កុំរំលងឳកាសល្អ ទាយអក្សរ Kanji ឆ្នាំ ២០២១ ទទួលប្រាក់រង្វាន់ 202.1 ដុល្លារភ្លាមៗ!
នៅប្រទេសជប៉ុនចុងឆ្នាំជាពេលវេលាដែលមមាញឹកបំផុត ប្រជាជនខំប្រឹងបំពេញការងារគ្រប់យ៉ាងអោយទាន់ពេលទទួលឆ្នាំថ្មីខាងមុខនេះ។ ចុងឆ្នាំក៏ជាពេលដែលយើងម្នាក់ៗចំណាយពេលមើលឡើងវិញអ្វីដែលបានធ្វើ និងមិនទាន់បានធ្វើ។ ក្រៅពីនេះ ខែធ្នូក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធធ្វើឡើងនៅជប៉ុន ប្រកាស “ពាក្យ Kanji (អក្សរ Kanji) ប្រចាំឆ្នាំ” ។ អក្សរ Kanji នេះរួមបញ្ចូលព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងនៅជប៉ុនក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែដាក់បញ្ចូលទាំងអស់ត្រឹមពាក្យមួយតួមិនមែនជាការងាយនោះទេ។
ប្រសិនបើជាអ្នក តើអ្នកនឹងជ្រើស Kanji មួយណាសម្រាប់ប្រទេសជប៉ុនក្នុងឆ្នាំ ២០២១?
រូបភាព https://www.kanken.or.jp/kanji2021/
ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាដល់ថ្ងៃទី ២២ ខែវិច្ឆិកា ក្រុមប្រឹក្សាត្រួតពិនិត្យសមត្ថភាព Kanji ជប៉ុនបានរៀបចំប្រមូលផ្តុំគំនិតអក្សរ Kanji ទូទាំងប្រទេសតាមទម្រង់ប្រៃសណីយ៍ និងតាមអនឡាញ។ លទ្ធផលនឹងប្រកាសនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១។
តើ “អក្សរ Kanji ប្រចាំឆ្នាំ” គឺជាអ្វី?
ចាប់ពីឆ្នាំ ១៩៩៥ ឆ្នាំ ២០២១ នឹងប្រារព្ធខួបលើកទី ២៦ ដែលត្រូវបានបង្កើតឡើង។
តើ “អក្សរ Kanji ប្រចាំឆ្នាំ” នឹងប្រកាសនៅពេលណា កន្លែងណា?
រហូតដល់ពេលកំណត់ “អក្សរ Kanji ប្រចាំឆ្នាំ” នឹងត្រូវបានប្រកាសនៅថ្ងៃទី ១២ ខែធ្នូនៅប្រាសាទ Kiyomizudera ទីក្រុង Kyoto ។
ឆ្នាំ ២០២១ នឹងប្រកាសនៅថ្ងៃទី ១៣ ខែធ្នូ។
ហេតុអ្វីបានជា “អក្សរ Kanji ប្រចាំឆ្នាំ” ត្រូវប្រកាសនៅថ្ងៃទី ១២ ខែធ្នូ?
ព្រោះតែនៅថ្ងៃទី ១២ ខែធ្នូគឺជា “ទិវាអក្សរ Kanji” (漢字の日) ។ ដោយសង្ឃឹមថាអ្នកប្រើអក្សរ Kanji នឹងចងចាំយ៉ាងហោចណាស់ “តួអក្សរ” មួយក្នុងមួយឆ្នាំ ក្រុមប្រឹក្សាត្រួតពិនិត្យសមត្ថភាព Kanji ជប៉ុនបានរៀបចំព្រឹត្តិការណ៍នេះ។
ហេតុអ្វីបានជា “អក្សរ Kanji ប្រចាំឆ្នាំ” ត្រូវបានប្រកាសនៅ Kiyomizu-dera ជារៀងរាល់ឆ្នាំ?
អ្នករៀបចំកម្មវិធី ក្រុមប្រឹក្សាត្រួតពិនិត្យសមត្ថភាព Kanji ជប៉ុន មានទីស្នាក់ការនៅទីក្រុង Kyoto ។ លើសពីនេះ Kiyomizudera ដូចជានិមិត្តរូបនៃទីក្រុង Kyoto ដែលប្រជាជនក្នុងស្រុក និងក្រៅប្រទេសស្គាល់។
តើអក្សរ Kanji ណាខ្លះដែលធ្លាប់ត្រូវបានប្រកាស?
ពាក្យ「金」នៅឆ្នាំ ២០១៦, ២០១២, ២០០០
ពាក្យ「災」នៅឆ្នាំ ២០១៨, ២០០៤
ចំពោះព័ត៌មានលម្អិត៖ https://www.kanken.or.jp/project/edification/years_kanji/history.html
តោះចូលរួមទាយអក្សរ Kanji ប្រចាំឆ្នាំជាមួយនឹង JAPO ទាំងអស់គ្នា!!!
លក្ខខណ្ឌនៃការចូលរួម៖
- Comment អក្សរ Kanji មួយដែលអ្នកគិតថាជាអក្សរ Kanji ប្រចាំឆ្នាំ ២០២១ ។
- ចុច Like និង Follow fanpage ៖ https://web.facebook.com/kh.japo.news
- ចុច Follow YouTube ៖ https://www.youtube.com/c/JAPOOFFICIAL
ប្រសិនបើការទស្សន៍ទាយរបស់អ្នកត្រូវនឹងអក្សរ Kanji ដែលក្រុមប្រឹក្សាត្រួតពិនិត្យសមត្ថភាព Kanji ជប៉ុនអ្នកនឹងទទួលបានប្រាក់រង្វាន់៖ 202.1 USD
កាលបរិច្ឆេទផុតកំណត់ចូលរួម៖ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ (២៣:៥៩)
ប្រកាសលទ្ធផល៖ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១
**ប្រសិនបើចម្លើយរបស់អ្នកត្រឹមត្រូវ ប៉ុន្តែដូចអ្នកចូលរួមផ្សេងទៀត នោះរង្វាន់នឹងត្រូវបានបែងចែកស្មើៗគ្នា។ (*ចំណាំ៖ បូកទាំងចម្លើយនៃប្រទេសសមាជិករបស់ Japo)។
**មនុស្សម្នាក់អនុញ្ញាតឱ្យចូលរួមតែម្តងប៉ុណ្ណោះ។
Chee