ស្វែងយល់អំពីទស្សនអាជីវកម្មរបស់សាជីវកម្មដែលផ្តល់ប្រាក់ខែខ្ពស់​នៅ​ជប៉ុន

ប្រសិនបើអោយអ្នករាប់ឈ្មោះក្រុមហ៊ុនធំៗនៅប្រទេសជប៉ុន តើអ្នកនឹកឃើញឈ្មោះក្រុមហ៊ុនអ្វីខ្លះ? ប្រាកដណាស់តាម​គំនិតរបស់មនុស្សជាច្រើននឹងគិតឃើញម៉ាកយីហោធំៗដូចជា TOYOTA, HONDA, PANASONIC, SONY, YAMAHA ។

ក្នុងអត្ថបទនេះ JAPO នឹងណែនាំដល់អ្នកសាជីវកម្មឈានមុខគេនៅប្រទេសជប៉ុន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាស្គាល់ឈ្មោះនោះទេ។ នោះគឺ KEYENCE ជាសាជីវកម្មមានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមខ្ពស់បំផុត​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែលបានចុះបញ្ជីក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាង​ណា ​មិន​មែន​ជារឿងកម្រទេដែលប្រជាជន​ជប៉ុន​មិនធ្លាប់ឮឈ្មោះនេះ។

នៅប្រទេសជប៉ុនមានប្រមាណ ៤ លានសហគ្រាស ប៉ុន្តែមានតែ ៣៥០០ សហគ្រាសប៉ុណ្ណោះ ដែលស្មើនឹង ០,០១% បោះផ្សាយភាគហ៊ុន​ជា​សាធារណៈ។

កាលពីមុនធ្វើនៅក្រុមហ៊ុនចាស់ ខ្ញុំក៏ចូលរួមដំណើរការរៀបចំអោយក្រុមហ៊ុនចុះបញ្ជីផ្សារហ៊ុនផងដែរ។ ដើម្បីចុះបញ្ជី ដំណាក់កាលទាំងអស់ដែលទាក់ទងនឹងអាជីវកម្មដូចជាហិរញ្ញវត្ថុ ប្រាក់ចំណូល បញ្ហាផ្លូវច្បាប់សុទ្ធតែត្រូវប្រាកដ​ប្រជា។

ដូច្នេះហើយ មិនមែនជាការបំផ្លើសទេដែលនិយាយថា ក្រុមហ៊ុនចុះបញ្ជីចំនួន ៣៥០០ ទាំងនេះតំណាងឱ្យក្រុមហ៊ុនជប៉ុនដែលទទួលបានជោគជ័យ។ ជា​ការ​ពិតណាស់ អាជីវកម្មមួយចំនួន​ទទួល​បាន​ជោគជ័យ​ខ្លាំង ប៉ុន្តែ​មិន​ផ្សព្វ​ផ្សាយ​​ជា​​សាធារណៈ ដូច្នេះ​មិន​អាច​និយាយ​​ថា​ទាំងអស់នោះទេ។

ក្នុងចំណោមសហគ្រាសឈានមុខគេក្នុងប្រទេសជប៉ុន ក្រុមហ៊ុន KEYENCE Co., Ltd. មានមោទនភាពលើកម្រិតប្រាក់ខែឈានមុខប្រចាំឆ្នាំជាមធ្យម​របស់បុគ្គលិក។

រូបភាព https://www.lev.co.jp/blog/keyence/?fbclid=IwAR1LBG3O4FCGSwr3o7r6Hv6CXYtc4SwTYqw0S9IVq2EPqAH6yajPonninZ4

សហគ្រាសនេះផ្តោតលើការផលិត លក់គ្រឿងម៉ាស៊ីន និងឧបករណ៍គ្រប់គ្រងដោយស្វ័យប្រវត្តិ។ ប្រាក់ចំណូលជាមធ្យម​របស់បុគ្គលិកគឺ ១៥,២៣២ លានយ៉េន។ មានភាពខុសគ្នាយ៉ាងច្បាស់បើប្រៀបទៅនឹងសហគ្រាសចំណាត់ថ្នាក់ទីពីរ Nomura Holdings គឺ ១៣,៧៧៤ លានយ៉េន។

ក្រឡេកមើលប្រាក់ចំណូលពេញមួយជីវិតរបស់និយោជិត តួរលេខនេះគឺ ៥៦១,៦៤ លានយ៉េន។ ចំណាត់ថ្នាក់ទីពីរ Nippon Television Holdings ជាមួយនឹងតួលេខ ៥០៥,០៥ លានយ៉េន។

ដើម្បីធ្វើការប្រៀបធៀបប្រាក់ចំណូលជាមធ្យមរបស់បុគ្គលិកការិយាល័យជប៉ុនប្រហែល ២០០ លានយ៉េន ដែលតិចជាង ២,៥ ដង។

មូលហេតុ​ដែលក្រុមហ៊ុនមិនត្រូវបានគេស្គាល់ច្រើន ដោយសារតែពួកគេលុបចោលជំហានដែលគ្មានប្រយោជន៍។ ផលិតផលក្រុមហ៊ុនមិនផ្តោតលើអ្នកប្រើប្រាស់ទូទៅនោះទេ ដូច្នេះឈ្មោះយីហោមិនបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុនចេញផ្សាយពាណិជ្ជកម្មតែម្តងនៅរដូវស្វែងរកការងារ។ ជាជាងជួបបេក្ខជនច្រើន ពួកគេចង់ស្វែងរកមនុស្សដែលមានសមត្ថភាព។

អាជីវកម្មជោគជ័យជាច្រើនលក់រឿងរ៉ាវអាជីវកម្មរបស់ពួកគេក្នុងទម្រង់ជាសៀវភៅយុទ្ធសាស្ត្រ ចំណេះដឹង និងរចនា​សម្ព័ន្ធស្ថាប័ន។ ចំណែកឯ KEYENCE មិនធ្វើបែបនេះទេ។ ប្រធាន​ក្រុមហ៊ុន​សឹង​តែ​មិនបង្ហាញ​ខ្លួន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ អាជីវកម្មនេះត្រូវបានបិទបាំងដោយភាពអាថ៌កំបាំង។

លទ្ធផល​លុបចោលជំហាន​ដែល​គ្មាន​ប្រយោជន៍​គឺ​ថា ទោះ​បីជា​ក្រុមហ៊ុន​មិនមានគេស្គាល់ ហើយក៏មិនចាំបាច់ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ដែរ។

ប៉ុន្តែប្រសិនបើមិនផ្សព្វផ្សាយធ្វើយ៉ាងណាអាចលក់ទំនិញ? ត្រង់ចំណុចនេះយុទ្ធសាស្ត្រផលិតផលិតផលរបស់ KEYENCE គឺច្បាស់​លាស់។

“យើងគ្រាន់តែបន្តបង្កើតរបស់ដែលមិនមាននៅលើពិភពលោកនេះ

ចែកចាយផលិតផលប្រកបដោយប្រសិទ្ធភាពដល់អតិថិជនដែលត្រូវការ” ។

ដោយផ្អែកលើការគ្រប់គ្រងនេះ KEYENCE ជំនាញផ្គត់ផ្គង់ផលិតផលដែលជាប់ឈ្មោះ “លំដាប់ពិភពលោក” “ដំបូង​លើ​ពិភពលោក” និង “តូច​បំផុត​លើ​ពិភព​លោក” ។ តាំងពីពេលដែលអភិវឌ្ឍដំបូង ក្រុមហ៊ុនបានកំណត់​គោល​ដៅទាំងនេះ។ ផលិតផល​ដែល​ភ្ជាប់មកជាមួយការពណ៌នាដូចនេះងាយលក់ណាស់។

ក្រៅពីនេះ ពាក្យគន្លឹះសំខាន់មួយទៀតក្នុងយុទ្ធសាស្ត្រទីផ្សាររបស់សហគ្រាសគឺ “លទ្ធភាពផលិតឡើងវិញ” ។ រាល់ការបញ្ជាទិញ អតិថិជនត្រូវតែជាអ្នកមានជំនាញដូចគ្នា ក្នុងរោងចក្រតែមួយ និងមានតម្រូវការដូចគ្នាជាមួយអ្នកផ្គត់ផ្គង់។ ចំពោះផលិតផលនីមួយៗដែលបានលក់ feedback របស់អតិថិជន​ត្រូវបញ្ជូនទៅកាន់បុគ្គលិក ដូច្នេះបុគ្គលិកនឹង “ផលិតឡើងវិញ” ផលិតផលនោះសម្រាប់អតិថិជន​ជាច្រើនទៀត។ ពិតជាពិបាកក្នុងការលក់ផលិត​ផល​ថ្មី ដូច្នេះគំនិតរបស់ពួកគេគឺប្រើផលិតផលដែលទទួលបានជោគជ័យរួចមកហើយ។

ដើម្បី​សង្ខេប​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យរបស់អាជីវកម្ម​ យើងនឹង​សង្ខេប​ជា​គំនិត​សំខាន់​ចំនួន​ពីរ។

  • ផលិតតែផលិតផលដែលក្រុមហ៊ុនផ្សេងមិនមាន
  • ផលិតឡើងវិញនូវផលិតផលដែលជោគជ័យ

សម្រាប់អ្នកដែលជាម្ចាស់អាជីវកម្ម ឬមានបំណងចង់បើកអាជីវកម្ម។ ភាពជោគជ័យរបស់ Keyence គឺជាការយក​ចិត្តទុកដាក់ និងមិនមានការខ្ជះ​ខ្ជាយ។

តើយើងអាចនឹងរៀនសូត្រតាមចំណុចទាំងនេះដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: