំងផងដែរ ក្រុមហ៊ុនផលិតម៉ាស់លើសបន្ទុក ច្របូកច្របល់​ក្នុងការដោះស្រាយវិបត្តិ។

ក្នុងស្ថានភាពអាសន្ន រដ្ឋាភិបាលបានសម្រេចអនុវត្តយុទ្ធនាការមួយដែលមានឈ្មោះថា “GO TO TRAVEL” ដែលបណ្តាល​ឱ្យចំនួនករណីឆ្លង​រីក​រាល​ដាល​ទូទាំង​ប្រទេស។

ទោះជាយ៉ាងណាការឆ្លើយតបរបស់រដ្ឋាភិបាលជប៉ុនចំពោះជំងឺរាតត្បាតកូវីដ ១៩ ពិតជាមិនល្អនោះទេ។

ស្ថានភាពមិន​មាន​ការ​ប្រែ​ប្រួល​ទាល់​តែ​សោះ ប្រសិនបើអ្នកសួរថា “តើរដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវគោល​នយោ​បាយ​មាន​ប្រសិទ្ធភាពអ្វីខ្លះដើម្បីទប់ស្កាត់ការរីករាលដាល?” ខ្ញុំគិតថាប្រជាជនជប៉ុនភាគច្រើននឹងឆ្លើយថា “ពួកគេមិនបានធ្វើអ្វីឡើយ” ។

រហូតថ្ងៃទី ​២៤ ខែ​វិច្ឆិកា ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំង​ប្រទេស​សល់ត្រឹម​ ១០៩​ នាក់​ប៉ុណ្ណោះ។ ជាពិសេសនៅទីក្រុងតូក្យូដែល​ជាកន្លែងឆ្លងខ្ពស់បំផុតជិត ៦០០០ ករណី ឥឡូវនេះនៅសល់តែ ៥ ករណីប៉ុណ្ណោះ នេះជាចំនួនករណីឆ្លងទាបបំផុត​ក្នុងឆ្នាំ ២០២១ ។ ខណៈពេលដែលស្ថានភាពកូវីដ ១៩ នៅបណ្តាលប្រទេសផ្សេងទៀតបន្តកើនឡើង ចំណែកឯស្ថាន​ភាពនៅជប៉ុនថយចុះបន្តិចម្តងៗ។

អ្នកជំនាញទូទាំងប្រទេសបានវិភាគស្ថានភាពកូវីដ ១៩ លើគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីពន្យល់អំពីការធ្លាក់ចុះយ៉ាង​ខ្លាំង​នេះ ឧទាហរណ៍ដូចជាមនុស្សកាន់តែសកម្មអំឡុងពេលឈប់សម្រាក ពិធីបុណ្យ Obon របាយការណ៍វិបត្តិវិស័យសុខាភិបាល មនុស្សជាច្រើនកាត់បន្ថយការចេញទៅក្រៅដើម្បីការពារខ្លួន អត្រាចេញក្រៅពេលយប់ក៏ធ្លាក់ចុះផងដែរ។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលស្ថានភាពជាក់ស្តែងនៅទីក្រុងតូក្យូ អ្នកនឹងឃើញទិដ្ឋភាពខុសគ្នាទាំងស្រុង។

បើប្រៀបទៅនឹងកម្រិតឆ្លងខ្លាំងនៅទីក្រុងនេះ ឥឡូវផ្លូវកាន់តែមមាញឹកជាងមុន ហើយមនុស្សលើរថភ្លើងក៏កកកុញយ៉ាងខ្លាំងផងដែរ។ ហាងស្រា និងភោជនីយដ្ឋានធ្វើអាជីវកម្មដូចធម្មតា។

ជាការពិតដែលថាចំនួនមនុស្សចាក់វ៉ាក់សាំងមានការកើនឡើង ប៉ុន្តែបើគិតជាភាគរយអ្នកទទួលចាក់វ៉ាក់សាំង​លើកទី ២ មានត្រឹមតែ ៧៦.៤% នៃចំនួនសរុបប៉ុណ្ណោះ។ អត្រានេះមិនច្រើនទេ មិនត្រឹម​តែប៉ុណ្ណឹងនៅបណ្តាប្រទេស​ជា​ច្រើនករណីឆ្លងកំពុងកើនឡើងជាថ្មី បើទោះបីជាអត្រាទទួលវ៉ាក់សាំងខ្ពស់ក៏ដោយ។

អ្នកជំនាញម្នាក់និយាយថាមូលហេតុអាចមកពីរបបអាហារសម្បូរ fermented មានមុខងារបង្កើនប្រព័ន្ធភាពស៊ាំ។

ប្រាកដណាស់គ្រឿងទេសទូទៅដូចជា Shoyu ឬ Miso សុទ្ធតែជាអាហារដែលមានជាតិ fermented ក្រៅពីនេះ Natto (សណ្តែកសៀងដែលមានជាតិ fermented) ក៏មានក្នុងឈុតអាហាររបស់ប្រជាជនជប៉ុនដែរ។ ទោះជាយ៉ាង​ណា​ទម្លាប់​នៃ​ការហូបចុករបស់ប្រជាជនជប៉ុនពីមុនមកដូច្នេះ ប្រសិនបើពីមុនកូវីដ ១៩ ធ្លាប់រីករាលដាលនៅជប៉ុន ដូច្នេះមិនមែន​របបអាហារកាត់បន្ថយករណីឆ្លងនោះទេ។

ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ជប៉ុន​មាន​ការ​ថយ​ចុះ​បែបនេះ វានៅ​តែ​ជា​អាថ៌កំបាំង។

ទោះជាយ៉ាងណាបើប្រៀបជាមួយនឹងប្រទេសដទៃ ប្រជាជនជប៉ុនមានស្មារតីការពារជំងឺដូចជាប្រកាន់ខ្ជាប់ការពាក់​ម៉ាស់ លាងដៃ និងមិនទំនាក់ទំនង។

នៅលើរថភ្លើងឬតាមដងផ្លូវគ្មាន​អ្នក​ណា​មិន​ពាក់​ម៉ាស់​ទេ។ ពេល​ចូល​ភោជនីយដ្ឋានជនជាតិ​ជប៉ុន​អនុវត្តការ​វាស់​កម្តៅ និងអាល់កុលសម្លាប់មេរោគ។ ក្នុងហាងកាហ្វេគេដាក់បន្ទះប្លាស្ទិក Mika នៅកណ្តាលតុ រួមទាំងអ្នកដែល​មក​ជា​មួយ​គ្នា ពេលនិយាយគ្នារបាំងអាចការពារដំណក់ទឹក។ ពេល​ខ្ញុំ​មើល​ព័ត៌មាន​ក្រៅប្រទេស ខ្ញុំគិតថាមាន​តែ​ប្រជា​ជន​​ជប៉ុន​ទេ​ដែល​អាច​អនុវត្តបាន​យ៉ាង​ហ្មត់ចត់។

ក្នុងដំណាក់កាលដំបូងជំងឺកូវីដ ១៩ រាតត្បាត មនុស្សជាច្រើនមើលស្រាលជំងឺ ហើយមិនអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាល។ ប៉ុន្តែនៅពេលដែលចំនួនអ្នកឆ្លងកើនឡើង ប្រជាជនចាប់ផ្តើមដឹងពីស្ថានភាព ហើយយកចិត្តទុកដាក់យ៉ាងខ្លាំង ការពារខ្លួន និងមនុស្សជុំវិញខ្លួន។

ដូចដែលអ្នកបានដឹងនៅនិទាឃរដូវមនុស្សជាច្រើនអាឡែស៊ីទៅនឹងលំអងផ្កា។ លំអងផ្កាហើរលើអាកាស ប្រសិនបើស្រូបចូលនឹងហៀរសំបោរ កណ្តាស់ ហើរចូលភ្នែក នឹងបណ្តាលឱ្យរមាស់ និងមិនស្រួល។ ដើម្បីជៀសវាងបញ្ហានេះ ប្រជាជនជប៉ុនតែងតែពាក់ម៉ាស់ ហើយក៏ទម្លាប់នឹងការពាក់ម៉ាស់ជាប្រចាំផងដែរ។

លើសពីនេះបញ្ហាលាងដៃ និងទឹកខ្ពុរមាត់ត្រូវបានបណ្តុះក្នុងចិត្តតាំងពីកុមារភាពមកម្ល៉េះ ដូចជាផ្នែកមួយដែលមិន​អាច​ខ្វះ​បានក្នុងជីវិតប្រចាំថ្ងៃ គ្មាននរណាម្នាក់យល់ថាត្រូវបង្ខំអោយអនុវត្តនោះទេ។

មិនត្រឹម​តែប៉ុណ្ណឹងដោយសារជំងឺរាតត្បាត ពួកគេ​រឹត​តែ​ប្រុងប្រយ័ត្ន​ជាង​ធម្មតាទៅទៀត។

និយាយដូចនេះមិនមានន័យថាចំនួនអ្នកឆ្លងនៅក្នុងប្រទេសជប៉ុនមិនកើនឡើងវិញឡើយ។

ដូច្នេះទោះបី​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ខុស​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ស្ថានការណ៍​ឆ្លង​ថយចុះបន្តិចម្តងៗ ដែល​​នេះ​​ជា​​ដំណឹង​​ល្អ។

ទោះជាយ៉ាងណាខ្ញុំ​ផ្ទាល់​សង្ឃឹម​ថាកូវីដ ១៩ នឹង​បញ្ចប់ក្នុងពេលឆាប់ៗនេះ។ សូមយកចិត្តទុកដាក់លើការពាក់ម៉ាស់ លាង​ដៃ និងកាត់បន្ថយនាក់ទំនងតាមដែលអាចធ្វើបាន។ ប្រសិនបើយើងម្នាក់ៗប្រកាន់ខ្ជាប់គោលការណ៍ទាំងនេះ ខ្ញុំជឿថាពិភពលោករបស់យើងនឹងងើបឡើងវិញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: