ហានិភ័យនៃការប្រើតេនញ៉ាសម្រាប់សម្រកទម្ងន់ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត

តើអ្នកស្គាល់តេនញ៉ាដែរទេ?

តេនញ៉ាជាពពួកប៉ារ៉ាស៊ីតមួយប្រភេទ ដែលមានរាងជាខ្សែវែង។

រូបរាងរបស់ពួកវាធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍គួរអោយញញើត។

ជាទូទៅតេនញ៉ានៅក្នុងអាហារឆៅ (ឧទាហរណ៍ដូចជាស៊ុត) បន្ទាប់ពីមនុស្សបរិភោគ ពួកវានឹងបន្តលូតលាស់ក្នុងរាងកាយ។ កាលពីសម័យមុនមនុស្ស​ជាច្រើនមានជំងឺដោយសារតេនញ៉ា ប៉ុន្តែសព្វថ្ងៃនេះនៅក្នុងប្រទេសជប៉ុន ប្រភេទឱសថមានការអភិវឌ្ឍ។ ក្រៅពីនេះការគ្រប់គ្រងអនាម័យអាហារស្រស់អាចកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីតេនញ៉ា។

ទោះជាយ៉ាងណា…

បច្ចុប្បន្ននេះមនុស្សមួយចំនួនប្រើតេនញ៉ាសម្រាប់សម្រកទម្ងន់ បណ្តាលអោយគ្រោះថ្នាក់ដល់រាងកាយ។ ចិញ្ចឹម​តេន​ញ៉ា​ក្នុង​ក្រពះ​ពិតជាធ្វើអោយអ្នកស្គមតាមរបៀបដែលមិនល្អចំពោះសុខភាព ហើយថែមទាំងមានគ្រោះថ្នាក់។

មនុស្ស​ជា​ច្រើន​គិត​ថា​បើ​ស្គមទោះប្រថុយបន្តិចក៏មិនអីដែរ។ កុំព្រោះតែមូលហេតុ​ឆោតល្ងង់​បែបនេះមើលស្រាលជីវិត​របស់​ខ្លួន​អោយ​សោះ។

ទិន្នន័យថ្មីដែលត្រូវបានប្រកាសបង្ហាញពីកម្រិតគ្រោះថ្នាក់របស់តេនញ៉ា។

បុរសអាយុ ៣៨ ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរនៅ Boston សហរដ្ឋអាមេរិក មានរោគសញ្ញាចម្លែកមិនដឹងពីមូលហេតុ​។ គាត់​ប្រកាច់​យ៉ាង​ខ្លាំង បន្ទាប់​មក​មានអាការ​មិន​ប្រក្រតី​ដូច​ជា​និយាយស្តីខ្វះការគ្រប់គ្រង ពាក្យស្តីច្របូកច្របល់។

កាលពីម្សិលជាមនុស្សម្នាក់ដែលមានសុខភាពល្អ ប៉ុន្តែថ្ងៃនេះបែរជាធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ មូលហេតុ​ក៏ព្រោះ​តែ​តេនញ៉ា។

តេនញ៉ាចូលទៅក្នុងខួរក្បាលតាមរយៈចរន្តឈាម ហើយប្រែទៅជាទម្រង់ “អសកម្ម” បណ្តាលឱ្យមានផលប៉ះពាល់អាក្រក់ដល់ខួរក្បាល។ បញ្ហាកើតឡើងមិនមែនមកពីស្ថានភាពអសកម្មនេះទេ ប៉ុន្តែដោយសារភាពអសកម្មជាច្រើនឆ្នាំ ចុងក្រោយតេនញ៉ាស្អុយរលួយ និងបញ្ចេញជាតិពុល។

ជាលទ្ធផលជាលិកាដែលនៅជិតតេនញ៉ាឆ្លងមេរោគ ឡើងហើម សង្កត់លើសរីរាង្គជុំវិញ ដែលបង្កឱ្យមានរោគសញ្ញាជាច្រើន។ អាស្រ័យលើសរីរាង្គដែលត្រូវសង្កត់នោះរោគសញ្ញាដែលកើតមាននឹងខុសគ្នា ដូច្នេះពិបាកក្នុងការកំណត់មូលហេតុណាស់។

មន្ទីរពេទ្យ Boston គឺជាមន្ទីរពេទ្យដ៏ល្បីមួយនៅសហរដ្ឋអាមេរិក ប៉ុន្តែនៅតែមានការលំបាកច្រើនក្នុងការកំណត់​រក​មូល​ហេតុ។

ដូច្នេះហើយយើងគួរតែធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារហានិភ័យ ជាជាងបិទភ្នែកព្រោះតែអត្ថប្រយោជន៍នៅចំពោះមុខ។

សូមចងចាំ៖

  • លាងដៃរបស់អ្នកបន្ទាប់ពីចូលបន្ទប់ទឹក
  • លាងបន្លែ
  • ដាំទឹកក្តៅផឹក

ថ្វីត្បិតតែចំណុចទាំងនេះត្រូវបានរំលឹកឡើងវិញញឹកញាប់ ប៉ុន្តែទាំងនេះគឺជាជំហានសំខាន់ខ្លាំងណាស់ក្នុងការបង្ការ​តេនញ៉ា។

សូមថែរក្សាសុខភាពទាំងអស់គ្នា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: