ចង់ផ្សងសំណាងដែរទេ? បើកលក់ហើយសន្លឹកឆ្នោតចុងឆ្នាំជាមួយនឹងឱកាសឈ្នះ ១ ពាន់លានយ៉េន

ពិតជាលឿនណាស់ ជិតផុតឆ្នាំ ២០២១ ទៅហើយ!!!

នៅពេលដែលជំងឺកូវីដ ១៩ ចាប់ផ្តើមរាតត្បាត ខ្ញុំមានការព្រួយបារម្ភថាតើខ្លួនអាចនឹងរស់រានមានជីវិតឬអត់ សំណាងល្អនៅតែបន្តរស់បានមួយឆ្នាំទៀត។

ខ្ញុំគ្រាន់តែចង់និយាយថាចុងឆ្នាំហើយ នៅប្រទេសជប៉ុនចុងឆ្នាំមិនអាចរំលង … បានទេ។

រូបភាព https://www.takarakuji-official.jp/brand/jumbo/

នេះជាប្រភេទឆ្នោត Jumbo ចុងឆ្នាំនៅប្រទេសជប៉ុន។

ឆ្នោតនេះបើកលក់ក្នុងរយៈពេលប្រហែលមួយខែចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា តម្លៃសរុបរង្វាន់ទីមួយ រង្វាន់មុន និងរង្វាន់ក្រោយរហូតដល់ ១ ពាន់លានយ៉េន។ រង្វាន់មុន និងរង្វាន់ក្រោយមានន័យថាមួយលេខនៅពីមុខ និងមួយលេខនៅពីក្រោយប្រៀបនឹងរង្វាន់ទីមួយ។

ជនជាតិជប៉ុនច្រើនទិញតាម Series (លេខបន្ទាប់គ្នា) ដូច្នេះប្រសិនបើអ្នកឈ្នះរង្វាន់ទីមួយអ្នកក៏នឹងឈ្នះរង្វាន់មុន​ក្រោយ​ផង​ដែរ។ ឈ្នះ ១ ពាន់លានយ៉េន។

គឺ ១ ពាន់លានយ៉េន!!! ប្រសិនបើអ្នកឈ្នះ ១ ពាន់លានយ៉េន តើអ្នកនឹងទិញអ្វី?

ទិញផ្ទះ? ឬទិញ Ferrari ???

ប៉ុន្តែបើទិញផ្ទះឬឡាន ថ្លៃចំណាយលើការជួសជុលហាក់ដូចជាមិនតិចឡើយ (គ្មានអ្នកណាឈ្នះឆ្នោតច្រើនដងទេ) ឬផ្ញើគណនីសន្សំ?

ខ្ញុំ​គិត​បែប​នេះ ទោះ​បី​ជា​ខ្ញុំ​នៅ​តែ​មិន​ទាន់ឈ្នះ​រង្វាន់​ទីមួយ ហើយ​ប្រហែល​ជា​មិន​​ឈ្នះផង។ សរុបទៅនៅមួយខែទៀត។

​ម្តាយខ្ញុំជាមនុស្សចូលចិត្តផ្សងសំណាង ដូច្នេះរាល់ឆ្នាំគាត់ទិញឆ្នោត។ ក្រោយពេលទិញរួច គាត់យកសំបុត្រឆ្នោតដាក់​លើ​អាសនៈ​បួងសួងសុំដូនតាថា “សូមអោយកូនចៅឈ្នះឆ្នោត” ។ ជីដូន​ជីតាបើ​បាន​ឮ​ពាក្យ​បន់ស្រន់​បែប​នេះ បាន​ត្រឹម​តែ​សើច​ប៉ុណ្ណោះ។

និយាយអញ្ចឹង ខ្ញុំមិនត្រូវទេ។

ប្រសិនបើអ្នកសួរខ្ញុំអត្រាឈ្នះឆ្នោត ល្អបំផុតមិនដឹងប្រសើរជាង ហើយក៏កុំបើកអុីនធឺណេតរកមើលធ្វើអ្វី។ ធ្វើដូច្នេះ​គ្រាន់​តែធ្វើឱ្យអ្នកបាត់បង់កម្លាំងចិត្តទិញសន្លឹកឆ្នោតតែប៉ុណ្ណោះ។

មានអ្នកណាអាន JAPO កំពុងរស់នៅប្រទេសជប៉ុនទេ? ឆ្នាំនេះជាឆ្នាំដ៏លំបាកមួយនៃជំងឺកូវីដ ១៩ ហើយរដូវរងាត្រជាក់​ក៏​ធ្វើ​ឱ្យមនុស្សកាន់តែឯកកោផងដែរ។

ឬលេងអោយអស់ដៃម្តង? ប្រហែលជាមានសំណាង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: