បំពាក់ដោយអាវុធទំនើប ហេតុអ្វីបានជា Bakufu Tokugawa នៅតែចាញ់ក្នុងសង្គ្រាម Boshin?
នៅសម័យអេដូ ឬគេហៅថាសម័យសាមូរ៉ៃ ដោយសារនេះជាសម័យសន្តិភាពក្រោមការគ្រប់គ្រងរបស់វណ្ណៈសាមូរ៉ៃ។ ដែលក្នុងចំណោមនោះ Tokugawa Ieyasu គឺជាអ្នកមានគុណសម្បត្តិបង្រួបបង្រួមប្រទេសជប៉ុន។ ក្រោយរយៈពេលរុងរឿងជាង ៤០០ ឆ្នាំ សម័យកាលអេដូចុះខ្សោយបន្តិចម្តងៗព្រោះតែការនាំចូលវប្បធម៌សម័យទំនើប។ ចំណែកឯសង្រ្គាម Boshin ដ៏ល្បីក្នុងប្រវត្តិសាស្ត្រ ជាការបញ្ចប់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជម្រុញឲ្យសម័យអេដូក្លាយទៅជាអតីតកាល។
រូបភាព https://mag.japaaan.com/archives/162298
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វី Bakufu ចាញ់សង្គ្រាម?
ជនជាតិជប៉ុនច្រើនគិតថាសាមូរ៉ៃប្រើតែដាវ និងអាវុធទូទៅប៉ុណ្ណោះ មិនអាចប្រៀបទៅនឹងអាវុធទំនើបនៃក្រុមអធិរាជនោះទេ។ ប៉ុន្តែមិនមែនដូច្នេះនោះទេ កងទ័ពអេដូ Bakufu នៅពេលនោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបបំផុត។ ផ្នែកកងទ័ពជើងទឹករដ្ឋាភិបាលបានទិញនាវាចម្បាំងចំនួន ៤៤ គ្រឿងពីបរទេស ទិញកាំភ្លើងទំនើប ១ ម៉ឺនដើម និងជួលក្រុមទីប្រឹក្សាយោធាបារាំងមួយក្រុម។
ថ្វីត្បិតតែ មានអាវុធ និងបំពាក់ឧបករណ៍ទំនើបបំផុត ប៉ុន្តែបញ្ហាដែល Bakufu Tokugawa ជួបប្រទះគឺទំនាក់ទំនងកងកម្លាំង។ បក្សពួកប្រឆាំង Bakufu មានច្រើនណាស់ ដែលធ្វើឲ្យមានប្រៀបក្នុងសង្រ្គាមស៊ីវិលនេះ។
ជាលទ្ធផល Bakufu ចាញ់សង្គ្រាម អធិរាជបង្រួបបង្រួមប្រទេស ហើយបង្កើតជាសម័យ Meiji ។
ប្រសិនបើមានយុទ្ធសាស្ត្រច្បាស់លាស់ជាងនេះ ប្រហែលជា Bakufu មានឱកាសឈ្នះ។ ទោះជាយ៉ាងណា លទ្ធផលនៅតែជាអាថ៌កំបាំងដ៏ធំក្នុងប្រវត្តិសាស្ត្រជប៉ុន។ មនុស្សជាច្រើននិយាយថាមូលហេតុមកពីមេទ័ពដឹកនាំ Tokugawa Yoshinobu ចុះចាញ់ឆាប់ពេកទើបធ្វើឲ្យ Bakufu បរាជ័យ។ តើលោកក្បត់នឹងត្រកូលគ្រួសាររបស់ខ្លួនឬ? ឬមួយគាត់មើលមិនឃើញឱកាសឈ្នះទើបដាក់អាវុធចុះដើម្បីការពារអាយុជីវិត?
ចំណុចតែមួយគត់ដែលខ្ញុំអាចនិយាយបាននោះគឺថា ព្រោះតែរដ្ឋាភិបាល Meiji ដាក់ចេញគោលនយោបាយត្រឹមត្រូវ ដោយសារតែមិនរើសអើងជាតិសាសន៍ ថែមទាំងលើកទឹកចិត្តឲ្យធ្វើតាមប្រទេសលោកខាងលិច ដោយបើកសម័យកាលទំនើបកម្ម និងការអភិវឌ្ឍន៍ដ៏វិសេសសម្រាប់ប្រទេសជប៉ុន។
គិតទៅក៏គួរឲ្យអស់សំណើចព្រោះថាសាមូរ៉ៃទុកសក់ Chonmage (ម៉ូដសក់កោរពីមុខ ទុកសក់សងខាង និងនៅខាងក្រោយ) កាន់កាំភ្លើងវែង និងឧបករណ៍ទំនើបៗ។
Kengo Abe