សកម្មភាពមនុស្សធម៌ជួយសង្គ្រោះជនអនាថានៃអង្គការនានានៅក្នុងប្រទេសជប៉ុន

បាត់បង់ផ្ទះសម្បែង ការងារ គ្រួសារ​ បានត្រឹម​តែដើរនៅតាមចិញ្ចើមផ្លូវនោះ​ហើយជា​ជន​អនាថា។ កាល​ពី​ ៤០ ​ឆ្នាំ​មុន កាល​ខ្ញុំនៅជាកុមារម្នាក់ ខ្ញុំហាក់ដូចជាទម្លាប់នឹងទិដ្ឋភាពជន​អនាថាដើរតាមដងផ្លូវ ពួកគេរដេកក្នុងប្រអប់​ក្រដាស​​កាតុង​នៅ​សួន​ច្បារឬ​មាត់​ទន្លេជាដើម។

ទោះជាយ៉ាងណាក្នុងអំឡុងពេល ២០ ឆ្នាំកន្លងមកនេះទិដ្ឋភាពមនុស្សគ្មានផ្ទះសម្បែងកាន់តែកម្រឃើញនៅក្នុងប្រទេសជប៉ុន។

មូលហេតុមកពីរបបគ្រប់គ្រងថ្មី ដោយសារសោភ័ណភាពក្រុង និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ជនអនាថាត្រូវ​ហាម​ប្រាមមិនអោយរស់នៅតាមសួនច្បារ និងមាត់ទន្លេ។ ប៉ុន្តែការហាមប្រាមនេះគ្រាន់តែធ្វើឱ្យស្ថានការណ៍កាន់​តែ​អាក្រក់ អ្នកគ្មានផ្ទះសម្បែងត្រូវបង្ខំដល់ផ្លូវទាល់ ហើយការលំបាកកាន់តែច្រើនឡើង។ មិនត្រឹម​តែប៉ុណ្ណឹង​ហាង​​ទំនិញ និង​ភោជនីយដ្ឋាន​ដែល​ធ្លាប់​ផ្តល់អាហារនៅសល់ដល់​ជនអនាថា ឥឡូវនេះក៏ជះទឹកបណ្តេញពួកគេដោយ​សារ​​បញ្ហា​​អនាម័យដែរ។

មិនត្រឹម​តែប៉ុណ្ណឹងតាំងពីពេលជំងឺកូវីដ ១៩ រាតត្បាត ជីវិត​មនុស្ស​ជា​ច្រើន​ពិត​ជា​ឈានដល់ផ្លូវទាល់។

ឧទាហរណ៍នៅប្រទេសជប៉ុនមានហាងលក់ ២៤ ម៉ោង គ្រាន់តែបញ្ជាទិញកាហ្វេមួយកែវអាចនៅទីនោះពេញមួយ​យប់ ប៉ុន្តែបន្ទាប់ពីចេញបទបញ្ជាបិទខ្ទប់ រយៈពេលបើកអាជីវកម្មរបស់ហាងទាំងនេះក៏បានផ្លាស់ប្តូរ ដូច្នេះពួក​គេបាត់បង់កន្លែងដេក។ មនុស្សមួយចំនួនដែល​មិន​មែន​ជា​អ្នក​គ្មាន​ផ្ទះ​សម្បែង​​រស់នៅ​ក្នុង​ហាង​កាហ្វេ ២៤ ម៉ោង ឥឡូវនេះក៏បាត់បង់កន្លែងស្នាក់នៅដោយ​សារ​បទបញ្ជា​របស់​រដ្ឋាភិបាល​ទៅលើ​ពេលវេលា​បើកដំណើរ។ ជាលទ្ធផល​ជន​អនាថា​នៅក្នុងសង្គមមានកាន់តែច្រើនឡើងៗ។

ដោយសារជំងឺកូវីដ ១៩ បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅចំណតរថយន្តក្រុង។ ទាំងនេះអាចចាត់​ទុកជា​សម័យកាល​នរក​សម្រាប់​ជន​អនាថា តើពួកគេនឹងទៅជាយ៉ាងណាបើ​សង្គម​ជប៉ុន​នៅ​តែ​បន្ត​បែបនេះ?

ក្រុមអ្នកស្ម័គ្រចិត្ដជាច្រើនបានមើលឃើញពីទុក្ខលំបាករបស់អ្នកគ្មានផ្ទះសម្បែង ហើយលើកដៃទៅជួយ។ ពួកគេគិត​ថា៖

អ្នកគ្មានផ្ទះសម្បែងក៏ជាមនុស្សដែរ ពួកគេមានសិទ្ធិរស់នៅ ក៏ដូចជាសិទ្ធចូលរួមក្នុងសង្គម។

ឧទាហរណ៍នៅទីក្រុងតូក្យូមានកន្លែងមួយឈ្មោះថា Sanya ។ សង្កាត់អនាធិបតេយ្យក្បែរ Asakusa ជាកន្លែងដែល​ជន​អនាថាជាច្រើន និងអ្នកដែលជិតក្លាយជាអ្នកគ្មានផ្ទះសម្បែងប្រមូលផ្តុំទីនេះយូរណាស់មកហើយ។ កម្មករ​ធ្វើ​ការ​​ក៏​​​ប្រមូល​​ផ្តុំ​គ្នា​នៅ​ទី​នោះ ហើយ​ដេក​ក្នុង​ផ្ទះ​សំណាក់​ថោកៗ។ ផ្ទះរបស់ខ្ញុំឆ្ងាយពីទីនោះត្រឹម​ ២០ នាទីជិះកង់ ប៉ុន្តែកាលពីក្មេងខ្ញុំត្រូវគេប្រាប់ថា “កុំទៅជិតតំបន់នោះជាដាច់ខាត” ។

ប្រឈម​មុខ​នឹង​ការ​រើសអើង​បែប​នេះ ជប៉ុននៅតែមានអ្នកមានចិត្តសប្បុរស​។ យូរៗម្តងក្រុមស្ម័គ្រចិត្តនឹងទៅកាន់ Sanya ហើយដាំបាយសប្បុរសធម៌ដើម្បី​ចែក​ជូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។ ក្រៅពីនេះមានសម្លៀកបំពាក់ របស់​របរ​ប្រើប្រាស់ប្រចាំថ្ងៃជាដើម។ ពួកគេតែងដើរត្រួតពិនិត្យជុំវិញថាតើមានជនអនាថាដែលត្រូវទុក​ចោល​ឬ​អត់?

លើសពីនេះក៏មានវេជ្ជបណ្ឌិតស្ម័គ្រចិត្តពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្តល់ដំបូន្មានសុខុមាលភាព និងជួយអោយពួក​គេ​ចូល​រួម​សង្គម​ឡើង​វិញ។ សកម្មភាពនេះធ្វើជាច្រើនលើកមកហើយក្នុងតំបន់ទីក្រុងតូក្យូ។

ក្នុង​ចំណោម​នោះរបាយការណ៍​ក៏​ជា​សកម្មភាព​មួយ​ជួយអោយជន​អនាថា​ចូលរួម​សហគមន៍​ឡើង​វិញ។ ទស្សនាវដ្តីដែលមានឈ្មោះ Big Issue មួយសន្លឹកមានតម្លៃ ៤៥០ យ៉េន។ សន្លឹកនីមួយៗដែលលក់បានពួកគេ​នឹង​ទទួល​បានប្រាក់ ២៣០ យ៉េន។ ប៉ុន្តែនៅក្នុងយុគសម័យឌីជីថល យុវវ័យច្រើនតែប្រើទូរស័ព្ទមើលព័ត៌មាន ដូច្នេះវប្បធម៌ទិញទស្សនាវដ្តីនៅតាមផ្លូវកាន់តែតិចទៅៗ។

ជាការពិតណាស់គម្រោងនេះនាំមកនូវលទ្ធផលជាក់ស្តែង នៅពេលដែលមនុស្សគ្មានផ្ទះសម្បែងចំនួន ២០៥ នាក់រកបានការងារថ្មីតាមរយៈការលក់ទស្សនាវដ្តី។ បច្ចុប្បន្ន​​មនុស្សប្រមាណ ១០៦ នាក់នៅតែកំពុងធ្វើតាមទម្រង់នេះ។ រហូតមកដល់ពេលនេះ ១៧ ឆ្នាំមកហើយតាំងពីពេលចេញផ្សាយទស្សនាវដ្ដីដំបូង ដែលសរុបចំនួនប្រហែល ៨,៩២ លានច្បាប់ ស្មើនឹងប្រាក់ចំណូល ១.៣៧០.២០០.០០០ យ៉េនត្រូវបានប្រគល់ដៃជនអនាថា។

ពួកគេចាប់ផ្តើមមានអារម្មណ៍ថាជីវិតកាន់តែមានន័យតាមរយៈការសន្ទនាជាមួយអ្នកទិញ លើសពីនេះទៅទៀតពួកគេរកឃើញកម្លាំងចិត្តក្នុងជីវិតដើម្បីឆ្ពោះទៅមុខ។ មនុស្សគ្រប់រូបអោយតែជាមនុស្សសុទ្ធតែអាចធ្វើខុស ហើយ​ដើរ​ដល់ផ្លូវទាល់។ ប្រសិនបើយើងឈរលើភាពបរាជ័យនោះ តើនឹងប្រសើរឡើងឬ?

ការងាររបស់អ្នកស្ម័គ្រចិត្ដ ក៏ដូចជាការងារលក់កាសែត មិនត្រឹមតែជួយពួកគេឱ្យជម្នះភាពអត់ឃ្លាន និងត្រជាក់រាល់ថ្ងៃប៉ុណ្ណោះទេ។ ហើយថែមទាំងមានអត្ថន័យជួយពួកគេឱ្យងើបឈរ និងចាប់ផ្តើមឡើងវិញផងដែរ។ សង្ឃឹម​ថាជាមួយនឹងការខិតខំប្រឹងប្រែងខាងលើ ជនអនាថានៅជប៉ុននឹងមានស្នាមញញឹម ហើយត្រឡប់ទៅរកជីវិតធម្មតា​វិញ​ឆាប់ៗ​នេះ។

ថ្មីៗនេះជប៉ុនទទួលព័ត៌មានអវិជ្ជមានជាច្រើន ប៉ុន្តែក៏មានរឿងរ៉ាវដ៏កក់ក្តៅបែបនេះផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: