អាថ៌កំបាំងដែលមិនទាន់អាចពន្យល់អំពីប្រភពដើមនៃវប្បធម៌ និងភាសារបស់ប្រជាជនជប៉ុន

អ្នកវិទ្យាសាស្ត្រជឿថាមនុស្សសម័យដើមមានដើមកំណើតនៅទ្វីបអាហ្រ្វិក។ តាំងពីពេលនោះមកដូនតារបស់យើងរស់នៅគ្រប់ទីកន្លែង កាត់គ្នាទៅវិញទៅមក និងបង្កើតជាសង្គមចម្រុះជាតិសាសន៍ដូចសព្វថ្ងៃ។

រូបភាព https://karapaia.com/archives/52303586.html

ក្នុង​ចំណោម​នោះដើម​កំណើតនៃក្រុម​ជនជាតិ​មួយ​ចំនួន​នៅ​តែ​ជា​អាថ៌​កំបាំងដូចជា​ជនជាតិ​ជប៉ុន។ សូមក្រ​ឡេក​មើលចំណុចមួយចំនួនដែលមិនទាន់អាចពន្យល់ក្នុងវប្បធម៌ ភាសា និង DNA របស់ប្រជាជាតិនេះ។

អាថ៌កំបាំងវប្បធម៌

នៅចន្លោះពេលផ្លាស់ប្តូរវប្បធម៌ ជប៉ុន​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ប្រទេស​ជិតខាង​ដូចជា​ចិន ឬ​កូរ៉េ។ ក្រៅពីនេះស្ថានភាពជនបរទេសភៀសខ្លួន ពួកគេនាំ​យក​វប្បធម៌​ថ្មីៗ ដូច្នេះពិបាកក្នុងការកំណត់ប្រភពដើមនៃវប្បធម៌ជប៉ុន។

ឧទាហរណ៍ដូចជាសាសនា ស្តង់ដារសីលធម៌របស់ជនជាតិជប៉ុនផ្អែកលើសាសនាសុីនតូ។ គេមិនដឹងថាសាសនាជន​ជាតិ​ដើមភាគតិចនេះបង្កើតឡើងដោយរបៀបណានោះទេ គ្រាន់តែដឹងថាមូលដ្ឋានគ្រឹះត្រូវបានបង្កើតឡើងជាង ១ ម៉ឺនឆ្នាំមុន។

សុីនតូត្រូវគេចាត់ទុកជា​សាសនា​មួយ ប៉ុន្តែសុីនតូមាន​ភាព​ខុស​គ្នា​ជា​ច្រើន​បើ​ប្រៀប​នឹង​សាសនា​ផ្សេង​ទៀត។ សុីនតូមិនមានព្រះគម្ពីរទេ ចំណុចសំខាន់ផ្តោតលើការដឹងគុណចំពោះធម្មជាតិ និងការថ្វាយបង្គំទេវតាដែលមាននៅគ្រប់ទីកន្លែង។ ចំណុចទាំងនេះមិនត្រូវបានបង្រៀនទេ ប៉ុន្តែកើតឡើងដោយធម្មជាតិនៅក្នុងជីវិតរបស់ជន​ជាតិ​ជប៉ុន។ បើដូច្នោះអាចនិយាយបានថាសុីនតូមិនត្រឹមតែជាសាសនាប៉ុណ្ណោះទេ តែជាកត្តាសំខាន់នៅក្នុងប្រ​ជា​ជន​ជប៉ុន​គ្រប់​រូប ហើយប្រភពដើមរបស់វានៅតែជាអាថ៌កំបាំង។

អាថ៌កំបាំងភាសា

ជនជាតិជប៉ុនប្រើអក្សរចំនួនបី Kanji, Hiragana និង Katakana ។ ក្នុងនោះKanji មានប្រភពមកពីប្រទេស​ចិន។ ព្រោះតែ Kanji ទើប Hiragana ចាប់កំណើត បន្ទាប់មកគឺ Katakana ។ ដោយមូលហេតុ​នេះមនុស្ស​ជា​ច្រើន​គិត​ថាភាសាជប៉ុនមានប្រភពមកពីប្រទេសចិន។ បើនិយាយ​ពី​ការសរសេរចំណុចនេះត្រឹម​ត្រូវ ប៉ុន្តែបើផ្តោតលើ​ការ​និយាយ​មិន​មែន​នោះ​ទេ។

ជា​ការ​ពិត​ណាស់ នៅពេលដែលទទួលយកអក្សរ Kanji ជនជាតិជប៉ុនក៏ទទួលយកពាក្យថ្មី​ដើម្បី​ពង្រឹង​ភាសា​របស់​ខ្លួន។ ប៉ុន្តែប្រសិន​បើសង្កេតលើវេយ្យាករណ៍ជប៉ុន អ្នកនឹងរកឃើញពាក្យជាច្រើនមិនស្គាល់ប្រភពដើម។

ក្រៅពីនេះ ក៏មានទ្រឹស្តីចង្អុលបង្ហាញថា ជនជាតិហេព្រើរបុព្វបុរសរបស់ជនជាតិយូដាប្រើភា​សា​ស្រដៀង​នឹង​ភាសា​ជប៉ុន។ ភ្លេងជាតិជប៉ុន (Kimi ga yo) មានទំនុកច្រៀងដូចភាសាហេព្រើរ។ ជន​ជាតិ​ហេព្រើរ​​​ដែល​​ស្តាប់​បទ​ចម្រៀង​នេះ​ក៏​នឹង​យល់​​ខ្លឹមសារ​ខ្លះដែរ។

ទោះជាយ៉ាងណា គ្មាន​នរណា​អាច​ពន្យល់​បាន​ថា​ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​យូដា​ដែល​រស់​នៅ​អុីស្រាអែល និង​អេហ្ស៊ីបបែរជាទៅប្រទេសជប៉ុនឡើយ។

ដូច្នេះបើផ្តោតលើភាសា ជប៉ុន​ជា​ប្រទេស​អាថ៌កំបាំង។

តាមទស្សនៈទេវកថា

Nihonshoki (កាលប្បវត្តិរបស់ជប៉ុន) និង Kojiki (កាលប្បវត្តិបុរាណ) គឺជាសៀវភៅពីរក្បាលដែលប្រមូលផ្តុំទេវកថានិយាយពីប្រភពដើមប្រទេសជប៉ុន និងអាទិទេព។ មនុស្សជាច្រើនគិតថានេះមិនត្រឹ​មតែជា​ទេវកថាប៉ុណ្ណោះទេ តែជា​ប្រវត្តិសាស្ត្រ​ជប៉ុន​។

បើតាមសៀវភៅ អាទិទេព Amatsukami នៅ Takamagahara (ស្ថានសួគ៌) យាងចុះមកផែនដី ដែលជាកន្លែងគង់របស់អាទិទេព Kunitsukami ។

ប្រសិនបើយើងចាត់ទុកអាទិទេព Kunitsukami ជាអាទិទេពក្នុងស្រុក ចំណែកឯអាទិទេព Amatsukami អាចនឹង​​មក​ពី​ចិន ​ឬកូរ៉េ។

នៅទីបំផុតអាទិទេព Amatsukami គ្រប់គ្រងប្រទេសជប៉ុន។ ក្រោយមកអធិរាជដែលជាកូនចៅរបស់ Amaterasu Oomikami (អាទិទេពកើតមកពី Izanagi ជាអ្នកដែលអាទិទេព Amatsukami ចាត់អោយចុះមកផែនដី) ក្លាយជាអធិរាជដឹកនាំប្រទេសជប៉ុនច្រើនជំនាន់។

ដោយផ្អែកលើរឿងនេះយើងអាចសន្និដ្ឋាន​បាន​ថាអ្នកដឹកនាំជប៉ុនមកពីក្រៅប្រទេស។

ទីតាំងដែលពាក់ព័ន្ធនឹងទេវកថានេះភាគច្រើននៅលើកោះ Kyushu ក្បែរឧបទ្វីបកូរ៉េ។ ចំណុចដែលចៃដន្យនៃភូមិ​សាស្ត្រ​នេះកាន់តែបញ្ជាក់​ពីអំណះ​អំណាង​ខាង​លើ។

មនុស្ស​ជា​ច្រើនគិតថាដើម្បី​បិទបាំងទង្វើឈ្លានពាន​របស់​ខ្លួន មនុស្សកាលសម័យបុរាណបង្កើតជារឿងរ៉ាវទេវកថា​ដើម្បី​បញ្ឆោត​កូនចៅ។

សរុបទៅជនជាតិជប៉ុនសម័យនេះអាចនឹងកាត់រវាងជនជាតិដើមជប៉ុន និងជនអន្តោប្រវេសន៍មកពីប្រទេស​ចិន និង​កូរ៉េ។

ត្រលប់មកប្រធានបទសំខាន់វិញ គ្រោងឆ្អឹងចំនួនពីរដែលត្រូវបានរកឃើញនៅប្រទេសជប៉ុន អ្នកវិទ្យាសាស្ត្រគិត​ថា​ជន​ជាតិ​ជប៉ុន​អាចមានប្រភពដើម ២ ដូចខាងក្រោម។

ជនជាតិ Jomon

អ្នកវិទ្យាសាស្ត្រជឿថាដើមកំណើតរបស់ជនជាតិ Jomon មកពីអាស៊ីអាគ្នេយ៍។ បន្ទាប់ពីយុគសម័យថ្មមកដល់សម័យ​សន្តិភាព​​មានរយៈពេលប្រហែល ១ ម៉ឺនឆ្នាំ។ សម័យកាល Jomon អ្នកដែលបានកសាងសម័យនេះគេ​ហៅ​ថា​ជន​ជាតិ Jomon ។

អ្នកកសាងសម័យកាល Yayoi បន្ទាប់ពីសម័យ Jomon គេហៅថាជនជាតិ Yayoi ។ ដើមកំណើតរបស់ពួកគេមកពីតំបន់អាស៊ីបូព៌ា ឧទាហរណ៍ប្រទេស​ចិន និងកូរ៉េ។

ជនជាតិ Kofunjin

ទ្រឹស្ដីមួយផ្សេងទៀតជឿថាជនជាតិជប៉ុនកាត់រវាងពូជមនុស្សទាំងពីរខាងលើ ប៉ុន្តែនៅតែមានពូជមនុស្សមួយទៀត​ហៅ​ថា Kofunjin ។ សម័យកាល Kofun ​លេច​ឡើង​ក្រោយ​សម័យ Yayoi ហើយក៏ជាពូជមនុស្សមក​ពី​អាស៊ី​បូព៌ា។

ទោះជាយ៉ាងណា មានអាថ៌កំបាំងធំមួយ។ ទំនាក់ទំនង និងកាត់មិនត្រឹម​តែកើតឡើងនៅប្រទេសជប៉ុនប៉ុណ្ណោះ​ទេ។ បញ្ហាគឺថា តើ​រឿង​នេះធ្លាប់​កើត​ឡើង​នៅ​កន្លែង​ណា​? ក្រៅពីនេះហេតុអ្វីបានជាគ្មាននរណាម្នាក់មាន DNA ដូចជនជាតិជប៉ុន? កាន់តែស្វែងយល់អាថ៌កំបាំងក៏កាន់តែច្រើនដែរ។

ពិតជាពិបាកក្នុងការពន្យល់ពីបញ្ហាទាំងអស់នេះ ប្រហែលជារឿងរ៉ាវនឹងងាយជាងនេះបើមានវត្តមានមនុស្សក្រៅ​ភព។

យ៉ាងណាមិញខ្ញុំយល់ថាពិតជាចម្លែកដែល​មាន​តែ​ប្រជាជន​ជប៉ុនមាន​អាថ៌កំបាំង​ដើម​កំណើត​របស់ខ្លួនច្រើន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: