ការសម្តែងព្យាណូលើកចុងក្រោយរបស់កញ្ញា Maiko Kikumame មុនពេលដកខ្លួនចេញ

កញ្ញា Maiko Kikumame អាយុ ១៩ ដែលជាអ្នកហាត់ការ Geisha បានសម្តែងព្យាណូតាមដងផ្លូវយ៉ាងគួរអោយចាប់អារម្មណ៍នៅតំបន់កម្សាន្ត “Ganrinin hanamachi” ទីក្រុង Nara ចង់ដកខ្លួនចេញដោយសារជំងឺរាត​ត្បាត​កូវីដ ១៩ ។

កាលពីថ្ងៃទី ៣០ ខែតុលា Maiko Kikumame សម្តែងព្យាណូនៅតាមដងផ្លូវ ជាពិសេសព្យាណូត្រូវបានតុបតែងគួរជា​ទី​ចាប់​អារម្មណ៍។ នេះក៏ជាការសម្តែងចុងក្រោយរបស់ Kikumame ក្នុងនាមជា Maiko ផងដែរ។

ការសម្តែងនេះជាផ្នែកមួយនៃពិធីបើកសម្ភោធព្យាណូនៅតាមដងផ្លូវរបស់សារមន្ទីរវប្បធម៌ទំនៀមទំលាប់អ្នកស្រុក ខេត្ត Nara នៅទីក្រុង Yamatokoriyama ដែលប្រារព្ធធ្វើឡើងស្របតាមពិធីបុណ្យ Naraken Minna de Tanoshimu Dai-geijutsusai (ប្រែថា៖ ពិធីបុណ្យសិល្បៈដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នានៅ Nara) ។

បន្ទាប់ពីបញ្ចប់អនុវិទ្យាល័យ Kikumame អាយុ ១៩ ឆ្នាំ បានចុះឈ្មោះចូលរៀននៅសាលាបណ្តុះបណ្តាល Maiko ដែល​គ្រប់​គ្រង​ដោយ Geisha Kikuno អាយុ ៤៨ ឆ្នាំ។ ប៉ុន្តែគួរអោយស្តាយនេះជាពេលដែលជំងឺកូវីដ ១៩ រាតត្បាតតាមបណ្តាស្រុក Geisha ។ ពិធីទទួលភ្ញៀវដែលហៅថា Ozashiki ត្រូវរំសាយដោយសារជំងឺរីករាលដាល។ Kikumame ស្ទើរតែបាត់បង់ឱកាសទាំងអស់ក្នុងការបង្ហាញទេពកោសល្យ និងអ្វីដែលខ្លួនបានហាត់រៀន។

Kikuno បានបង្កើតគេហទំព័រ YouTube ដែលមានឈ្មោះថា Naramachi Hanaakari ដើម្បីជំរុញទឹកចិត្ត Maiko ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ Hanamachi ដល់អ្នកជំនាន់ក្រោយ។ រហូតមកដល់ពេលនេះគេហទំព័រ YouTube បានបង្ហោះជាង ១៧០ វីដេអូមកហើយ។

ខ្លឹមសារវីដេអូមានច្រើន រួមទាំងវីដេអូដែលបង្ហាញពីរបៀបដែល Maiko ស្លៀកសំលៀកបំពាក់ និងរបស់របរប្រចាំថ្ងៃរបស់ពួកគេ។ ពេលខ្លះ Kikuno ក៏បង្ហោះវីដេអូសម្តែងព្យាណូរបស់ Kikumame ផងដែរ។ នាងត្រូវបានគេចាត់ជាអ្នកលេងព្យាណូពូកែបំផុតនៅទីនោះ។

ទោះជាយ៉ាងណាជាក់ស្តែង Kikumame មិនអាចរកបានការងារធ្វើ។ ថ្វីត្បិតតែនាងខំប្រឹងហាត់រយៈពេល ២ ឆ្នាំ ប៉ុន្តែយូរៗទៅនាងហាក់ដូចជាបាត់​បង់​កម្លាំង​ចិត្តបន្តិចម្តងៗ។ រហូតដល់ខែតុលាឆ្នាំនេះ បន្ទាប់ពីបានព្យាយាម​អស់​ពី​​សមត្ថភាព នៅទីបំផុត Kikumame បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍។ ការសម្តែងព្យាណូនៅតាមដងផ្លូវដែលជាការសម្តែងចុងក្រោយរបស់ Kikumame ក្នុងនាមជា Maiko ។ Kikumame ជ្រើសលេងតន្ត្រីបុរាណរួមទាំងការនិពន្ធរបស់អ្នកនិពន្ធ Chopin ។

Kikumame ញញឹមហើយនិយាយថានាងកំពុងពិចារណាក្លាយជាអ្នកបង្រៀនព្យាណូ។ សង្ឃឹម​ថា​ការ​សម្តែង​នេះ​មិន​មែន​ជា​ការ​បញ្ចប់​នោះទេ ប៉ុន្តែជាការចាប់ផ្តើមថ្មីសម្រាប់​នារី​ដែល​មាន​ទេព​កោសល្យ​ម្នាក់​នេះ។ 

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: