សិស្សប្រុសអាយុ ១៤ ឆ្នាំម្នាក់ប្រើកាំបិតចាក់កបុគ្គលិកហាងជាង ១០ កាំបិត
នៅវេលាម៉ោងប្រហែល ១៣ៈ៣០ នាទី(ម៉ោងក្នុងតំបន់) ថ្ងៃទី ១៩ ខែវិច្ឆិកា ប៉ូលីស Hokkaido បានទទួលទូរស័ព្ទសារភាពថា៖ “ខ្ញុំបានសម្លាប់មនុស្ស” ។ ជនសង្ស័យជាសិស្សអនុវិទ្យាល័យប្រុសអាយុ ១៤ ឆ្នាំម្នាក់។
ជនរងគ្រោះជាបុគ្គលិកហាង ភេទស្រី អាយុ ៥៧ ឆ្នាំ គាត់ត្រូវចាក់ចំកជាង ១០ កាំបិត ដោយប្រើកាំបិតផ្ទះបាយក្នុងហាងនៅជាន់ខាងលើ។ សំណាងល្អពេលបញ្ជូនទៅដល់មន្ទីរពេទ្យ គាត់នៅដឹងខ្លួន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជនសង្ស័យជាសិស្សអនុវិទ្យាល័យអាយុ ១៤ ឆ្នាំត្រូវចាប់ខ្លួនពីបទឃាតកម្ម។ កាំបិតដែលប្រើនោះមានប្រវែង ១៥ សង់ទីម៉ែត្រឬវែងជាងនេះ ដែលត្រូវបានសិស្សប្រុសទិញនៅហាង ១០០ យ៉េនក្បែរនោះមុនពេលបង្កហេតុ។ ដោយដឹងថារវាងជនរងគ្រោះ និងសិស្សប្រុសនោះគ្មានទំនាក់ទំនងអ្វីទេ។
រូបភាព https://news.yahoo.co.jp/articles/c21367886d86eeff791476ef7ba73a797416d97f
ប៉ូលីសកំពុងបន្តស្រាវជ្រាវយ៉ាងហ្មត់ចត់ពីមូលហេតុដែលសិស្សប្រុសបានប្រព្រឹត្តបទឧក្រិដ្ឋនេះ។ ខណៈពេលកំពុងស៊ើបអង្កេតសិស្សប្រុសបាននិយាយដូចនេះ៖
“សម្រាប់ខ្ញុំអ្នកណា (ជនរងគ្រោះ) ក៏បានដែរ ខ្ញុំគ្រាន់តែកំណត់គោលដៅមនុស្សដែលជួបដោយចៃដន្យ” ។
Chee