បញ្ហាលែងលះនៅសម័យអេដូ តើស្រ្តីសម័យមុនមានទស្សនៈយ៉ាងណាចំពោះអាពាហ៍ពិពាហ៍?

សម័យអេដូដែលគេហៅថាសម័យសាមូរ៉ៃ ជាសង្គមដែលឲ្យ​តម្លៃលើបុរស។ កាតព្វកិច្ចរបស់ស្ត្រីនៅផ្ទះ ធ្វើម្ហូប បោក​គក់ និងមើលថែទាំកូន។ ទស្សនៈនេះនៅតែបន្តក្នុងសង្គមជប៉ុនសម័យសព្វថ្ងៃ។

ទាំងនេះជារឿងដែលយើងតែងតែស្តាប់ឮ ប៉ុន្តែតើវាពិតដែរទេ?

ក្នុងអត្ថបទថ្ងៃនេះ ចូរយើងស្វែងយល់អំពីទស្សនៈអាពាហ៍ពិពាហ៍របស់ស្ត្រីនៅសម័យអេដូ ក៏ដូចជាបញ្ហាលែងលះរបស់​សាមូរ៉ៃ។

រូបភាពខាងក្រោមបង្ហាញពីពិធីមង្គលការក្នុងសម័យអេដូ។

ពេលក្រឡេកមើលរូបភាពនឹងឃើញថានេះជាមង្គលការធំ ប៉ុន្តែជាទូទៅជីវិតអាពាហ៍ពិពាហ៍មិនស្ថិតស្ថេរឡើយ។

នៅសម័យនេះប្រសិនបើចង់លែងលះ ប្តីប្រពន្ធត្រូវដាក់ពាក្យដែលមានហត្ថលេខារបស់ពួកគេទាំងពីរទៅរដ្ឋបាលក្នុងតំបន់ រីឯការលែងលះនៅសម័យអេដូងាយជាងនេះ។

ក្នុងសម័យអេដូគ្រាន់តែប្រពន្ធប្រគល់ពាក្យទៅឲ្យ​ប្តី ឬប្តីប្រគល់ពាក្យទៅប្រពន្ធដោយផ្ទាល់ ដូច្នេះការលែងលះត្រូវបានបញ្ចប់។

ដោយសារតែភាពងាយស្រួល ដូច្នេះគ្រាន់តែជម្លោះតូចមួយអាចបណ្តាលឲ្យ​អាពាហ៍ពិពាហ៍បែកបាក់គ្នា។

ទន្ទឹមនឹងនេះក្រដាសលែងលះក៏ត្រូវចាត់ទុកជា “លិខិតបញ្ជាក់ការអនុញ្ញាតឲ្យ​រៀបការម្តងទៀត” ដែលមាន​ន័យ​ថា “តោះ! ខ្ញុំលែងលះរួចហើយ ឥឡូវនេះខ្ញុំអាចរៀបការជាមួយអ្នកដទៃបាន” ។

ម្យ៉ាងវិញទៀត មានការស្រាវជ្រាវដែលបង្ហាញពីមូលហេតុបណ្តាលឲ្យ​ដាក់ពាក្យសុំលែងលះនៅសម័យអេដូ។

១. តើត្រូវការមូលហេតុ​ដែរទេ?

២. ឲ្យ​តែល្អគឺលែងលះ

មិនគួរឲ្យជឿយុវជន យុវនារីនៅ​សម័យអេដូបែរជាមាន​គំនិត​បើក​ចំហចំពោះអាពាហ៍ពិពាហ៍យ៉ាងនេះសោះ។

ប្រាកដជាមានមនុស្សជាច្រើនគិតដូច្នេះ ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមានមូលហេតុ​។

មូលហេតុ​លែងលះត្រូវបានសរសេរក្នុងលិខិតលែងលះ ប្រសិនបើដោយសារតែស្អប់និយាយអាក្រក់ ជេរប្រមាថគ្នា នឹងធ្វើឲ្យ​អ្នកដែលធ្លាប់ជាប្តី ឬប្រពន្ធរបស់ខ្លួនពិបាករៀបការឡើងវិញ។ ​ដូច្នេះ​ហើយ​ពួក​គេ​នឹង​សរសេរ​ហេតុ​ផល​​ខាង​​លើ​​ចាត់ទុកដូចជា​ស្នេហា​ចុងក្រោយ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។

ចូរចាំថាទម្រង់នៃការលែងលះនេះសម្រាប់តែមនុស្សធម្មតាប៉ុណ្ណោះ។ ក្នុងនាមជាសាមូរ៉ៃនឹង​ខុស​គ្នា​បន្តិច ពោល​គឺ​ប្រពន្ធ​មិន​អាចប្រគល់ពាក្យលែងលះទៅឲ្យ​ប្តីនោះទេ។

ក្នុងនាមជាភរិយារបស់សាមូរ៉ៃត្រូវមានតួនាទីការពារថែរក្សាគ្រួសារ ធ្វើការដើម្បីគ្រួសារ រស់នៅមិនបង្អាប់មុខគ្រួសារ ដូច្នេះ​ទង្វើ​ប្តឹង​សុំ​លែង​លះ​ប្តីជា​ការ​ហាមឃាត់។

បើ​ដូច្នេះ តើ​គួរ​ធ្វើ​យ៉ាង​ណា​ក្នុង​ករណី​ដែល​ប្រពន្ធ​ចង់​ផ្ដាច់​ទំនាក់ទំនង​ប្ដី​ប្រពន្ធ? ក្នុងករណីនេះត្រូវមានអ្នកតំណាង ហើយអ្នកតំណាងនេះ​ត្រូវ​តែមានឋានៈខ្ពស់ជាងស្វាមី ឬ​​ព្រះសង្ឃ​ក្នុងប្រាសាទ។

សំខាន់បំផុតនៅតែជាកេរ្តិ៍ឈ្មោះគ្រួសារខាងប្តី ពេល​នោះ​ប្រពន្ធ​និយាយ​ជាមួយ​អ្នកតំណាង ដោយ​សុំ​ឲ្យ​ជន​នេះ​រំលឹក​ប្តី​ឲ្យ​ដាក់ពាក្យលែងលះ ដើម្បីការពារកិត្តិយសគ្រួសារ។

ទោះ​ប្ដី​មិន​ចង់​លែងលះ​ក៏​ដោយ ប៉ុន្តែប្រសិនបើ​ប្រពន្ធ​ចង់​ក៏​នៅ​តែ​អាច​ធ្វើ​បានដែរ។

បច្ចុប្បន្ននេះចង់លែង​គ្នា​ទៅ​តុលាការ ប៉ុន្តែនៅសម័យនោះវត្តប្រាសាទដើរ​តួនាទី​ជា​តុលាការ។ ឃើញ​ថាព្រះពុទ្ធសាសនា​​មាន​​តួនាទី​សំខាន់​ក្នុង​ជីវិត​របស់ប្រជាជន។

នៅសម័យនេះអត្រាលែងលះរបស់ជប៉ុនគឺ ០,២% ប៉ុន្តែក្នុងសម័យអេដូដល់ទៅ ១០% ខ្ពស់ជាង។

ជាការពិតប្រជាជនសម័យអេដូមានគំនិតបើកចំហជាងសព្វថ្ងៃ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: