មណ្ឌលថែទាំមនុស្សចាស់ Kawamura ទទួលរង្វាន់ Good Design ឆ្នាំ ២០២១ ព្រោះតែការរចនាស្អាត

នៅមណ្ឌលថែទាំមនុស្សចាស់ Kawamura ការរចនាបើកចំហជាមួយនឹងសួនច្បារបានក្លាយជាផ្ទះសម្រាប់អ្នកជំងឺមហារីក​ដំណាក់​កាល​ចុង​ក្រោយ។

រូបភាព https://blogtuan.info/2021/11/19/inside-the-most-beautiful-nursing-home-in-japan/

មណ្ឌលថែទាំមនុស្សចាស់ Kawamura នៅ Shizuoka ត្រូវបានសាងសង់ឡើងក្នុងគោលបំណង “ផ្តល់ភាពកក់ក្តៅ និងបំបាត់ភាពត្រជាក់” ទទួលខុសត្រូវលើការសាងសង់ ស្ថាបត្យករ Yamazaki Kentaro បានបង្កើតការរចនាផ្ទះកញ្ចក់នៅ​ចំកណ្តាល​សួនច្បារដែលមានខ្សល់ចេញចូល។

ជាក់ស្តែងអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយនៅជប៉ុនតែងតែចង់នៅផ្ទះ បើទោះបីជាខ្វះខាតឧបករណ៍ព្រោះមណ្ឌលថែទាំមនុស្សចាស់ត្រជាក់ពេក។ សូម្បីតែសមាជិកគ្រួសារក៏ខ្លាចមិនហ៊ានទៅសួរសុខទុក្ខដែរ។ សួនច្បាររួមជាមួយនឹងទីធ្លាបើកចំហរជួយអោយមណ្ឌលថែទាំ Kawamura អាចដោះស្រាយបញ្ហានេះ។

នៅមណ្ឌលថែទាំមនុស្សចាស់មានកន្លែងរួមច្រើន អ្នកជំងឺអាចប្រមូលផ្តុំ ហើយទំនាក់ទំនងគ្នាទៅវិញទៅមកកុំអោយ​នរណា​ម្នាក់​មានអារម្មណ៍ត្រូវគេបោះ​បង់។

បង្អួចធំជួយអោយអ្នកនៅខាងក្នុងរីករាយនឹងបរិយាកាសធម្មជាតិខាងក្រៅ។

ក្រុមអ្នករចនាក៏បានរៀបចំកម្រាលឈើសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារងាយស្រួលសម្រាកលំហែខាងក្រៅនៅ​ពេល​ដែល​អាកាស​ធាតុល្អ។

ដោយសារតែសួនច្បារមានដើមឈើពណ៌បៃតង និងអាងចិញ្ចឹមត្រី ក្មេងៗអាចប្រលែងលេងដើម្បីបន្ថែមភាពរីករាយដល់ទីនេះ។

នៅតាមច្រកចូលមានរៀបចំកៅអីជាច្រើន អ្នកជំងឺ និងភ្ញៀវអាចអង្គុយ ជជែកគ្នា អានសៀវភៅបានគ្រប់ទីកន្លែង។

បន្ទប់អ្នកជំងឺត្រូវបានរចនាឡើងមានភាពស្និទ្ធស្នាល កក់ក្តៅតាមដែលអាចធ្វើទៅបាន និងបង្អួចបើកចំហរទៅកាន់បរិយាកាសខាងក្រៅ អ្នកជំងឺនឹងឃើញថាកន្លែងនេះដូចជាផ្ទះជាង។

គ្រឿងសង្ហារិមផ្តល់ភាពកក់ក្តៅដែលលើកតម្កើងតម្លៃមនុស្សជួយអោយមណ្ឌលថែទាំ Kawamura ទទួលបានចំណាត់​ថ្នាក់​ខ្ពស់បំផុតនៃរង្វាន់ Good Design 2021 ។ រង្វាន់នេះត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​អន្តរជាតិជប៉ុនតាំងពីឆ្នាំ ១៩៥៧ ក្នុងគោលបំណងអបអរសាទរការរចនាដែលធ្វើអោយជីវភាព ឧស្សាហកម្ម និងសង្គមជប៉ុនរីកចម្រើន។

មណ្ឌលថែទាំមនុស្សចាស់ Kawamura ក៏ត្រូវបានទទួលស្គាល់ថាជាគំនិតដ៏ល្អបំផុតរបស់ជប៉ុនក្នុងឆ្នាំ ២០២១ ផង​ដែរ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: