ពិសេសណាស់! រថភ្លើង Shinkansen ជប៉ុនបើកដំណើរការសេវាកម្មថ្មី “រថភ្លើងការិយាល័យ” សម្រាប់អ្នកដំណើរធ្វើការពីចម្ងាយ
ក្រុមហ៊ុនផ្លូវដែកភាគខាងកើតជប៉ុនទើបតែបើកដំណើរការ “រថភ្លើងការិយាល័យ” នៅលើរថភ្លើង Shinkansen មួយចំនួន ដើម្បីបំពេញតម្រូវការការងារពីចម្ងាយក្នុងបរិបទជំងឺកូវីដ ១៩ រាតត្បាត។
អ្នកដំណើរនៅលើទូរថភ្លើងលេខ ៨ នៃរថភ្លើងល្បឿនលឿន Shinkansen ដែលតភ្ជាប់ទីក្រុងតូក្យូជាមួយនឹងតំបន់ភាគខាងជើង, Tohoku, Joetsu និង Hokuriku ឥឡូវនេះអាចនិយាយទូរស័ព្ទ និងចូលរួមការប្រជុំតាមអនឡាញនៅលើរថភ្លើង។
“យើងចង់ផ្តល់ជូនរបៀបធ្វើការថ្មីដែលមិនផ្តោតសំខាន់លើពេលវេលា និងទីកន្លែង” នេះបើតាមមន្ត្រីក្រុមហ៊ុនផ្លូវដែក JR ភាគខាងកើតបានអោយដឹងថា នៅទីបំផុតក្រុមហ៊ុនបានចាប់ផ្តើមផ្តល់សេវាកម្ម បន្ទាប់ពីដំណើរការសាកល្បងជោគជ័យ។
ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា នៅលើទូរថភ្លើងលេខ ៨ នៃខ្សែរថភ្លើង Shinkansen Hokuriku បានបិទស្លាកប្រកាសសេវាកម្មថ្មីដែលមានឈ្មោះថា “រថភ្លើងការិយាល័យ” និងខិត្តប័ណ្ណពន្យល់ពីសេវាកម្មនេះដាក់នៅលើកៅអី។ បុគ្គលិកក្រុមហ៊ុន JR East ម្នាក់បានបង្ហាញពីរបៀបដែលអ្នកដំណើរអាចធ្វើការពីចម្ងាយដោយប្រើកាសការពារសម្លេងរំខាន។ លើសពីនេះអ្នកដំណើរក៏អាចខ្ចី “កញ្ចក់ឆ្លាតវៃ” ដើម្បីបញ្ចាំងខ្លឹមសារពីកុំព្យូទ័រយួរដៃ។
នៅលើរថភ្លើងល្បឿនលឿន Tohoku អ្នកដំណើរក៏អាចប្រើបន្ទះប្លាស្ទិកបាំងជុំវិញកៅអី និងតុដោយឥតគិតថ្លៃ ដោយធានាភាពឯកជន។ សេវាកម្ម “រថភ្លើងការិយាល័យ” ស្រដៀងគ្នានេះក៏កំពុងពិចារណាចំពោះខ្សែរថភ្លើង Joetsu ។ ក្រៅពីនេះកន្លែងធ្វើការពីចម្ងាយក៏ត្រូវបានដាក់បញ្ចូលនៅលើរថភ្លើង Shinkasen ដែលធ្វើដំណើរពីហុកកៃដូទៅ Tohoku ផងដែរ។
រថភ្លើង JR ភាគខាងកើតសង្ឃឹមថាសេវាកម្មថ្មីនឹងលើកទឹកចិត្តអ្នករាល់គ្នាអោយធ្វើដំណើរ “អាជីវកម្ម” ដែលរួមបញ្ចូលដំណើរកំសាន្ត។ ហើយក្នុងពេលជាមួយគ្នានេះជម្រុញទេសចរណ៍ និងការធ្វើដំណើរអាជីវកម្ម។ សម្រាប់ការខាតបង់វិស័យផ្លូវដែកក្នុងរយៈពេល ២ ឆ្នាំកន្លងមក។
ដើម្បីជៀសវាងការកកស្ទះ កន្លែងធ្វើការលើរថភ្លើងមិនបើកនៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក អំឡុងពេលសម្រាកចូលឆ្នាំថ្មី និងរយៈពេលពិសេសផ្សេងទៀត។
បច្ចុប្បន្នផ្នែកខាងក្រៅរថភ្លើងគ្មានអ្វីប្រែប្រួលទេ ទោះបីជា JR East និយាយថានឹងពិចារណាលើការកែលំអនាពេលអនាគត។
មិនត្រឹមតែក្រុមហ៊ុនផ្លូវដែក JR ភាគកណ្តាល និងខាងលិចប្រទេសជប៉ុនកំពុងសាកល្បងកន្លែងធ្វើការនៅលើរថភ្លើងតាំងពីខែតុលាលើរថភ្លើង Nozomi Superexpress, Sanyo Shinkansen និង Tokaido Shinkansen ជិះឆ្លងកាត់ទីក្រុងធំៗដូចជា Tokyo, Nagoya, Osaka និង Fukuoka ។
https://english.kyodonews.net/news/2021/11/e3350c504173-jr-east-launches-bullet-train-office-cars-amid-telework-demand.html?phrase=%20executed&words=
Yuki